បច្ចេកវិទ្យា
លក្ខណៈពិសេសនៃរថយន្តប្រភេទ Crossover ដែលជាជម្រើសល្អបំផុត សម្រាប់មនុស្សជំនាន់ថ្មី
រថយន្តប្រភេទ Crossover ស្ថិតក្នុងចំណោមរថយន្តថ្មី ពេញនិយមបំផុត នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយអ្នកចែកចាយបន្តរថយន្តថ្មីកំពុងផ្គត់ផ្គង់តំរូវការជាមួយនឹងម៉ូឌែលនេះគ្រប់ទម្រង់ និងទំហំ។ រថយន្តប្រភេទ Crossover គឺជារថយន្តល្អបំផុត សម្រាប់ការបើកបរក្នុងទីក្រុងជាលក្ខណៈគ្រួសារ ឬ ប្រើប្រាស់ផ្ទាល់ខ្លួន។
នៅប្រទេសកម្ពុជា មានម៉ូឌែលប្រភេទ Crossover ជាច្រើន ដែលដាក់លក់ក្នុងតម្លៃសមរម្យ។ ប៉ុន្តែលក្ខណៈពិសេស និងការដំណើរការជាច្រើន គឺខុសៗគ្នា។ រថយន្តប្រភេទ Crossovers ល្អបំផុតដែលមានតម្លៃសមរម្យ ជាទូទៅមានតម្លៃក្រោម 35000 ដុល្លារ។ ដើម្បីធ្វើឱ្យអ្នកទិញកាន់តែងាយស្រួលរកយានយន្តថ្មី យើងបានចងក្រងគំរូរថយន្តពីរម៉ូឌែលនៃប្រភេទ Crossover ល្អបំផុតនៅកម្ពុជាដូចខាងក្រោម៖
– រថយន្ត MG ZS 2021 បានប្រកួតប្រជែងដណ្តើមបានចំណាត់ថ្នាក់កំពូលមួយក្នុងចំណោមចំណាត់ថ្នាក់ប្រភេទ crossover ។ ជាមួយតម្លៃ 30,300 ដុល្លារ ម៉ូឌែលនេះបំពាក់នូវមុខងារប្រើប្រាស់ថ្មី, ថាមពលខ្លាំង និងបច្ចេកវិទ្យាដែលត្រូវបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ រថយន្ត MG ZS ចែករំលែកភាពអស្ចារ្យរបស់វា ជាមួយរថយន្តដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះវាអាចត្រូវបានគេគិតថា ជាការបំផុសស្នាដៃថ្មីដ៏ល្អបំផុត។ រថយន្ត MG ZS មានប្រវែងបណ្តោយ 4314មីលីម៉ែត្រ, ទទឹង1809មីលីម៉ែត្រ, កម្ពស់1644មីលីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ 2585មីលីម៉ែត្រ។ គូទក្រោយដែលជាកន្លែងដាក់ឥវ៉ាន់មានទំហំ359លីត្រ ចាប់ពីបាតដល់ដំបូលរថយន្ត និងកន្លែងអង្គុយសម្រាប់អ្នកដំណើរខាងក្រោយ គឺចែកជាផ្នែកៗ ធំទូលាយ និងល្អបំផុត។





លើសពីនេះ MG ZS ក៏មានកន្លែងសម្រាប់ដាក់កង់សាកួរនៅក្រោមឡានផងដែរ។ បើនិយាយពីម៉ាស៊ីនវិញ រថយន្តម៉ូឌែលនេះ ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5-L ជាមួយនឹងប្រភេទប្រអប់លេខអូតូCVT 8វគ្គ។ ចំណុចស្តង់ដារនៅលើរថយន្ត MG ZS រួមមានដូចជា កង់យ៉ាន់ទំហំ17អ៊ីញ, កុងទ័រឌីជីថល, អេក្រង់កម្សាន្ត10.1 អ៊ីញ អាចភ្ផាប់ជាមួយApple CarPlay និង Android