លោក Faisal បន្តយ៉ាងដូច្នេះថា៖ «ពេលតម្រូវការពីប្រទេសចិនធ្លាក់ចុះ វាប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនាំចេញរបស់ឥណ្ឌូណេស៊ី។ នេះគឺជាហេតុផលចម្បង ដែលនៅពីក្រោយការធ្លាក់ចុះនៃការនាំចេញរបស់យើងនាពេលថ្មីៗនេះ»។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយក្នុងសន្និសីទអន្តរជាតិដូងនៅក្រុង Surabaya កាលពីថ្ងៃចន្ទថា ប្រទេសរបស់ខ្លួននៅតែមានឱកាសច្រើនក្នុងការនាំចេញដូង ហើយទាញប្រយោជន៍បន្ថែមកាន់តែច្រើនពីដូង ដូចជាតាមរយៈការផលិតថាមពលជីវសាស្ត្រ ដែលអាចជួយជំរុញការនាំចេញរបស់ឥណ្ឌូណេស៊ីជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា ឥណ្ឌូណេស៊ីត្រូវងាកទៅមើលលើជីវឥន្ធនៈដែលផលិតចេញពីដូង ខណៈដែលសេដ្ឋកិច្ចបៃតងមានសក្តានុពលខ្លាំងសម្រាប់ប្រទេស។