​realme 7i “64MP Power Master”​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​23​ ខែ​តុលា​នេះ​ហើយ​ – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

​realme 7i “64MP Power Master”​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​23​ ខែ​តុលា​នេះ​ហើយ​

Published

on

realme 7i “​ស្មា​ត​ហ្វូ​ន​ ដែល​មាន​បំពាក់​កាមេរ៉ា​4​គ្រាប់​និង​មានតម្លៃ​ក្រោម​250​ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា​” នឹងធ្វើ​ការដាក់​លក់​លើ​ក​ដំបូង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​23​ ខែ​តុលា ការ​បំពាក់​ជាមួយនឹង​កាមេរ៉ា​លំដាប់ ​Flagship 64MP Ultra Clear 4​គ្រាប់ ថាមពល​ថ្ម​ធំ​5000mAh និង​អេក្រង់​កម្រិត​90Hz ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មា​ត​ហ្វូ​ន​ថតរូប​ ដែល​មាន​តម្លៃ​សមរម្យ​បំផុត នាំ​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នកប្រើប្រាស់​វ័យក្មេង​។ នៅ​ក្នុង​ទីផ្សារ​កម្ពុជា realme​ គឺជា​ម៉ាក​បច្ចេកវិទ្យា​ដំបូង​គេ ​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា​លំដាប់ ​Flagship 64MP Ultra Clear 4​គ្រាប់​មក​បំពាក់​ នៅ​ក្នុង​ជួរ​តម្លៃ​249​ដុល្លារ និង​ក្លាយ​ជា​ម៉ាក​បច្ចេកវិទ្យា​ពេញ​និយម​យ៉ាង​ពិត​ប្រាកដ។​

​ចាប់ពី​ពេល​កន្លង​មក​រហូត​មក​ដល់​បច្ចុប្បន្ន realme ​គឺ​តែងតែ​ហ៊ាន​ឆ្ពោះ​ទៅ​រក​លំដាប់ថ្នាក់​ទី​១ សម្រាប់​ផ្នែក​ផលិតផល realme​ គឺ​តែងតែ​ហ៊ាន​ធ្វើជា​ម៉ាក​បច្ចេកវិទ្យា​ពេញ​និយម​ ដែល​ឈានមុខ​គេ បង្កើត​នូវ​ផលិតផល​ ដែល​មាន​បច្ចេកទេស​ល្អ​និង​ទទួល​បាន​ពានរង្វាន់​ការ​រចនា​លំដាប់​អន្តរជាតិ ដូចជា ​realme X50 Pro ដែល​ជា​ផលិតផល Flagship 5G ដំបូង​និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន ​65W SuperDart និង​ទទួល​បាន​ពានរង្វាន់​GOOD DESIGN AWARD 2020 និង DESIGN AWARD ចំណែ​ក Buds Q ដែល​បាន​រចនា​ដោយ​អ្នក​រចនា​ល្បី​នៅ​Hermes​ ក៏​ទទួល​បាន​ពានរង្វាន់ GERMAN DESIGN AWARD WINNER 2021​និង​DESIGN AWARD ។​

​ហើយ​សម្រាប់​ផ្នែក​អ្នកប្រើប្រាស់ យុវវ័យ​សម័យ​បច្ចុប្បន្ន​ គឺ​ចូលចិត្ត​កត់ត្រា​ការរស់នៅ ក៏ដូចជា​ហ៊ាន​ស្វែងរក​នូវ​អ្វី​ ដែល​ជា​ខ្លួនឯង realme ជា​ម៉ាក​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា ​ដែល​ឈានមុខ​គេ​មក​បំពាក់​ក្នុង​ជួរ​តម្លៃ​កាន់តែ​ទាប ហើយ​នៅ​ក្នុង​ជួរ​តម្លៃ​នីមួយៗ គឺ​មាន​បង្កើត​នូវ​ជម្រើស​ផលិតផល​ល្អ​បំផុត​ សម្រាប់​បំពេញ​តម្រូវ​ការ​របស់​យុវវ័យ និង​ជួយ​លើកទឹកចិត្ត​យុវវ័យ​ឲ្យ​សម្រេច​នូវ​រឿង​ ដែល​ពួកគេ​ចូលចិត្ត​និង​ចង់​ធ្វើ​តាមរយៈ​តម្លៃ​សមរម្យ​បំផុត​។ ធ្វើ​ឲ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង លើកទឹកចិត្ត​អ្នកប្រើប្រាស់​ឲ្យ​ហ៊ាន​ធ្វើជា​ខ្លួនឯង​។​

realme 7 series ដែលមាន​បំពាក់​កាមេរ៉ា 64MP Ultra Clear 4​គ្រាប់​លំដាប់​ Flagship មិន​ត្រឹមតែ​អាច​លេង Filters ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន ដែល​មាន realme 7Pro ដែល​មាន​បំពាក់​បច្ចេកវិទ្យា​65W SuperDart ដំបូង​គេ ហើយ​នឹង realme 7 ដែល​មាន​បំពាក់​នូវ ​Media Tek G95 ដំបូង​គេ រួម​ទាំង​realme 7i ដែល​មាន​ការ​រចនា​ថ្មី និង​ជា​ម៉ូ​ដែល​មួយ​ ដែល​បាន​យក​បច្ចេកវិទ្យា​កាមេរ៉ា 4 គ្រាប់​លំដាប់​ Flagship យក​មក​បំពាក់​នៅ​ជួរ​តម្លៃ 249$ ដំបូង​គេ​និង​ជា​ម៉ូ​ដែល​មួយ​ដែល​ស័ក្ដិសម​សម្រាប់​អ្នកប្រើប្រាស់​បំផុត​។

​វា​ជា​“ លើកដំបូង​” នៃ​ការ​រួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ជាច្រើន​និង​តម្លៃ ជំ​រុញឲ្យ​បច្ចេកវិទ្យា​កាន់តែ​ពេញ​និយម ដឹកនាំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ឲ្យ​រីកចម្រើន​រួមគ្នា និង​ធ្វើ​ឲ្យ realme អាច​ពង្រីក​យ៉ាង​ឆាប់រហ័ស​ដល់​ទៅ​61​ទីផ្សារ​ជុំវិញ​ពិភពលោក ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​។​

(Counterpoint: realme performance in key SEA markets Q2 2020)

​នា​អនាគត realme ​នឹង​បន្ត​ការ​រីកចម្រើន បន្ត​នាំមក​នូវ​ផលិតផល ​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​កាន់តែ​សមរម្យ​ដល់​អ្នកប្រើប្រាស់ ធ្វើ​ឲ្យ​បទពិសោធន៍​ប្រើប្រាស់​របស់​អ្នកប្រើប្រាស់​កាន់តែ​ប្រសើរ​ឡើង​។ ដូចដែល​លោក Sky Li ដែល​ជា​នាយក​ប្រតិបត្តិ​របស់​realme​បាន​បង្ហាញថា “​ពួកយើង​បាន​ប្រើ​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​បញ្ជាក់​ថា ​ម៉ាក​ផលិតផល​ថ្មី​មួយ​ក៏​មាន​ឱកាស​ដូចគ្នា ហើយ ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម អនាគត​គ្មាន​ដែន​កំណត់ យើង​ដឹកនាំ​ស្មារតី​ឆ្ពោះ​ទៅមុខ​ទាំងអស់គ្នា​។​”

អត្ថបទពាណិជ្ជកម្ម

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ4 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ6 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ6 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ7 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម