Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២០ ទៅ​ហើយ មនុស្ស​ជា​ច្រើន​នៅ​តែពេញនិយម​​ប្រើ​លេខ​សម្ងាត់ 123456

បានផុស

នៅ

លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែលអស់រយៈ​ពេលជាច្រើនឆ្នាំក្រុមអ្នកស្រាវជ្រាវបានរកឃើញថាលេខសម្ងាត់ដែលមានប្រជាប្រិយភាពខ្លាំងនោះគឺ “123456” និង “password”។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន NordPass។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលឆ្នាំ២០២០ ជិតកន្លងផុតទៅហើយនោះ ពួកគេក៏បានធ្វើការស្រាវជ្រាវជាថ្មីម្តងទៀត ដើម្បីបង្ហាញអំពីលេខសម្ងាត់ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែមានភាពពេញនិយមចំពោះអ្នកប្រើប្រាស់។

បន្ទាប់ពីបានធ្វើការវិភាគទៅលើលេខសម្ងាត់ដែលបានបែកធ្លាយប្រមាណជិត ៣លាន ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន NordPass បានរកឃើញថា លេខសម្ងាត់ភាគច្រើនគឺងាយនឹងស្មានដឹង ដែលនេះអាចឱ្យក្រុមអ្នកវាយប្រហារ ជ្រៀតចូលទៅក្នុងគណនីដោយប្រើរយៈពេលតែ ១-២វិនាទីតែប៉ុណ្ណោះ។

នៅក្នុងរបាយការណ៍នេះក៏បានបង្ហាញអំពីលេខសម្ងាត់ដែលអ្នកប្រើប្រាស់ជាច្រើននៅតែចូលចិត្តប្រើ មានដូចជា “123456”, “123456789”, “picture1”, “password,” និង “12345678” ជាដើម ហើយនៅក្នុងចំណោមលេខសម្ងាត់ទាំងអស់នេះមានតែលេខសម្ងាត់ “picture1” តែមួយប៉ុណ្ណោះដែលត្រូវចំណាយពេលប្រមាណ៣ម៉ោង ដើម្បីបំបែកបាន។

ក្នុងការស្រាវជ្រាវនេះ គេក៏បានរកឃើញផងដែរថាអ្នកប្រើប្រាស់មួយចំនួនបានប្រើលេខសម្ងាត់ដូចជា “football” “iloveyou” “letmein” និង “pokemon” ដែលនេះបង្ហាញថាអ្នកប្រើប្រាស់ជាច្រើននៅតែមិនមានការប្រុងប្រយ័ត្នជាមួយនឹង សុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅឡើយទេ។

គួររំឭកផងដែរថា កាលពីខែកក្កដាកន្លងទៅ ក៏មាននិស្សិតម្នាក់បានធ្វើការស្រាវជ្រាវទាក់ទងនឹងបញ្ហាលេខសម្ងាត់នេះ ហើយនាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយរួចមកហើយដែរ។ ដូច្នេះជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យប្រើលេខសម្ងាត់ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានជាងនេះបន្តិច ចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្ត ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម