ព្រឹត្តិការណ៍ធំៗ ៤ នឹងកើតមាននៅថ្ងៃសៅរ៍នេះ ក្នុងនោះរាប់បញ្ចូលទាំងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងបាងកក ស្របពេលដែលកងកម្លាំងសមត្ថកិច្ច...
ស្តេចថៃ ព្រះអង្គ Vajiralongkorn បានចេញមុខថ្លែងទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គជាលើកដំបូង ក្រោយប្រទេសនេះ រងភាពចលាចលជាមួយការតវ៉ាអូសបន្លាយជាច្រើនខែមកនេះ។ ថ្លែងកាលពីថ្ងៃអាទិត្យ ស្តេចថៃដែលត្រូវគេមើលឃើញថា មិនចូលមានឱកាសបង្ហាញពីក្តីស្រលាញ់ទៅកាន់ពលរដ្ឋរបស់ខ្លួនចាប់តាំងពីឡើងគ្រោងរាជមក មានព្រះបន្ទូលចាត់ទុកប្រទេសថៃ ជាទឹកដីនៃភាពសម្រុះសម្រួល។ ថ្លែងនៅកាន់អ្នកសារព័ត៌មានជនជាអង់គ្លេស អំឡុងពេលកំពុងចោមរោមដោយអ្នកគាំទ្រនៅមុខព្រះបរមរាជវាំង ពាក់ព័ន្ធនិងបាតុកម្មសុំឲ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ព្រះអង្គ Vajiralongkorn មានព្រះបន្ធូលថា “ពួកយើងស្រលាញ់ប្រជារាស្ត្រស្មើៗគ្នា ទឹកដីថៃ ជាទឹកដីនៃការសម្រុះសម្រួល។ អមជាមួយព្រះបន្ធូលរបស់ស្តេច Vajiralongkorn អ្នកគាំទ្ររាជរង្សថៃ រាប់ពាន់នាក់ ជាមួយឯកសណ្ឋានពណ៌លឿនបង្ហាញពីការគោរពព្រះមហាក្សត្របាននាំគ្នាស្រែកថា “ពួកយើងនឹងរស់នៅជាមួយរាជងវង្ស...