Connect with us

បច្ចេកវិទ្យា

តើ​ការ​ធ្វើជា Hacker ជា​វិជ្ជាជីវៈ ឬ​ជា​ឧក្រិដ្ឋកម្ម?

បានផុស

នៅ

បើ​អ្នកណាម្នាក់ជា Hacker ដែលមានសីលធម៌ គឺជាអ្នកជំនាញខាងសន្តិសុខអ៊ិនធើណែត។ ពួកគេ​ជា​ក្រុម​មនុស្ស​ដែល​មាន​សមត្ថភាពក្នុងការបង្កើតប្រព័ន្ធសុវត្ថិភាព ធ្វើតេស្ត​លើ​បណ្ដាញ​កុំព្យូទ័រ រុករក​ប្រឆាំង​រាល់​សកម្មភាព​ព្យាយាម​លួច​ចូល​ក្នុង​បណ្តាញ ដើម្បី​ទទួល​បាន​ព័ត៌មាន​ដោយ​គ្មាន​ការ​អនុញ្ញាត។

ភាព​ទន់ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខអ៊ីនធឺណិតត្រូវ​ការ​ Hacker ដែល​មាន​ក្រម​សីលធម៌​ធានា​ដល់​ប្រព័ន្ធកុំព្យូទ័រដែលពួកគេធ្វើការជាមួយ ថា​មាន​សុវត្ថិភាព មិន​អាច​លុក​ចូល​បាន​ដោយ​គ្មាន​ការ​អនុញ្ញាត។

ពួកគេត្រូវដឹងអំពីកម្មវិធី និងផ្នែករឹងថ្មីៗទំនើបៗ ដែល​អាច​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​កុំព្យូទ័រ ចាប់តាំងពីពួកគេដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​តម្រូវការ​សុវត្ថិភាព​របស់​និយោជិក​ឬ​អតិថិជន​របស់​ពួកគេ។

Hacker មានតួនាទី​បង្កើតរបាយការណ៍ពីការប៉ុនប៉ងនិងការ​សន្និដ្ឋាន​ឈាន​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធសន្តិសុខអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សញ្ញាប័ត្របរិញ្ញាបត្រនិងវិញ្ញាបនប័ត្រដែលជាតម្រូវការ

ជំនាញ​​វិភាគ​និង​ទំនាក់ទំនង​អនឡាញ ជំនាញជំនាញ​ដោះស្រាយ​បញ្ហា​សន្តិសុខ​បណ្ដាញ​ ប្រាក់ខែ​នៅ​អាមេរិក និង សិង្ហបុរី ​ជប៉ុន ចិន ​ឥណ្ឌា ប្រមាណ៤០០០០ទៅ ៨៥,០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ (២០២០)

ការ​អប់រំ​ចាំបាច់

ដើម្បី​ក្លាយ​ជា​អ្នក hacker ដែល​មាន​ក្រមសីលធម៌ ចាំបាច់​ត្រូវ​មាន​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ មាន​បទពិសោធសរសេរ​កម្មវិធីកុំព្យូទ័រ និងស៊ាំជាមួយភាសាសរសេរ​ភាសាកម្មវិធីផ្សេងៗ​គ្នា​ច្រើន​មុខ​មិនថា Java HTMl។ល។។ ជា​រឿងធម្មតាសម្រាប់​និយោជកដែលតម្រូវ​ឲ្យ​ពួក Hacker គេជួលបង្ហាញ វិញ្ញាបនប័ត្រក្រមសីលធម៌ Hacker (CEH) និង​វិញ្ញាបនប័ត្រ​ដែលមានការទទួលស្គាល់ផ្សេងទៀតដូចជា CompTIA ដែល​ទទួល​ស្គាល់​ថា​ពួកគេជាអ្នកជំនាញ​ខាង​សន្តិសុខ​អ៊ីនធឺណិត។

ជំនាញ​ពិសេស​ដែលត្រូវការ

Hacker ចាំបាច់​ត្រូវមានជំនាញវិភាគខ្លាំង ពីព្រោះការងារ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​ឡើងវិញ​នូវ​ទិន្នន័យ​ជា​ច្រើន ដើម្បីកំណត់បញ្ហាដែលអាចកើត​មានជាមួយសុវត្ថិភាព​បណ្តាញ​កុំព្យូទ័រ។

ការងារ​របស់​ពួកគេ​អាច​រួមមាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អតិថិជន ពន្យល់​ពី​ការរកឃើញ​ទៅ​កាន់​អ្នក​គ្រប់គ្រង​ឬ​អតិថិជន និងសហការជាមួយអ្នកជំនាញផ្សេងទៀតដែលពាក់ព័ន្ធនឹងសន្តិសុខព័ត៌មាន។ ដូច្នេះពួកគេចាំបាច់ត្រូវមានជំនាញសេវាកម្មអតិថិជនល្អ និងជំនាញនិយាយរឹងមាំដូច្នេះពួកគេអាចពន្យល់លទ្ធផលប្រកបដោយប្រសិទ្ធភាព។

ជំនាញដោះស្រាយបញ្ហានិងការយកចិត្តទុកដាក់លើចំណុចលម្អិត មានភាពហ្មត់ចត់ក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីៗ កំណត់បញ្ហាជាមួយប្រព័ន្ធសន្តិសុខដែលពួកគេធ្វើការ។

ចក្ខុវិស័យអាជីពនិងប្រាក់ខែ

គិតត្រឹមខែឧសភាឆ្នាំ ២០២០ PayScale.com បានរាយការណ៍ថាពួក Hacker ដែលមានក្រមសីលធម៌រកបានប្រាក់ចំណូលជាមធ្យម ៨៥,០០០ ដុល្លារក្នុងមួយឆ្នាំ។ ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បង្ហាញថា អ្នកវិភាគសន្តិសុខព័ត៌មានដែលរួមបញ្ចូលទាំងពួក Hacker ដែលមានក្រមសីលធម៌អាចរំពឹងថានឹងមានការងារកើនឡើង ៣២% ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៨។ នេះគឺខ្ពស់ជាងអត្រាកំណើនការងារមធ្យមថ្នាក់ជាតិសម្រាប់រយៈពេលដូចគ្នា ដែលជា ៥% ។

អាជីពដែលទាក់ទង

ពួក Hacker ដែលមានសីលធម៌ចំណាយពេលភាគច្រើនរបស់ពួកគេធ្វើការលើកុំព្យូទ័រហើយត្រូវតែមានសមត្ថភាពសរសេរកូដសរសេរកម្មវិធីកុំព្យូទ័រ។ អ្នកដែលចាប់អារម្មណ៍លើអាជីពនេះប្រហែលជាចាប់អារម្មណ៍នឹងអាជីពផ្សេងទៀតដែលជាប់ទាក់ទងនៅទីនេះដែលពាក់ព័ន្ធនឹងការសរសេរលេខកូដកុំព្យូទ័រ ការពារទិន្នន័យដែលផ្ទុកនៅក្នុងបណ្តាញកុំព្យូទ័រនិងបង្កើតបណ្តាញកុំព្យូទ័រដែលមានសុវត្ថិភាព៕

ប្រែសម្រួល៖ សុភា

ប្រភព៖ PayScale.com

ចុចអាន៖អាថ៌កំបាំង​នៃ​ជោគជ័យ​លោក​ស្រី​ ​ZHANG YIN ម្នាក់​ក្នុង​បញ្ជី​នៃ​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក

ចុចអាន៖មកស្គាល់​បុរសអ្នកមាន​បំផុតនៅវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២០ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម