ក្រុម​សកម្មជនចោទប្រកាន់ tiktok រំលោភកិច្ចព្រមព្រៀងស្តីពីកិច្ចការពារកុមារ – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ក្រុម​សកម្មជនចោទប្រកាន់ tiktok រំលោភកិច្ចព្រមព្រៀងស្តីពីកិច្ចការពារកុមារ

Published

on

កាល​ពី​ថ្ងៃព្រហស្បតិ៍ ក្រុម​សកម្មជន​មួយ​ក្រុម បាន​ដាក់ពាក្យបណ្តឹង​ជាមួយនិយតករ​អាមេរិក​ដោយ​អះអាងថា កម្មវិធីវីដេអូ​ដ៏​ពេញនិយម TikTok ខកខាន​មិនបានធ្វើតាម​កិច្ច​ព្រមព្រៀង​កាលពីឆ្នាំមុន ក្នុងការដាក់​កំហិតការប្រមូលទិន្នន័យពីកុមារ។

អង្គការទាំង២០បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC )ថា TikTok នៅ​តែ​បន្ត​ប្រមូល​ទិន្នន័យ​លើ​កុមារ​អាយុ​ក្រោម ១៣ ឆ្នាំ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ឪពុកម្ដាយ​របស់​ពួកគេ ទោះបី​ជា​មាន​ការ​ដោះស្រាយ​របស់​តុលាការ​សហរដ្ឋអាមេរិក​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៩ក៏ដោយ។

ពាក្យបណ្តឹងបានអំពាវនាវ​ឲ្យ FTC បើកការស៊ើបអង្កេតឡើងវិញ ដោយ​និយាយ​ថា​បញ្ហា​នេះ​គឺ​ជា​រឿង​បន្ទាន់ នៅពេលដែលកុមារកាន់​តែច្រើនបានចូល​ទៅ​ក្នុង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​នេះ​ក្នុង​អំឡុងពេល​នៃ​ការ​បង្ខាំងប្រជាជនមិន​ឲ្យ​ដើរចេញទៅណា។

យោងតាមពាក្យបណ្តឹងនេះ TikTok ដែលគ្រប់គ្រង​ដោយក្រុមហ៊ុនបច្ចេកវិទ្យា​របស់ចិន​ឈ្មោះ​ថា ByteDance ធ្វើ​ឲ្យ​មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់​អាយុក្រោម១៣ឆ្នាំ​ដោយ​បញ្ជៀសមិន​ឲ្យ​មានការយល់ព្រមពីឪពុកម្តាយ និងមិនព្យាយាម​ជូន​ដំណឹង​ដល់​ឪពុកម្ដាយ។

ជាលទ្ធផល TikTok អាចប្រមូលព័ត៌មានលម្អិតអំពីរបៀបដែលក្មេងៗទាំងនេះប្រើកម្មវិធីនេះ និង​អនុវត្តបញ្ញា​សិប្បនិម្មិតដើម្បីកំណត់នូវអ្វីដែលត្រូវបង្ហាញបន្ទាប់ ដើម្បី​ឲ្យ​ពួកគេអាចនៅប្រើ​កម្មវិធី​នោះ​បានតាមដែលអាចធ្វើទៅបាន។

លោក Josh Golin នាយកប្រតិបត្តិនៃយុទ្ធនាការដើម្បីសេរីភាពកុមារភាព​ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុមទាំងអស់ដែលនៅក្នុងបណ្តឹងបាននិយាយថា“ សូម្បី​តែ​បន្ទាប់ពីត្រូវបានរកឃើញ​ពី​ភាព​មិនត្រឹមត្រូវ​របស់​កម្មវិធីនេះដោយ FTC ក៏ដោយ ក៏TikTok នៅ​តែបន្តអនុវត្តច្បាប់​នេះ” ។

ក្រុមហ៊ុន TikTok កាលពីឆ្នាំមុន​បានបង់ប្រាក់ពិន័យចំនួន ៥,៧ លានដុល្លារ​ក្រោមការដោះស្រាយ​របស់តុលាការ ហើយបាន​យល់ព្រមអនុវត្តការ​ផ្លាស់ប្តូរ​គោលនយោបាយ​មួយ​ចំនួន រួម​មាន​ការ​លុបរាល់ព័ត៌មានទាំងឡាយ​ណាដែលប្រមូល​បានពីកុមារអាយុក្រោម១៣ឆ្នាំ៕

AFP

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម