បច្ចេកវិទ្យា
អ៊ែមខ្លាំងណាស់…! ឱ្យលឿនឡើង កុម្ម៉ង់ទុកមុន Galaxy Tab A7 Lite ឥឡូវនេះមានការថែមជូនពិសេស…!
ពិតជាត្រូវប៉ាន់ហើយសម្រាប់ក្រុមគ្រួសារដ៏ឆ្លាតវៃ និងជាពិសេសម្រាប់អ្នកដែលសិក្សាតាមរយៈអនឡាញ…! អតិថិជនទាំងអស់ដែលធ្វើការកុម្ម៉ង់ទិញទុកមុននូវ ថេបប្លេត Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ ទី07 ខែមិថុនា ឆ្នាំ2021 នេះ នឹងទទួលបានការថែមជូនស្រោមកាច់បញ្ឈរ (Original Samsung Book Cover) ដ៏ស្រស់ស្អាតមួយភ្លាម…និងស៊ីមកាត Smart ដែលមាន Free ទិន្នន័យសម្រាប់ប្រើប្រាស់រហូតដល់12 សប្ដាហ៍…!!

ដោយមើលឃើញថាស្ថានភាពបច្ចុប្បន្នការប្រើប្រាស់ អេឡិចត្រូនិក ឌីវាយស៍ (Electronic Devices) កំពុងតែមានតម្រូវការកើនឡើង និងកំពុងដើរតួនាទីយ៉ាងសំខាន់ស្ទើរតែគ្រប់វិស័យ ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញ និងដាក់លក់ផ្លូវការនូវ Samsung Galaxy Tab A7 Lite ដ៏ទំនើបទាន់សម័យ…ស្រស់ស្អាត…និងមានតម្លៃសមរម្យបំផុតរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនជាពិសេសសម្រាប់ក្រុមគ្រួសារដែលឆ្លាតវៃ និងមានកូនៗដែលត្រូវសិក្សា និងបំពេញការងារតាមរយៈអនឡាញច្រើន…!
គួររំឭកថា Samsung Galaxy Tab A7 Lite ឆ្នាំ2021នេះ គឺជាថេបប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងធ្វើឱ្យអតិថិជនយ៉ាងច្រើនរង់ចាំយ៉ាងតក់ក្រហល់បំផុត ព្រោះវាត្រូវបានផលិតឡើង និងបំពាក់នូវលក្ខណៈពិសេសជាច្រើនដូចជា ៖មានរាងស្តើងស្រាល,ទំនើបទាន់សម័យ, ទំហំថាមពលថ្មធំ, និងទំហំផ្ទុកធំ…មានអេក្រង់ធំលាតសន្ធឹង 8.7 អ៊ីញ ដែលផ្តល់ភាពងាយស្រួលក្នុងការមើលវីដេអូ…និងការរៀនអនឡាញយ៉ាងងាយស្រួល និងពេញចិត្តបំផុតជាមួយនឹងកាមេរ៉ាមុខនៅចំកណ្តាលតាមទម្រង់បញ្ឈរល្អបំផុតសម្រាប់ Video Call និងការរៀនតាមអនឡាញតែម្តង…!


សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)…!


ជាពិសេស Samsung Galaxy Tab A7 Lite ក៏មានបំពាក់ជាមួយនឹងមុខងារ Samsung Kids ដែលមុខងារនេះអាចឱ្យឪពុកម្តាយអាចគ្រប់គ្រង និងកំណត់រយៈពេលលេង វីដេអូប្រភេទណាគួរឱ្យកូនៗមើល និងកំណត់កម្មវិធីប្រភេទណាដែលគួរអនុញ្ញាតឱ្យគាត់ចូលប្រើបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពបំផុតសម្រាប់ពួកគាត់ដោយមិនបារម្ភខ្លាចគាត់ប្រើក្នុងផ្លូវមិនល្អឡើយ…!
* បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកុម្ម៉ង់ទិញទុកមុន Samsung Galaxy Tab A7 Lite ចាប់ពីថ្ងៃនេះរហូតដល់ ទី 07 ខែមិថុនា ឆ្នាំ 2021 នេះនឹងទទួលបាន ថេបប្លេត នៅថ្ងៃទី 09 ខែមិថុនា ផងដែរ!
* Samsung Galaxy Tab A7 Lite មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល