បច្ចេកវិទ្យា
រួសរាន់បន្តិច! ឱកាសបង់រំលស់ឡាន Hyundai មិនបាច់មានប្រាក់កក់ ជិតផុតហើយ
កាលពីដើមខែតុលាកន្លងទៅ ក្រុមហ៊ុន Hyundai ប្រចាំប្រទេសកម្ពុជាបានដាក់ចេញនូវប្រូម៉ូសិនដ៏អស្ចារ្យមួយសម្រាប់ជាកាដូមុនថ្ងៃបុណ្យគ្រីស្មាស់ ដែលអតិថិជនអាចធ្វើការបង់រំលស់រថយន្ត Hyundai ពេញនិយមជាច្រើនម៉ូដែល ដោយមិនតម្រូវឲ្យមានប្រាក់កក់នោះទេ។

ប្រូម៉ូសិនដែលមានឈ្មោះថា Hyundai Ultimate Deal ខាងលើឃើញថាទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ហើយវាបានធ្វើឲ្យចំនួនលក់របស់ Hyundai នៅកម្ពុជាមានកំណើនយ៉ាងខ្លាំងផងដែរ។ គួរបញ្ជាក់ផងដែរថា អតិថិជននៅមានឱកាសក្នុងខែវិច្ឆិកានេះមួយខែទៀត ក្នុងការទទួលយកប្រូម៉ូសិន Hyundai Ultimate Deal ដែលអាចបង់រំលស់រថយន្ត ដោយមិនបាច់មានប្រាក់កក់។

គួរដឹងថា ប្រូម៉ូសិន Hyundai Ultimate Deal នេះដែរគឺមានអនុវត្តន៍តែនៅលើរថយន្ត SUV Santa Fe, រថយន្ត MVP ម៉ូដែល H1, រថយន្តវ៉ែនម៉ូដែល H 350 និងរថយន្តក្រុងខ្នាតតូចម៉ូដែល County តែប៉ុណ្ណោះ។ អតិថិជនអាចទទួលបានការបង់រំលស់បានរយៈពេលរហូតដល់ ៧ឆ្នាំ ជាមួយដៃគូសហការរបស់ Hyundai ដែលមានធនាគារ Bred Bank និងធនាគារ Shinhan Bank។

សម្រាប់ក្នុងខែវិច្ឆិកានេះដែរ អតិថិជនក៏អាចស្វែងយល់អំពីរថយន្តពេញនិយមរបស់ Hyundai ឲ្យបានកាន់តែច្បាស់ដោយអញ្ជើញចូលរួមក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Hyundai Roadshow ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី ២០-២១ ខែវិច្ឆិកា។

ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន Ultimate Deal របស់ Hyundai ឬអំពីការកក់ការសាកល្បងបើកបររថយន្ត លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 277 676/ 097 755 8149 និង 023 998 000 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