ស្វ័យប្រវត្តិ, កាមេរ៉ា360ដឺក្រេ, កៅអីអ្នកបើកបរអូតូ, កញ្ចក់ចំហៀងនីមួយៗបត់ដោយស្វ័យប្រវត្តិអមជាមួយអំពូលLED, ផ្លិតទឹកស្វ័យប្រវត្តិ, សោឆ្លាតវៃដែលមានប៊ូតុងចុចបើកដើម្បីបញ្ឆេះនិងពន្លត់ម៉ាស៊ីន។ លើសពីនេះ MG ZS ក៏មានបំពាក់ដោយដំបូលលើបើក ដែលអាចបើកបិទដំបូល មើលទេសភាពផ្នែកខាងលើផងដែរ។ រថយន្ត MG ZS ក៏បានទទួលចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយប្រាំ ពីANCAP ដោយសារតែមុខងារឧបករណ៍សុវត្ថិភាពរបស់អ្នកបើកបរមានលក្ខណៈស្តង់ដារ។
– រថយន្ត Ford Ecosport 2021 មានតម្លៃចាប់ពី 27,900 ដុល្លារ: ខណៈពេលដែលតម្លៃដែលបានដាក់ចេញមានភាពទាក់ទាញ ម៉ូឌែលនេះក៏មានធាតុផ្សេងទៀតដែលរឹតតែគួរឱ្យចាប់អារម្មណ៍ដូចជា ការបំពាក់កង់សាកួរនៅផ្នែកខាងក្រោយ ហើយកង់សាកួរនោះ នៅតែមានលក្ខណៈពិសេសគ្រប់ពេល ប៉ុន្តែវាមានមុខងារល្អៗមួយចំនួនសម្រាប់រថយន្ត Ford EcoSport ។ វាបំពាក់ដោយម៉ាស៊ីន Ecoboost 1.0L ជាមួយនឹងប្រអប់លេខ6វគ្គ, ផ្លិតទឹកស្វ័យប្រវត្តិ, អំពូលភ្លើងមុខដោយស្វ័យប្រវត្តិ, កូនសោឆ្លាតវៃ (Smart key), អេក្រង់ touch screen 8 អ៊ីញ, ឧបករណ៍ចាប់សញ្ញាខាងក្រោយជាមួយកាមេរ៉ាក្រោយ, ABS និង ESP។ សម្រាប់ផ្នែកខាងក្នុងវិញ មកជាមួយការរចនាពណ៌រាងសាច់ ឬ គ្រីម (cream color) ដែលមើលទៅធំ ទូលាយជាងមុន និងធ្វើឲ្យអ្នកបើកបរមានផាសុកភាព បើទោះបីជារថយន្ត Ford Ecosport មានរូបរាងតូចបន្តិចក៏ដោយ។ បើនិយាយពីទំហំវិញ រថយន្ត Ford EcoSport មានប្រវែង 3998 មីលីម៉ែត្រ មានទទឹង 1765 មីលីម៉ែត្រ និងកម្ពស់ 1647 មីលីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ 2519 មីលីម៉ែត្រដែលតូចជាង MG ZS 2021។ ចំពោះការលក់វិញ Ford Ecosport គឺជាម៉ូឌែលដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំចុងក្រោយនេះ ប៉ុន្តែម៉ូឌែលនេះអាចជាជម្រើសសម្រាប់ការធ្វើដំណើរជិតៗ និងមិនធំល្មមសម្រាប់គ្រួសារដែលមានសមាជិកច្រើនទេ។



រថយន្តប្រភេទ Crossover គឺសាកសមសម្រាប់មនុស្សជំនាន់ថ្មី ដែលកំពុងស្វែងរករថយន្តដែលមានបំពាក់មុខងារយ៉ាងពិសេស ជាមួយរូបរាងស្រស់ស្អាតផងដែរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តប្រភេទ crossover ប្រណីត លោកអ្នកគួរជ្រើសរើសនូវម៉ូឌែល MG ZS ឬ Ford Ecosport ដូចខាងលើ។ ប៉ុន្តែប្រសិនបើអ្នកនៅពិបាកសម្រេចចិត្ត អ្នកអាចសាកល្បងបើកបរនៅបន្ទប់តាំងបង្ហាញរបស់ពួកគេ ដើម្បីទទួលបានបទពិសោធន៍ថ្មីពីរថយន្តទាំងនោះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង