Connect with us

បច្ចេកវិទ្យា

ថេប​ប្លេ​ត Galaxy Tab A7 Lite ដែល​ល្បី មាន​រាង​ស្អាត និង​តម្លៃ​ពិសេស​ឥឡូវនេះ​បានដាក់​លក់​ផ្លូវការ​ហើយ​…!!

បានផុស

នៅ

គិត​ទៅ​អតិថិ​ជន​របស់​សាម​សុង ឥឡូវនេះ​ គឺ​ពិតជា​ឆ្លាត​វៃ​ខ្លាំងណាស់ និង​ដឹង​ច្បាស់​ពី​ផលិតផល​ដែល​ផ្តល់នូវ​ភាព​អស្ចារ្យ និង​ភាពងាយស្រួល​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​…! ចាប់ពី​ថ្ងៃ​ដែល​ក្រុមហ៊ុន សាម​សុង ប្រកាស​ឱ្យធ្វើ​កា​រ​កុម្ម៉ង់​ទិញ​កាលពី​ដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗ​កន្លងទៅនេះ​ចំនួន​អតិថិជន​ដ៏​ច្រើន​លើសលុប​ហួស​ពី​ការ​ស្មាន​បានធ្វើការ​កុម្ម៉ង់​ទិញ​ទុក​មុន​…​ដែល​ជោគជ័យ​នេះ​ទើប​ធ្វើ​ក្រុមហ៊ុន សាម​សុង ប្រញាប់ប្រញាល់​ដាក់​លក់​ជូន​លើ​ទីផ្សារ​ដើម្បី​ឱ្យទាន់​តម្រូវការ​របស់​អតិថិជន​ទាំងអស់​ឱ្យ​ទាន់​ពេលវេលា​!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ថេប​ប្លេ​ត Galaxy Tab A7 Lite ដែល​ក្រុមហ៊ុន សាម​សុង ដាក់លក់​ជូន​អតិថិជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ពេលនេះ​គឺជា​ថេប​ប្លេ​ត​មួយ​ក្នុងចំណោម​ថេប​ប្លេ​តរបស់ សាម​សុង ដែល​ត្រូវបាន​ផលិតឡើង​យ៉ាង​ពិសេស និង​ល្អ​បំផុត​សម្រាប់​អតិថិជន​ទាំងអស់​…! ជាពិសេស​ម្រា​ប់​ក្រុមគ្រួសារ​ដែលមាន​កូនៗ​ត្រូវ​សិក្សា​តាមរយៈ​អន​ឡាញ (Online class), ការបំពេញ​ការងារ​ពី​ចម្ងាយ (Working From Home), និង​ការប្រជុំ​ពី​ចម្ងាយ (Tele-con-call) ជាដើម​…! ពិសេស​ជាងនេះទៀត​ក្នុងពេល​ចេញលក់​នេះ​ផងដែរ​ រាល់​អតិថិជន​ដែល​ជាវ Galaxy Tab A7 Lite នឹង​ទទួលបាន ស៊ីម​កាត Smart មួយ​ដែលមាន Free data រហូតដល់ 12 សប្តាហ៍​ផងដែរ​។​

​ថេប​ប្លេ​ត Galaxy Tab A7 Lite ត្រូវបាន​បង្កើត​ឡើងមក​ជាមួយនឹង​កំពូល​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ 5,100 mAh ដែល​អនុញ្ញាតឱ្យ​កូនៗ និង​លោកអ្នក​បំពេញការងារ​បាន​ដោយ​រលូន​ដោយ​ពុំ​ចាំបាច់​បារម្ភ​ខ្លាច​អស់​ថ្ម​ពាក់កណ្តាល​ទី​ប៉ះពាល់​ដល់​ការរៀនសូត្រ​, ការប្រឡង​, ឬ​ការងារ​របស់លោក​អ្នក​ឡើយ​! ហើយ​អ្វីដែល​ពិសេស​ក្រៅពី​ការសិក្សា ឬ​បំពេញការងារ Galaxy Tab A7 Lite ដែលមាន​រាងស្តើង អេក្រង់​ធំ​ដល់​ទៅ 8.7”… ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​នេះ​អាចឱ្យ​លោកអ្នក​រីករាយ​ជាមួយនឹង​ការកម្សាន្ត​បាន​យ៉ាងយូរ និង​ពេញភ្នែក​បន្ថែមទៀត​…! Galaxy Tab A7 Lite ក៏​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន 15W AFC ជាមួយ​រន្ធ USB ប្រភេទ C ថែម​ទៀតផង​!

​ក្រៅពី​ថាមពល​ថ្ម​ធំ​ហើយ​…​ថេប​ប្លេ​ត Galaxy Tab A7 Lite ក៏​បំពាក​ទំហំ​ផ្ទុក​ធំ​ផងដែរ​…​ដែល​សម្រាប់​ប្រភេទ​ដាក់​ស៊ីម​មាន​ទំហំ 64 GB ខណៈដែល​ប្រភេទ​ប្រើ Wifi មាន​ទំហំ 32 GB និង​អាច​បន្ថែម​មេម៉ូរី​ក្រៅ​បាន​រហូតដល់ 1 TB ឯណោះ​…! ដូច្នេះ​លោកអ្នក​មិនបាច់​បារម្ភ​ថា​អស់​ទំហំ​ផ្ទុក ឬ Space ដែល​រំខាន​ដល់​ល្បឿន​ដំណើរការ​របស់​ម៉ាស៊ីន​ឡើយ​…!

​សូមបញ្ជាក់​ផងដែរ​ថា Samsung Galaxy Tab A7 Lite ដែល​នឹង​ដាក់លក់​ជូន​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ​គឺមាន 2 ប្រភេទ​ដូចជា​៖ ប្រភេទ​ប្រើ Wifi (Tab A7 Lite Wifi) ដែលមាន​តម្លៃ 179 ដុល្លារ និង​ប្រភេទ​ដាក់​ស៊ីម​កាត​បាន (Tab A7 Lite LTE) ដែលមាន​តម្លៃ 229 ដុល្លារ ជាមួយនឹង​ជម្រើស 2 ពណ៌​៖ ពណ៌​ទឹកប្រាក់ (​ស៊ុម​អេក្រង់​ពណ៌​ស​) និង​ពណ៌​ប្រផេះ (​ស៊ុម​អេក្រង់​ពណ៌​ខ្មៅ​)…!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​អាស៊ាន រួមទាំងកម្ពុជា វៀតណាម រងការដំឡើងពន្ធថ្មីរបស់ត្រាំ ក្នុងអត្រាធ្ងន់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥១ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

វប្បធម៌ ជំនឿ១៨ ម៉ោង មុន

ទំនាយឆ្នាំ២០២៥របស់លោកយាយ Baba Vanga ក្លាយជាការពិតមួយហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម