បច្ចេកវិទ្យា
ការប្រកួតដ៏កក្រើក FUNMATCH បានបិទបញ្ចប់យុទ្ធនាការដ៏អស្ចារ្យរបស់ MOBILE LEGENDS: BANG BANG 515 ePARTY
យុទ្ធនាការដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះបាននាំមកនូវភាពសប្បាយរីករាយ និងអារម្មណ៍រំភើបសម្រាប់អ្នកគាំទ្រ និងអ្នកចូលចិត្តលេងហ្គេមក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោយការចេញវីដេអូតន្ត្រី MV បទចម្រៀង «រួមគ្នា» កាលពីសប្ដាហ៍មុន ដោយចូលរួមសម្ដែងដោយក្រុមតារាល្បីៗកំពុងពេញនិយម G-Devith Henaa និង Oun រហូតមកដល់ចុងសប្ដាហ៍នៃការប្រកួត Funmatch ដែលដឹកនាំដោយសិល្បករទាំង៣រូប បានបង្កើតក្រុមរៀងៗខ្លួន រួមមានក្រុម Chou ក្រុម Selena និងក្រុមBrody ដោយមានអ្នកលេងហ្គេមឆ្នើមៗនៅកម្ពុជាចូលរួមផងដែរ យុទ្ធនាការ Mobile Legends: Bang Bang 515 eParty បាននាំយកភាពសប្បាយរីករាយ និងព្រឹត្តិការណ៍ដ៏កក្រើកឥតឈប់ឈរ។

ការប្រកួត Funmatch គឺជាព្រឹត្តិការណ៍ចុងបញ្ចប់ដ៏កក្រើកនៃយុទ្ធនាការ Legends: Bang Bang 515 eParty ដែលជំរុញឲ្យមានជ័យជំនះដ៏អស្ចារ្យជាមួយគ្នា។ ព្រឹត្តិការណ៍ការប្រកួតនេះ បានបង្ហាញនូវសមត្ថភាពនៃក្រុមនិម្មិត Mobile Legends: Bang Bang នៃក្រុម S.T.U.N. ដែលមានន័យថា រឹងមាំ យុទ្ធវិធី សាមគ្គីភាព និងនវភាព។
G-Devith ដែលដឹកនាំក្រុមរបស់គាត់ក្នុងតួអង្គ Chou ហើយជាតារាចម្រៀងនាំមុខក្នុងក្រុម S.T.U.N. បានបង្ហាញជំនាញសិល្បៈក្បាច់គុនខ្លះៗរបស់គាត់ ពេលដែលគាត់ដេញតាមសត្រូវរបស់គាត់ និងបង្ហាញជំនាញការលេងដ៏ប៉ិនប្រសប់របស់គាត់។
ទន្ទឹមនឹងពេលជាមួយគ្នានេះ Oun បានសម្ដែងជាតួអង្គ Brody ដឹកនាំក្រុមរបស់គាត់ និងបើកប្រតិបត្តិការណ៍ប្រយុទ្ធយ៉ាង សន្ធឹកសន្ធាប់ទៅលើសត្រូវ ខណៈពេលដែល Henaa សម្ដែងជាតួអង្គ Selena បង្ហាញជំនាញវេទមន្តវាយសម្រុករបស់នាងជាមួយនិងការប្រយុទ្ធដ៏កាចសាហាវក្នុងសមរភូមិប្រយុទ្ធ ប៉ុន្តែនៅទីបញ្ចប់ក្រុម Selena ដែលដឹកនាំដោយ Henaa និងsuper group Impunity KH របស់នាងបានយកឈ្នះក្នុងការប្រកួតនៅថ្ងៃនេះ និងបានដើរចេញជាមួយនិងជោគជ័យដ៏អស្ចារ្យ ហើយទទួលបានរង្វាន់ទូរស័ព្ទ realme 8 និងកាសអត់ខ្សែផងដែរ។ សាកសមបំផុតសម្រាប់ការប្រកួតដ៏អស្ចារ្យរបស់ Mobile Legends: Bang Bang!
Henaa ដែលជាប្រធានក្រុមជយលាភីបាននិយាយថា “ខ្ញុំមានអារម្មណ៍ថា រំភើបមែនទែន ហើយខ្ញុំក៏អរគុណដល់កូនក្រុមខ្ញុំមែនទែន ដែលបានចូលរួមសហការគ្នាបានយ៉ាងល្អ ដែលធ្វើឲ្យយើងឈ្នះ។ អ្នកដែលស្នេហាវិស័យកីឡា E-Sport នេះផងដែរ ចា៎ អាចចូលរួមលេងហ្គេម Mobile Legends: Bang Bang នេះទាំងអស់គ្នា នឹងអាចបង្កើតមិត្តភាព បង្កើតភាពស្និទ្ធស្នាលផ្សេងៗ ហើយនិងជួយឲ្យបាត់ស្ត្រេសក្នុងអំឡុងពេលកូវីដនេះផងដែរ យើងអាចនៅផ្ទះលេងហ្គេមនេះទៅ ក៏មានសុវត្ថិភាពផងដែរ” ។
រីឯ Naiker ដែលជាសមាជិកក្រុម Impunity KH របស់ Henaa វិញ បានបង្ហាញអារម្មណ៍រំភើបក្រោយទទួលបានជ័យជម្នះថា “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលមានឱកាស ចូលរួមជាមួយនឹង Funmatch ជាពិសេសថ្ងៃនេះយើងបានលេង ជាលក្ខណៈចម្រុះ ជាមួយ MLBB gamers ដែលល្បីៗនៅកម្ពុជា ដែលពួកយើងកម្រ នឹងមានឱកាសនេះណាស់ ព្រោះតែយើងភាគច្រើនរវល់នឹងការងាររៀងៗខ្លួន។
ថ្ងៃនេះ ពួកយើងសប្បាយមែនទែន ហើយសំខាន់ បានឈ្នះរង្វាន់ធំទៀត។ សូមអរគុណទៅ Moonton ជាខ្លាំងដែលបានបង្កើតកម្មវិធី Funmatch នេះ ពួកយើងសង្ឃឹមថានឹងមាន ឱកាសក្រោយៗ ដើម្បីចែករំលែក ភាពសប្បាយទៅដល់ អ្នកគាំទ្រ និង លេង Mobile Legends: Bang Bang នៅកម្ពុជា”។
យុទ្ធនាការ Mobile Legends: Bang Bang 515 eParty ក្នុងឆ្នាំនេះ ទទួលបានជោគជ័យដ៏សម្បើម ដោយមានការគាំទ្រពីដៃគូ និងភាគីចូលរួមជាច្រើន។ មានអ្នកលេងហ្គេមឆ្នើមៗនៅកម្ពុជា ហើយនិង KOLs ជាង ៣០ នាក់ ដូចជា Ice Frogz, Paragon និង Atev បានចូលរួម ដើម្បីដឹកនាំភាពសប្បាយរីករាយនេះ ហើយ G-Devith, Henaa និង Oun បានបង្កើត ក្រុមតន្ត្រី Mobile Legends: Bang Bang ដោយបានចេញវីដេអូតន្ត្រី(MV) ឈ្មោះថា «រួមគ្នា» ឫ (Together) ដែលមាន អ្នកចូលមើលជិត ១ លានដង លើវីដេអូតន្ត្រី(MV)ជាភាសាខ្មែរ នៅពេលចេញផ្សាយ។
យីហោក្រុមហ៊ុន ដូចជា Cellcard, Smart, Metfone, realme និង Codashop ក៏ជាដៃគូគន្លឹះ ដែលជួយនាំយកភាពជោគជ័យមកកាន់យុទ្ធនាការ Mobile Legends: Bang Bang 515 eParty។ ចាប់ពីការដាក់បទចម្រៀង «រួមគ្នា» នៃក្រុម S.T.U.N. លើកម្មវិធី Pleng របស់ក្រុមហ៊ុន Smart រហូតដល់ ការផ្សព្វផ្សាយរបស់ក្រុមហ៊ុនCellcard អំពីការប្រកួត Funmatch និងរង្វាន់ដែលផ្ដល់ជូនក្នុងសហគមន៍ និងដៃគូផ្ដល់រង្វាន់សម្រាប់ក្រុមឈ្នះពីក្រុមហ៊ុន Realme កញ្ចប់កាដូហ្គេមលេង Mobile Legends ពីក្រុមហ៊ុន Metfone និងការគាំទ្រពីភ្នាក់ងារថ្នាក់តំបន់ ដែលក្រុមហ៊ុន Moonton បានសហការជាមួយ ដើម្បីនាំយកនូវអ្វីដែលល្អបំផុតក្នុងយុទ្ធនាការ ៥១៥ ឆ្នាំនេះ។ នេះពិតជាកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារពិតប្រាកដមែន។

ជាមួយនឹងយុទ្ធនាការ Mobile Legends: Bang Bang 515 eParty កំពុងបិទវគ្គបញ្ចប់ ការរៀបចំគម្រោងត្រូវបានពិភាក្សាសម្រាប់ឆ្នាំក្រោយជាមួយអ្នកគាំទ្រទូទាំងពិភពលោក ដែលទន្ទឹងរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀត។
សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ Mobile Legends: Bang Bang នៅកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា