បច្ចេកវិទ្យា
ហេតុផល ៥ យ៉ាងដែលយើងគ្រប់គ្នាគួរមាន ប្លក់ផ្ទាល់ខ្លួនលើអ៊ីនធឺណិត
សព្វថ្ងៃនេះការសរសេរប្លក់ បានក្លាយជាផ្នែកសំខាន់មួយនៃជីវិតរបស់មនុស្សជំនាន់ថ្មី។ មនុស្សនៅតែអានសៀវភៅ ប៉ុន្តែពួកគេភាគច្រើនក៏ចូលចិត្តរៀនអ្វីថ្មីៗតាមអ៊ីនធឺណិតដូចគ្នា។ ប្លក់ផ្ដល់ឲ្យប្រជាជននៅទូទាំងពិភពលោកនូវឱកាស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកដទៃ បន្សល់មត៌កដល់ក្មេងជំនាន់ក្រោយ។
នេះជាមូលហេតុនិងផលប្រយោជន៍សឹងមិនគួរឲ្យជឿប្រសិនគ្រប់គ្នាមានប្លក់ ៖
១. ដោយមិនដឹងខ្លួន យើងជួយធ្វើឲ្យជីវិតនរណាម្នាក់ប្រសើរឡើង

ប្លក់អាចជួយអ្នកដែលលំបាកនឹងឧបសគ្គខាងផ្លូវចិត្ត ដែលពួកគេបានឆ្លងកាត់ដោយមនុស្សរាប់លាននាក់។ ភាគច្រើនមនុស្សជាច្រើនមិនមានឱកាសពិគ្រោះជាមួយអ្នកចិត្តសាស្ត្រក្នុងកំឡុងពេលដ៏លំបាក។ ពួកគេតស៊ូព្យាយាមស្វែងរកគំនិតនិងដំណោះស្រាយថ្មីៗ ប៉ុន្តែជារឿយៗពួកគេតែងខ្វះទំនុកចិត្តការគាំទ្រ។
បើយើងចាប់ផ្ដើមកំណត់ហេតុបណ្ដាញផ្ទាល់ខ្លួន សូមបំពេញវាជាមួយអត្ថបទដែលមានប្រយោជន៍ និងអភិវឌ្ឍអ្នកអាន ធ្វើឲ្យជីវិតរបស់នរណាម្នាក់ប្រសើរឡើងមក។
២. យើងមានវិន័យផ្ទាល់ខ្លួន
បើយើងជាអ្នកសរសេរប្លក់ យើងគួរតែសរសេរឬកែសម្រួលនិងផ្សាយអត្ថបទឬវីដេអូជាប្រចាំ។ លើសពីនេះទៀត យើងគួរតែយកចិត្តទុកដាក់លើយោបល់ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើអ្វីគ្រប់យ៉ាងឲ្យទាន់ពេលវេលា។ បើមិនដូច្នោះទេ មនុស្សនឹងបាត់បង់ចំណាប់អារម្មណ៍លើប្លក់របស់យើង ហើយផ្ដល់ចំណូលចិត្តដល់អ្នកដទៃវិញ។ ចង់ធ្វើឲ្យប្លក់ពេញនិយមនិងមានប្រយោជន៍ គួរតែកែលំអវិន័យខ្លួនឯង និងរៀនគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព។
៣. បង្កើតគំនិតប្លែកៗតែមានការទទួលខុសត្រូវ

អ្នកច្នៃប្រឌិតគ្រប់រូបត្រូវការការបញ្ចេញមតិនិងការទទួលស្គាល់ខ្លួនឯងជានរណា។ ថ្ងៃនេះយើងអាចក្លាយជាមនុស្សដែលបង្កើតគំនិតប្លែកៗក្នុងប្លុកផ្ទាល់ខ្លួន។ នៅពេលដែលយើងបង្កើតប្លក់ យើងនឹងអាចផ្សព្វផ្សាយខ្លួនឯងបង្ហោះអត្ថបទដែលមានតម្លៃ ហើយមើលទៅដូចជាអ្នកជំនាញម្នាក់។ ប៉ុន្តែត្រូវចងចាំថា គំនិតប្លែកៗមានន័យថាការទទួលខុសត្រូវលើអត្ថបទខ្លួនឯង។ ព្រោះមានមនុស្សរាប់លាននាក់នឹងអានអត្ថបទ ហើយស្ដាប់យោបល់របស់អ្នក។
៤. ទទួលបានជំនាញបណ្ដុះបណ្ដាល
ហេតុផលមួយទៀតដើម្បីចាប់ផ្ដើមប្លុកផ្ទាល់ខ្លួន គឺការអភិវឌ្ឍន៍ខ្លួនឯង។ ដំបូងយើងអាចស្រូបយកព័ត៌មានជាច្រើន ហើយព្យាយាមស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការសរសេរប្លក់។ ក្រោយមកទៀតប្រសិនបើយើងសម្រេចចិត្តក្លាយជាអ្នកសរសេរប្លក់ អាជីព យើងត្រូវស្គាល់ពីបច្ចេកវិទ្យាអ៊ីនធឺណិត និន្នាការនិងផែនការទីផ្សារផ្សេងទៀតដែរ។
៥. ប្លុកអាចក្លាយជាប្រភពចំណូលបាន

ប្រសិនបើយើងចង់បង្កើតប្រាក់ចំណូលមានស្ថិរភាព សូមពិចារណាចាប់ផ្ដើមបង្កើតប្លុក។ សកម្មភាពដែលមានប្រយោជន៍នេះ មិនតម្រូវឲ្យមានការវិនិយោគហិរញ្ញវត្ថុទាល់តែសោះ។ យើងអាចបង្វែរការសរសេរប្លក់ពីប្រាក់ចំណូលអកម្មទៅជាសកម្មភាពមួយ នៅពេលដែលយើងពិតជាចង់បាន។
ឧស្សាហកម្មអ៊ីនធឺណិតនឹងពង្រីកហើយអភិវឌ្ឍនៅពេលអនាគត ដែលមានន័យថា ការសរសេរប្លក់គឺជាការងារដែលតែងតែមានតម្រូវការ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើ«ប្លក់» គំនិតអាជីវកម្មតាមអ៊ិនធើណែតដែលល្អបំផុតសម្រាប់ឆ្នាំ២០២១
ចុចអាន៖ជំនាញទីផ្សារឌីជីថល៖ ធ្វើទីផ្សារតាមការផ្ញើម៉ែលមិនដែលហួសសម័យទេ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង