ព័ត៌មានអន្ដរជាតិ៥ នាទីutes ago
ធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ជាថ្មី ០,២៥ ភាគរយ
ធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៨ ធ្នូ) បានកាត់បន្ថយអត្រាការប្រាក់ជាថ្មីប្រមាណ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ ដែលធ្វើឱ្យអត្រាគោលធ្លាក់មកត្រឹមចន្លោះ ៤,២៥-៤,៥០ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNBC។ ការកាត់បន្ថយជាថ្មីនេះមានន័យថា ធនាគារកណ្ដាលអាមេរិកបន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ខ្លួន ដោយកាត់បន្ថយអត្រាខ្ចីប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ច ចំពេលដែលអតិផរណាថយចុះឈានជិតដល់ចំណុចគោលដៅ ហើយវិស័យការងារបង្ហាញពីសញ្ញានៃកម្សោយ។ នេះគឺលើកទី៣ហើយក្នុងឆ្នាំ ២០២៤ ដែលធនាគារកណ្តាលបានកាត់បន្ថយអត្រាការ ហើយសរុបរួមគឺ...