បច្ចេកវិទ្យា
ការលើកពេលចាប់ឆ្នោត Samsung Galaxy S21 Series 5G ក្នុងកំឡុងពេលផ្ទុះករណីកូវីដ-19 ក្រោមព្រឹត្តិការណ៍ 20 កុម្ភៈ
គ្រាន់តែលើកពេលបន្តិចប៉ុណ្ណោះ…! រង្វាន់ធំយ៉ាងច្រើនសម្បូរបែបនៅតែបន្តផ្តល់ជូន និងស្វែងរកអតិថិជន ដែលមានសំណាងឈ្នះដដែល…! ដោយអនុលោមតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមចំណែកទប់ស្កាត់ក៏ដូចជាបញ្ឈប់រំលត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្រុមហ៊ុន សាមសុង សូមធ្វើការលើកពេលការចាប់ឆ្នោតឈ្នះរង្វាន់ធំអស្ចារ្យពីការជាវ Samsung Galaxy S21 Series 5G ចំនួន 3 សប្តាហ៍ គឺចាប់ពីថ្ងៃ 1 មេសា រហូតដល់ 2 មិថុនា 2021!

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង នឹងបន្តធ្វើការចាប់ឆ្នោតផ្សងសំណាងរកអតិថិជន ដែលមានសំណាងឈ្នះនូវមហារង្វាន់ធំ និងពិសេសអស្ចារ្យមិនធ្លាប់មានដដែលដោយមិនមានការកាត់បន្ថយចំនួនអ្វីឡើយ ហើយក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតទៅតាមកាលបរិច្ឆេទខាងក្រោមនេះដូចជា៖
– ចាប់លើកទី 1៖ ថ្ងៃទី16 ខែឧសភា ឆ្នាំ 2021
– ចាប់លើកទី 2៖ ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021
– ចាប់លើកទី 3៖ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2021
– ចាប់លើកទី 4៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2021
កំពូលមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងត្រូវផ្តល់ជូនអតិថិជនមហាសំណាងរួមមានដូចជា៖
* ម៉ូតូ Honda ADV សរុប 4 រង្វាន់!
* ម៉ូតូ Honda ZOOMER X សរុប 4 រង្វាន់!
* ទូរទស្សន៍ Samsung 75 អ៊ីញ សរុប 12 រង្វាន់!
* Samsung ថេប្លេត A7 សរុប 24 រង្វាន់!
អ្វីដែលកាន់តែពិសេស និងរីករាយបំផុតនោះ គឺលោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖
-ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)
-ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)
-បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាងពីការទិញ Samsung Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង 11:00-12:00 ថ្ងៃត្រង់! សម្រាប់អ្នកឈ្នះទាំងអស់ក៏នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ផងដែរ! ប្រញាប់ឡើង…! កំពូលមហារង្វាន់ដ៏ធំអស្ចារ្យទាំងអស់នេះកំពុងរង់ចាំលោកអ្នកហើយ…!! សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល