Connect with us

បច្ចេកវិទ្យា

​ឡូយ​មែន​! realme 8 ត្រូវបាន​យកទៅ​ថត​ក្នុង​ពិភព Cyberpunk បង្កើតបានជា​ភាពទាន់សម័យ​ថ្មី​មួយកម្រិត​ទៀត Fashion x realme

បានផុស

នៅ

​យើង​ធ្លាប់​បានឃើញ​ពី​ការ​វិវឌ្ឍន៍​នៃ​ការ​រចនា​របស់​ស្មា​ត​ហ្វូ​ន​នៃ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន realme ដែលជា​ក្រុមហ៊ុន​នាំមុខគេ​ខាង​ផ្នែក​បច្ចេកវិទ្យា​រួចមកហើយ​។ គួរ​រំលឹក​ផងដែរ​ថា realme ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​ផ្តោតទៅលើ​កា​រចនា​ខ្លាំង កាលពី​ចុងឆ្នាំ 2020 កន្លងទៅ realme បាន​សហការ​ជាមួយ​លោក Jose Levy នាយក​ផ្នែក​សិល្បៈ​នៃ​ស្ទូ​ឌី​យោ​រចនា​របស់ realme និង​ជា​អ្នក​រចនា​ម៉ូដ​សហការ​ជាមួយ Hermès ដើម្បី​រចនា​កាស​ឥត​ខ្សែ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ខែឧសភា​នេះ realme បានប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយទៀត​គឺ realme 8 ដែលមាន​ការ​រចនា​ព​ណ៌​ថ្មី “​ការ​រចនា​នៃ​អនាគត​កាន់តែ​លេចធ្លោ​” ។ ដោយ realme 8 ផ្តោតទៅលើ​ភាពទាន់សម័យ​ខ្លាំង វា​ពិតជា​សាក​សម​មែនទែន​ក្នុង​ពិភព Fashion ហើយ​ត្រូវបាន​ជ្រើសរើស​ដោយ​សិល្បករ​សិល្ប​ការិនី​ដូចជា កញ្ញា Jennie_Vee ជា Influencer, លោក Poahong Hay – ហៃ​ប៉ោ​ហុង ជា Artis,​អ្នកនាង Henaa ជា Influencer យក​មក​ថតរូប​បែប​ច្នៃប្រឌិត​ក្នុង​ស្ទីល​ថ្មី Cyberpunk ។ ស្វាគមន៍​មកកាន់​ពិភព Cyberpunk ជាមួយ realme 8

​ការ​រចនា​នៃ​អនាគត​កាន់តែ​លេចធ្លោ “ Cyberpunk “

realme 8 ការ​រចនា​នៃ​អនាគត​មកកាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ផ្នែក​ខាងឆ្វេង​តំណាង​ឱ្យ​ពិភពលោក​របស់​យើង រីឯ​ផ្នែក​ខាងស្តាំ​តំណាងឱ្យ​ពិភព​ឌីជីថល​ដ៏​អាថ៌កំបាំង​។ ដោយ​ប្រើការ​រចនា​បំបែក​ជា​ពីរ និង​ដំណើរការ​រួមបញ្ចូល​គ្នា រវាង​ការ​បម្លែង​ភាព​ពិត និង​គំនិត​ច្នៃប្រឌិត តាមរបៀប​ដែល​មើលឃើញ​ដ៏​អស្ចារ្យ​។ ការ​រចនា​លេចធ្លោ​ប្រាកដថា​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​លេចធ្លោ​។ ទូរស័ព្ទ​នេះ​បង្កើតឡើង​តាមរយៈ ការ​រចនា​ផ្នែក​ផ្សេងៗ​គ្នា​បន្ទាប់មក​ដំណើរការ​ផ្គុំ​វា​បញ្ជូន​គ្នា​ដើម្បី​ផ្តល់នូវ​ទម្រង់​ថ្មី​ដល់​ពិភព​ឌីជីថល ។​

​មតិ​មនុស្ស​ជាច្រើន​នៅពេល​បានឃើញ​វា​ជា​លើកដំបូង​គិតថា ការ​រចនា​រូបរាង​របស់​វា​មើលទៅ​ស្រស់បំព្រង​ស្ទា​យ​ឡូយ​បែប​បច្ចេកវិទ្យា​ទំនើប ដែល​ឆ្លុះបញ្ចាំង​ពី​អនាគត​។ realme 8 មាន​ជម្រើស 2​ពណ៌ គឺ​ពណ៌​ទឹកប្រាក់​(Cyber Silver)​និង​ពណ៌​ខ្មៅ​(Cyber Black)​។

​ហើយ​នេះ​ជា​លើកដំបូង​ហើយ​ដែល​យើង​បាន​ណែនាំ​ការ​រចនា​បែប​ឌីជីថល​ដែល​បាន​បំផុសគំនិត​នៅក្នុង​ផលិតផល​ទូរស័ព្ទ​របស់​យើង​។ realme 8 មាន​កម្រាស់​និង​ទម្ងន់​ប្រហាក់ប្រហែល​ទៅនឹង realme 8 Pro ដែល​វា​មាន​រូបរាង​ស្តើង​ស្រាល​ងាយស្រួល​ក្នុងការ​ចាប់​កាន់​ជាមួយនឹង​ទម្ងន់​177g នឹង​កម្រាស់មិន​ដល់ 8mm ផង​។ គួរបញ្ជាក់​ផងដែរ​ថា realme 8 បានប្រកាស​លក់​ជា​ផ្លូវការ​ហើយ​ជាមួយ​តម្លៃ​ពិសេស​ត្រឹមតែ 289 ដុល្លារ ជាមួយនឹង​កាដូ​បន្ថែម​ជាច្រើន​ទៀត​។ ប្រញាប់រួសរាន់​ឡើង ដើម្បី​ចូលទៅ​ពិភព Cyberpunk ទាំងអស់គ្នា​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម