Connect with us

បច្ចេកវិទ្យា

BENTAYGA S រថយន្ដ​ដែលមាន​លក្ខណៈ​ស្ព័​រ​បំផុត​របស់ BENTAYGA S

បានផុស

នៅ

​ ​Bentayga S ម៉ូ​ដែល​ថ្មី​ផ្ដល់នូវ​ភាពរហ័សរហួន និង​ភាព​លេចធ្លោ​

​ ​ប្រព័ន្ធ​បូម​បង្គុំ​ឡើង​តាម​លក្ខណៈ​រថយន្ដ​ស្ព័​រ​ជាពិសេស​គ្មាន​ពីរ​ដែល​ផ្ដល់នូវ​សមត្ថភាព​បើកបរ​ជាមួយនឹង​ភាព​រហ័ស​បំផុត

​ ​ម៉ូត​រចនា​រូបរាង​មាំ​បង្ហាញ​នូវ​សមត្ថភាព​បើកបរ​ជា​លក្ខណៈ​ស្ព័​រ​ពិតៗ​

​ ​ចង្កៀង​មុខ​ពណ៌​ខ្មៅ​ប្រឿងៗ និមិត្តសញ្ញា Bentayga ‘S’ កង់​ទំហំ 22 អ៊ិ​ន្ឈ៍ និង​បំពង់ផ្សែង​ព្រែ​ករាង V8 ថ្មី បង្ហាញ​នូវ​សក្ដានុពលភាព​ក្នុងការ​បើកបរ​។

​ ​ផ្នែក​ខាងក្នុង​ប្រកបដោយ​ភាព​ប្រណិត​រួមមាន​ពណ៌​ឆ្លាស់​ថ្មី​ជាមួយនឹង​ធាតុ Alcantara®

​ ​សម្ភារៈ​ពណ៌​ខ្មៅ​ភ្លឺ តួ​ពណ៌​ខ្មៅ និង​កញ្ចក់​ទ្វារ​ពណ៌​ខ្មៅ​

​ ​ម៉ាស៊ីន V8 4.0-​លីត្រ ទែ​រ​បូ​ភ្លោះ ផ្ដល់នូវ​កម្លាំង 542 bhp (550 PS),568 lb.ft. (770 Nm)

​ ​0-60 mph (0–100 km/h) ក្នុង 4.4 (4.5) secs ល្បឿន​ខ្ពស់បំផុត 180 mph (290 km/h)

​ ​Bentayga S មាន​កាប៊ីន​បួន​កៅអី ប្រាំ​កៅអី ឬ​ប្រាំពីរ​កៅអី​

​ ​ម៉ូ​ដែល​ថ្មី​ផ្សំ​បញ្ចូល​គ្នា​នូវ​ប្រភេទ​ហៃ​ប្រី​ត ម៉ាស៊ីន V8 និង​ល្បឿន​លឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

(Crewe ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2021) ថ្ងៃនេះ Bentley បានប្រកាស​ព័ត៌មាន​អំពី Bentayga Sម៉ូ​ដែល​ថ្មី ដែល​ផ្ដល់នូវ​សមត្ថភាព​ស្ព័​រ​បន្ថែមទៀត​ដល់​ប្រភេទ​រថយន្ដ Bentaga S។ ជាមួយនឹង​ម៉ូត​រចនា​ស្រស់​ឆើត នៅ​គ្រប់​ចំណុច Bentayga S គឺជា​ម៉ូ​ដែល​រថយន្ដ SUV ប្រណិត​ចុងក្រោយ​បំផុត​របស់ Bentley ដែល​បាន រចនា​ម៉ូត និង​វិស្វកម្ម​នៅក្នុង​ចក្រភព​អង់គ្លេស និង​ផលិត​ក្នុង​រោងចក្រ​គ្មាន​បញ្ចេញ​កាបូន​របស់ Bentley នៅ Crewe​។​

​ម៉ូ​ដែល S ត្រូវបាន​ដាក់លក់​ជា​លើកទីមួយ​ចាប់តាំងពី​ដាក់លក់ Bentayga S នៅក្នុង​ឆ្នាំ 2015 ដែលជា​ការ ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ត្រឡប់​ពី​អតិថិជន​ជាច្រើន​នាក់​ដែល​ពេញ​ចិត្តនឹង​សមត្ថភាព​ខ្ពស់​នៃ Bentayga S ប្រភេទ on-road របស់​ពួកគេ​។ ផ្អែកទៅលើ​ម៉ាក​សញ្ញា ‘S’ របស់ Bentley រថយន្ដ Bentayga S ស្ព័​រ​ថ្មី​នេះ​កាន់តែ​ផ្ដល់នូវ​ផាសុកភាព​ក្នុងការ​បើកបរ ដោយមាន​ប្រព័ន្ធ​រក្សា​លំនឹង​សកម្ម Bentley Dynamic Ride បំពាក់​ជា​ស្ដង់ដារ​ជាមួយនឹង​សាក់​ស៊ី​ប្រភេទ​ស្ព័​រ​កាន់តែ​រឹងមាំ​។ បង្កើន 15 ភាគរយ​នៅក្នុង​ការពង្រឹង​សាក់​ស៊ី និង​ផ្ដល់នូវ​គ្រោង​សម្រាប់​បង្កើន​សមត្ថភាព​ស្ព័​រ ESC tune​។​

Bentayga S ក៏មាន​ការកែសម្រួល​សោ​ភណ្ឌ​ភាពជា​ពិសេស​ផងដែរ​តាមរយៈ​ការបន្ថែម​លក្ខណៈ​ពណ៌​ខ្មៅ​ប្លែក និង​កាន់​តែមាន​សំឡេង​បែប​រថយន្ដ​ស្ព័​រ​តាម​ការ​រចនា​ម៉ូត​បំពង់ផ្សែង​ថ្មី​ដែល​ធ្វើ​ឲ្យ​វត្តមាន​របស់ Bentayga S នៅលើ​ផ្លូវថ្នល់​កាន់​តែមាន​ភាពលេច​ធ្លោ​។​

Bentayga S មាន​ភាពស្រស់​ប្លែក​នៅ​ផ្នែក​ខាងក្រៅ​ដែល​រួមមាន កង់​ទំហំ 22” ជាពិសេស​រួមជាមួយ​នឹង​ទឹក​ថ្នាំ​បី​ពណ៌ និមិត្តសញ្ញា ‘S’ ថ្មី​នៅ​គែម​ខាងក្រោម​ទ្វារ​មុខ និង Blackline Specification ជា​ស្ដង់ដារ​។ ភាពលេច​ធ្លោ​ត្រូវបាន​បង្កើន​តាមរយៈ​កាង​កន្ទុយ​ត្រី​ខាងក្រោយ​ធំ​ជាង​មុន គែម​សៀ​ល​ចំហៀង​ពណ៌​ខ្មៅ​សុទ្ធ និង​កាង​កាន់តែ​ទាប ទាំង​ខាងមុខ និង​ខាងក្រោយ​។ ចង្កៀង​មុខ និង​ក្រោយ​ឡង់​ទី​ពណ៌​ប្រឿងៗ កញ្ចក់ទ្វារ​ពណ៌​ខ្មៅ និង​បំពង់​ផ្សេង​ព្រែ​ករាង​ពងក្រពើ​ពណ៌​ខ្មៅ​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រៅ​កាន់​តែមាន​ភាពលេច​ធ្លោ​។​

​នៅ​ខាងក្នុង​កាប៊ីន​ដ៏​ប្រណិត រថយន្ដ Bentayga S មានប្រើ​កៅអី​ថ្មី​ប៉ាក់​ជាពិសេស​គ្មាន​ពីរ ពណ៌​ឆ្លាស់​ថ្មី និង Alcantara® ស្របទៅនឹង​ផ្នែក​ខាងក្រៅ​ដ៏​ឥតខ្ចោះ និង​បង្កើន​សមត្ថភាព​ក្នុងការ​បើកបរ​។ ពណ៌​លាតសន្ធឹង​ដល់​លើ​តា​ប្លូ​មុខ កុង​សូល​កណ្ដាល ដៃ​ទ្វារ និង​ទ្រនាប់​កៅអី​ក៏ដូចជា Alcantara® រហូតដល់​ខ្នើយ​កល់​កៅអី និង​ខ្នង ដៃចង្កូត និង​ចង្កឹះ​លេខ ធ្វើ​ឲ្យ Bentayga S មាន​ភាពស្រស់​សង្ហា និង​ទំនើប​។ និមិត្តសញ្ញា ‘S’ មាននៅ​ផ្ទៃ​ខាងមុខ​អ្នករួមដំណើរ ក៏ដូចជា ក្រាហ្វិក​ថ្មី​នៅក្នុង​តា​ប្លូ​មុខ​អ្នកបើកបរ និង​ទ្រនាប់​បាត​ដែល​បង្ហាញ​លក្ខណៈ​នៃ​ម៉ូ​ដែល​នេះ​។​ ​

​លក្ខណៈ SUV ប្រណិត​នាំមុខគេ​ក្នុង​ទីផ្សារ​របស់ Bentley មាន​បួន ប្រាំ ឬ​ប្រាំពីរ​កៅអី ហើយ​តាំងពី​បានដាក់​បញ្ចូល​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ 2016 មក មាន​អតិថិជន​ជាង 25,000 នាក់​បានទទួល Bentayga S។ ម៉ូ​ដែល​ទី​បួន​នៃ​ប្រភេទ Bentayga S មាន​បំពាក់​ប្រព័ន្ធ​ហៃ​ប្រី​ត​សន្សំសំចៃ​ដែលជា​ប្រភេទ​ម៉ាស៊ីន V8 ទែ​រ​បូ​ចំណុះ 4.0 លីត្រ និង​ល្បឿន​ស៊ីឡាំង 12 ចំណុះ 6.0-​លីត្រ ដ៏​ខ្លាំង​។ Bentayga S Hybrid ថ្មី​គឺ​ត្រៀម​ដាក់លក់​នៅ​ចក្រភព​អង់គ្លេស និង​ទ្វីបអឺរ៉ុប ដោយមាន​ការចូល​ក្នុង​ទីផ្សារ​សកម្ម​របស់​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​ចិន​រួចហើយ ហើយ​ថ្មីៗ​នេះ Bentayga S Hybrid បាន​ក្លាយជា​រថយន្ដ Bentley រចនា​ដោយ​ដៃ​ទី 200,000 ក្នុង​ប្រវត្តិសាស្ដ្រ​របស់​ក្រុមហ៊ុន​។​

ថាមពល និង​សមត្ថភាព​ពិសេស​

Bentayga S បំពាក់​ដោយ​ម៉ាស៊ីន​សាំង V8 ទែ​រ​បូ​ភ្លោះ​ចំណុះ 4.0 លីត្រ​ដ៏​ល្បីល្បាញ​របស់ Bentley ដែល​ផ្ដល់នូវ​កម្លាំង​ដ៏​ខ្លាំង​រួមជាមួយ​នឹង​ការ​សន្សំសំចៃ​សាំង​ដ៏​ច្រើន​។ ម៉ាស៊ីន​ជំនាន់​ចុងក្រោយ​បំផុត​ដែល​ផ្ដល់​កម្លាំង 542 bhp (550 PS) និង​កម្លាំង​បង្វិល 568 lb.ft. (770 Nm) ជាមួយនឹង 0-60 mph (0–100 km) ដង​ក្នុង 4.4 (4.5) វិនាទី និង​ល្បឿន​ខ្ពស់បំផុត 180 mph (290 km/h)​។ សមត្ថភាព​នាំមុខគេ​នេះ​បន្ថែម​ទៅដោយ​ការបើកបរ​ចម្ងាយ 406 ម៉ែ​ល៍ (654 km) ដោយមាន​ការ​បំ​ភាយ​ឧស្ម័ន CO2 ត្រឹម 294 g/km​។

​តាមរយៈ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​តាម​ដែល​អាច​ធ្វើបាន​នេះ Bentley Dynamic Ride ត្រូវបាន​បំពាក់​ជា​ស្ដង់ដារ និង​ជា​បច្ចេកវិទ្យា​គ្រប់គ្រង​កម្លាំង​វិល​កង់​អគ្គិសនី​សកម្ម​ទីមួយ​ក្នុង​ពិភពលោក​ដែល​ប្រើប្រាស់​ប្រព័ន្ធ 48V​។ ប្រព័ន្ធ​នេះ​អាចឆ្លើយតប​ក្នុង​រវាង 0.3s ជាមួយ នឹង​កម្លាំង​បង្វិល​រហូតដល់ 1,300 Nm ក្នុងការ​ទប់​នឹង​កម្លាំង​វិល​កង់​នៅពេល​បត់ ដែល​ធានាបាន​នូវ កម្រិត​កកិត​អតិបរមា​រវាង​កង់​នឹង​ផ្លូវ នាំមក​នូវ​លំនឹង​ខ្ពស់ ផាសុកភាព​ក្នុងការ​បើកបរ និង​សមត្ថភាព ខ្ពស់​ក្នុងការ​គ្រប់គ្រង​។

​ស្រដៀង​គ្នា​នឹង​ប្រភេទ Continuental GT Speed ដែល​ទើប​បញ្ចូល​ក្នុង​ទីផ្សារ​នាពេល​ថ្មីៗ​នេះដែរ ដែល​ក្នុងនោះ​កម្រិត​ផាសុកភាព​ក្នុងការ​គ្រប់គ្រង​ការបើកបរ និង​សមត្ថភាព​បើកបរ​ត្រូវបាន​ពង្រីក​តាមរយៈ​ការជ្រើសរើស​ប្រភេទ​សាក់​ស៊ី ពេលនេះ Bentayga S ផ្ដល់ជូន​នូវ​សមត្ថភាព​កាន់តែ​ខ្ពស់​តាមរយៈ​ប្រភេទ​សាក​ស៊ី​ស្ព័​រ​ជាជាង​ប្រភេទ Bentayga S ស្ដង់ដារ​។

​នៅក្នុង​ប្រភេទ​ស្ព័​រ ការគ្រប់គ្រង​ចង្កូត​កាន់តែ​ល្អ ការឆ្លើយតប​ទៅនឹង​ការបត់​កាន់តែ​ប្រសើរ និង​ការគ្រប់គ្រង​បាន​កាន់តែ​ខ្ពស់​លើ​ការ​ក្រឡាប់​ដោយសារ​ការបង្កើន​បន្ថែ​ម 15 ភាគរយ​នៅក្នុង​បូម​ខ្យល់ និង​ប្រព័ន្ធ​រក្សា​លំនឹង​អេឡិចត្រូនិក (Electronic Stability Control)​និង Bentley Dynamic Ride​។

​ការ​បង្គុំ​ឡើងវិញ​នូវ Torque Vectoring របស់ Bentley តាមរយៈ​ប្រព័ន្ធ​ហ្វ្រាំង ដែល​ក្នុងនោះ​រថយន្ដ​ចាប់​ហ្វ្រាំង​តិចៗ​នៅ​ខាងក្នុង​កង់​ខាងក្រោយ​នៅពេល​បត់​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការបត់​របស់​ភ្លៅ​មុខ បានធ្វើ Bentaga S កាន់​តែមាន​សមត្ថភាព​ឆ្លើយតប​ទៅនឹង​ការបើកបរ​។​

​បំពង់ផ្សែង​បែប​ស្ព័​រ​ថ្មី​ត្រូវបាន​បំពាក់​ជា​ស្ដង់ដារ​ដោយមាន​បំពង់​មេ និង​បំពង់​រង​កែលម្អ​នូវ​លំហូរ​ផ្សែង និង​ការ​ផ្សំ​បញ្ចូល​គ្នា​ជាមួយនឹង​បាន​កាត់បន្ថយ​ប្រហោង​នៅក្នុង​សំបុក​ស៊ី​ម៉ាំង​ផ្ដល់នូវ​សំឡេង​កាន់តែ​ណែន ដែល​បញ្ជាក់​អំពី​សមត្ថ​ភាព​ខ្ព​ស់ពិតៗ​របស់​រថយន្ដ​។​

​សមត្ថភាព​បើកបរ off-road ទាំងអស់​របស់ Bentayga S រក្សា​នៅ​ដដែល ជាមួយនឹង​មុខងារ All-Terrain Specification តាម​ជម្រើស​សម្រាប់​មុខងារ​បើកបរ​ប្រភេទ​ផ្លូវ off-road ដោយ​កង់​បួន​ទាំងស្រុង (​ព្រិល និង​ស្មៅ​សើម ដី និង​គ្រួស ភក់ និង​ផ្លូវលំ និង​ខ្សាច់​) ក្នុង​ជម្រៅ 500 mm​។

ភាពលេច​ធ្លោ​ពិតៗ​របស់ Bentayga ‘S’

​ម៉ូត​រចនា​ខាងក្រៅ​ដ៏​មាំ​យ៉ាង​ស្រស់​សង្ហារ​របស់ Bentayga S ថ្មី​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​សមត្ថភាព​បើកបរ​ដ៏​ខ្លាំង​ពិតៗ​របស់​វា​។ ក្បាច់ក្បូរ​នៅ​គ្រប់​ចំណុច លក្ខណៈ​ស្ព័​រ​របស់ Bentayga S ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​ពី​គ្រប់​ជ្រុង និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ពិសេស​ជាមួយនឹង​ការកែប្រែ​ដែល​ផ្លាស់ប្ដូរ​នូវ​លក្ខណៈ​របស់​រថយន្ដ​នេះ​ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​។​

​ភាពលេច​ធ្លោ​របស់ Bentayga S រឹតតែ​ត្រូវបាន​បង្កើន​ឡើង​ជាមួយនឹង​ការប្រើ​ពណ៌​ខ្មៅ​នៅលើ​ផ្នែក​ខាងក្រៅ​ទាំងអស់ ស្រប​ជាមួយនឹង​កញ្ចក់ទ្វារ​ព​ណ៌​ខ្មៅ និង​គែម​សៀ​ល​ចំហៀង​ពណ៌​ខ្មៅ​សុទ្ធ​។ លក្ខណៈពិសេស​ទាំងនេះ​ត្រូវបាន​បង្កើន​តាមរយៈ​ចង្កៀង​មុខ និង​ចង្កៀង​ក្រោយ​ពណ៌​ខ្មៅ រួមជាមួយ​នឹង​ប៉ា​ណា​ក្រោម​ពណ៌​ខ្មៅ​សុទ្ធ​។ កាង​កន្ទុយ​ត្រី​កាន់តែ​ធំ​នៅ​ខាងក្រោយ​របស់ Bentayga S ដែល​លាតសន្ធឹង​ដល់​ទ្រនុង​ដំបូល និង​ផ្ដល់នូវ​លំនឹង​ខ្ពស់​ក្នុងពេល​បើកបរ​លឿន ត្រូវបាន​បំពេញបន្ថែម​ទៅដោយ​បំពង់ផ្សែង​ព្រែក​លក្ខណៈ​ស្ព័​រ​រាង​ពងក្រពើ​ពណ៌​ខ្មៅ និង​និមិត្តសញ្ញា​ពិសេស​គ្មាន​ពីរ​នៅ​ខាងក្រៅ​។

​កង់​ទំហំ 22” ថ្មី​គឺមាន​ភាពស្រស់ស្អាត និង​ឆ្លុះ​គ្នា​ពី​បន្ទាត់​កណ្ដាល​របស់​រថ​យន្ដ ដែល​ធានាថា​កាំ (​មើលទៅ​ដូចជា ‘​កាំបិត​ខ្វែវ​) ចង្អុល​ទៅ​ទិសដៅ​តែមួយ​នៅ​ចំហៀង​សងខាង​របស់​រថយន្ដ​។ មាន​ផ្ដល់ជូន​ចំនួន​បី​ពណ៌ ពណ៌​ប្រាក់​គឺជា​ស្ដង់ដារ រួមជាមួយ​នឹង​ពណ៌​ខ្មៅ​សុទ្ធ និង​ពណ៌​ខ្មៅ​ភ្លឺ ទៅតាម​ជម្រើស​។ កង់​ពណ៌​ខ្មៅ​ភ្លឺ​ត្រូវ​ការប្រើ​កម្លាំង​ពលកម្ម​ខ្លាំង – ទីមួយ​គឺ​ហាម​កង់​ត្រូវបាន​ប៉ូ​លា​សេ​រ៉ា​មិច មុននឹង​ប៉ូ​លា​ឲ្យ​ភ្លឺ​ដើម្បី​អាច​ប្រើ​ថ្នាំ​ពណ៌​ខ្មៅ​សុទ្ធ នៅមុន​ពេល​ប៉ូ​លា​បញ្ចប់​ដោយ​ដៃ​។​

​កាប៊ីន​ល្អ​គ្មាន​ពីរ​- បំពាក់​ទៅដោយ​ភាព​ង​ប្រណិត

​ពណ៌​ឆ្លាស់ ‘S’ ត្រូវបាន​ប្រើ Alcantara® ទៅលើ​ផ្នែក​កាប៊ីន​របស់ Bentayga S ម៉ាស៊ីន V8 លាតសន្ធឹង​រហូតដល់​ខ្នើយ​កល់​កៅអី និង​ខ្នង កុង​សូល​កណ្ដាល ចង្កឹះ​លេខ និង​ដៃចង្កូត ទ្រនុង​ខាងលើ និង​ពិ​ដាន​ដំបូល បង្កើតបាន​នូវ​ផ្នែក​ខាងក្នុង​ដ៏​ប្រណិត​សម្រាប់​រថយន្ដ​ដែលមាន​សមត្ថភាព​ខ្ពស់​មួយ​នេះ​។​ ​

​ម៉ូត​កៅអី​ថ្មី​មាន​ចំនួន​បួន ប្រាំ និង​ប្រាំពីរ​កៅអី​។ ការបញ្ចូល​ម៉ូត​រចនា​កៅអី​ថ្មី ពិសេស​គ្មាន​ពីរ និង​ទំនើប​ផ្ដល់នូវ​សោ​ភណ្ឌ​ភាព​បែប​ស្ព័​រ​កាន់តែខ្លាំង រួម​ជាមួយនឹង​ខ្សែបន្ទាត់​ប៉ាក់​យ៉ាង​សាមញ្ញ​នៅតាម​តំបន់​ស្មា​។ ម៉ូត​ប៉ាក់​ថ្មី​មាន​ផ្ដល់ជូន​ស្របទៅតាម​ពណ៌​ចម្បង ឬ​បន្ទាប់បន្សំ និង​រួមបញ្ចូល​ជាមួយនឹង​ធាតុ Alcantara® ដើម្បី​បង្កើត​នូវ​សោ​ភណ្ឌ​ភាព​ថ្មី​។ ផ្នែក​ផ្អែក​របស់​កៅអី​ត្រូវបាន​បញ្ចប់​ទៅដោយ​ក្បាច់​ប៉ាក់​រាង​អក្សរ ‘S’​។​ ​

​រូប​សញ្ញា​ដ៏​ស្រស់ស្អាត​លំអ​លើ​តា​ប្លូ​នៅ​ពីមុខ​អ្នករួមដំណើរ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ទ្រនាប់​បាត​របស់ Bentayga S ដែល​លំអ​នៅពេល​ចុះ ឬ​ឡើង​រថយន្ដ​។​

Bentayga S មាន​តា​ប្លូ​ព័ត៌មាន​ឌីជីថល​ទាំងស្រុង​ដូចគ្នា​ទៅនឹង Bentayga Speed [​ល្បឿន​/​ល្បឿន​], ជាមួយនឹង​ក្រាហ្វិក​កុង​ទ័​រដែ​លយ​ក​លំនាំ​តាម​នាឡិកា​ម៉ោង​ដ៏​ទំនើប​។ អេក្រង់​ផ្ដល់នូវ​សម្រស់​ថ្មី​ដល់​កាប៊ីន​មុខ អាច​កែសម្រួល​ស្របទៅតាម​តម្រូវការ​របស់​អ្នកបើកបរ ព្រមទាំង​មាន​រូបភាព​អេ​នី​មេ​សិន​យ៉ាង​ស្រស់ស្អាត​។​ ​

​អេក្រង់​មា​នរេសូ​លូ​សិន​ខ្ពស់​អាច​ទស្សនា​បាន​ក្នុង​ទម្រង់​ធម្មតា (Classic) ឬ​ពង្រីក (Enpanded)​។ នៅក្នុង​ទម្រង់​ធម្មតា អេក្រង់​បង្ហាញ​ក្នុង​ទម្រង់​ជា​ទ្រនិច​ធម្មតា​ចំនួន​ពីរ​គឺ​កុង​ទ័​រ​ល្បឿន​បើកបរ (speedometer) និង​កុង​ទ័​រ​ល្បឿនរ​ង្វិ​ល​របស់​ម៉ាស៊ីន (tachometer)​។ នៅក្នុង​ទម្រង់​ពង្រីក ទម្រង់​ទ្រនិច​ខាងស្ដាំ​ប្ដូរ​ដោយ​ផ្ទៃ​សម្រាប់​បង្ហាញ​ផែនទី និង​ប្រព័ន្ធ​ព័ត៌មាន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១២ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម