បច្ចេកវិទ្យា
ក្រុមសកម្មជនចោទប្រកាន់ tiktok រំលោភកិច្ចព្រមព្រៀងស្តីពីកិច្ចការពារកុមារ
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសកម្មជនមួយក្រុម បានដាក់ពាក្យបណ្តឹងជាមួយនិយតករអាមេរិកដោយអះអាងថា កម្មវិធីវីដេអូដ៏ពេញនិយម TikTok ខកខានមិនបានធ្វើតាមកិច្ចព្រមព្រៀងកាលពីឆ្នាំមុន ក្នុងការដាក់កំហិតការប្រមូលទិន្នន័យពីកុមារ។
អង្គការទាំង២០បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC )ថា TikTok នៅតែបន្តប្រមូលទិន្នន័យលើកុមារអាយុក្រោម ១៣ ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្ដាយរបស់ពួកគេ ទោះបីជាមានការដោះស្រាយរបស់តុលាការសហរដ្ឋអាមេរិកនៅខែកុម្ភៈឆ្នាំ ២០១៩ក៏ដោយ។
ពាក្យបណ្តឹងបានអំពាវនាវឲ្យ FTC បើកការស៊ើបអង្កេតឡើងវិញ ដោយនិយាយថាបញ្ហានេះគឺជារឿងបន្ទាន់ នៅពេលដែលកុមារកាន់តែច្រើនបានចូលទៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក្នុងអំឡុងពេលនៃការបង្ខាំងប្រជាជនមិនឲ្យដើរចេញទៅណា។
យោងតាមពាក្យបណ្តឹងនេះ TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនឈ្មោះថា ByteDance ធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាយុក្រោម១៣ឆ្នាំដោយបញ្ជៀសមិនឲ្យមានការយល់ព្រមពីឪពុកម្តាយ និងមិនព្យាយាមជូនដំណឹងដល់ឪពុកម្ដាយ។
ជាលទ្ធផល TikTok អាចប្រមូលព័ត៌មានលម្អិតអំពីរបៀបដែលក្មេងៗទាំងនេះប្រើកម្មវិធីនេះ និងអនុវត្តបញ្ញាសិប្បនិម្មិតដើម្បីកំណត់នូវអ្វីដែលត្រូវបង្ហាញបន្ទាប់ ដើម្បីឲ្យពួកគេអាចនៅប្រើកម្មវិធីនោះបានតាមដែលអាចធ្វើទៅបាន។
លោក Josh Golin នាយកប្រតិបត្តិនៃយុទ្ធនាការដើម្បីសេរីភាពកុមារភាពដែលជាក្រុមមួយក្នុងចំណោមក្រុមទាំងអស់ដែលនៅក្នុងបណ្តឹងបាននិយាយថា“ សូម្បីតែបន្ទាប់ពីត្រូវបានរកឃើញពីភាពមិនត្រឹមត្រូវរបស់កម្មវិធីនេះដោយ FTC ក៏ដោយ ក៏TikTok នៅតែបន្តអនុវត្តច្បាប់នេះ” ។
ក្រុមហ៊ុន TikTok កាលពីឆ្នាំមុនបានបង់ប្រាក់ពិន័យចំនួន ៥,៧ លានដុល្លារក្រោមការដោះស្រាយរបស់តុលាការ ហើយបានយល់ព្រមអនុវត្តការផ្លាស់ប្តូរគោលនយោបាយមួយចំនួន រួមមានការលុបរាល់ព័ត៌មានទាំងឡាយណាដែលប្រមូលបានពីកុមារអាយុក្រោម១៣ឆ្នាំ៕
AFP
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan