Connect with us

សេដ្ឋកិច្ច

កាន់តែពិសេស!អេស៊ីលីដា ម៉ូបាលអាចផ្ទេរប្រាក់ភ្លាមៗរវាងធនាគារផ្សេងៗទៀតយ៉ាងច្រើនដែលជាសមាជិកបាគង

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍន៍ឥតឈប់ឈរនូវសេវាអេស៊ីលីដាម៉ូបាល ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅក្នុងនោះអតិថិជន និងសាធារណជន ផ្ទេរប្រាក់ពីគណនីរបស់ខ្លួនទៅវិញទៅមកកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៅកាន់ធនាគារនិងគ្រឹស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមតម្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថា ធនគារ អេស៊ីលីដា ដែលជាសមាជិកប្រព័ន្ធបាគង អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាលអាចផ្ទេរប្រាក់រវាងគ្នាទៅវិញទៅមក បានយ៉ាងងាយស្រួល ។
លោកស្រីបានបញ្ជាក់បន្ថែមថា ដោយសារអេស៊ីលីដាម៉ូបាល មានសេវាជាច្រើនសម្រាប់ធ្វើប្រតិបត្តិការបានយ៉ាងទូលំទូលាយ ដូច្នេះអតិថិនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង ក៏អាចផ្ទេរប្រាក់មកកាន់អេស៊ីលីដាម៉ូបាលបានដែរ។

នេះជារបៀបផ្ទេរប្រាក់អេស៊ីលីដាម៉ូបាល គឺគ្រាន់តែចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើពាក្យ «ផ្ទេរប្រាក់/Transfer»​ រួចជ្រើសរើសពាក្យ «ទៅធនាគារក្នុងស្រុក ឬគណនីបាគង/To Local Bank & Bakong» បន្ទាប់មក ជ្រើសរើសធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលត្រូវផ្ទេរទៅ បញ្ជូលលេខគណនីដែលត្រូវទទួលប្រាក់ បញ្ជូលចំនួនទឹកប្រាក់ ជ្រើសរើសគោលបំណងរួចចុចបញ្ជូនជាការស្រេច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ១៥ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម