យោងតាមការចុះផ្សាយដោយសារព័ត៌មាន MDR កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា លោកយាយអាយុ ១០១ ឆ្នាំម្នាក់ក្លាយជាជនជាតិអាល្លឺម៉ង់ដំបូងគេ
មេរោគវិវឌ្ឍថ្មីនៃកូវីដ ១៩ ដែលកំពុងធ្វើឲ្យពិភពលោកភ័យខ្លាចខ្លាំង ពេលនេះលេចវត្តមានដល់អាល្លឺម៉ង់មួយទៀតហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីរដ្ឋ Baden-Wuerttemberg របស់ប្រទេសនេះ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សពេញវ័យដែលមានអាយុលើសពី ៨០ ឆ្នាំនឹងទទួលបានវ៉ាក់
ក្រុមហ៊ុនជីវឱសថអាល្លឺម៉ង់ CureVac បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះឈ្មោះអ្នកចូលរួមលើកដំបូងក្នុងការសិក្សាព្យាបាលដំណាក់កាលទី ២ និងទី ៣
ក្រុមអាវលឿង ដែលគេស្គាល់ថាជាអ្នកស្មោះស្ម័គ្រនិងរបបរាជានិយមក្នុងប្រទេសថៃ បានចេញមុខតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ ដោយនៅរសៀលថ្ងៃច័ន្ទនេះ ក្រុមអាវលឿង បានប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក។ អំឡុងពេលប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ា បានស្រែកជូនពរស្តេចរបស់ខ្លួន និងកាន់បដាគាំទ្រដល់រាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេស ហើយបានដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់ទៀតផង។ លោក Nititorn Lumlua មានមុខរបរជាមេធាវី បានអំពាវនាវឲ្យពលរដ្ឋប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាល្លឺម៉ង់ ដោយសង្ឃឹមថា អាជ្ញាធរប្រទេសអឺរ៉ុបមួយនេះ អាចទទួលបានព័ត៌មានត្រឹមត្រូវពីស្ថានភាពនយោបាយក្នុងប្រទេសថៃនៅពេលនេះ។ ដោយឡែក ក្រុមបាតុករដែលគេស្គាល់ថា ជាអ្នកប្រឆាំងរដ្ឋាភិបាលយោធាថៃ និងកំពុងទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជាតិអាស៊ានមួយនេះ បានកំពុងមានចេតនាប្រមូលផ្តុំគ្នា ដង្ហែរក្បួនទៅកាន់ស្ថានទូតបរទេសក្នុងប្រទេសថៃដូចគ្នា។...