Connect with us

បច្ចេកវិទ្យា

៧ ​ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ​ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត

បានផុស

នៅ

ដើម្បី​ការពារ​ប្រព័ន្ធ WiFi ​​កុំឲ្យ​មានអ្នកលួច​ប្រើ​ ព្រមទាំងការពារ​សុវត្ថិភាព និងប្រសិទ្ធភាពអ៊ិនធរណេត អ្នកអាចអនុវត្តតិចនិកទាំង ៧ នេះបាន។

១. ប្ដូរ​ឈ្មោះ WiFi 

Six Ways To Boost Your Home WiFi Connection | Tatler Philippines
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាម្ចាស់ប្រព័ន្ធ Wifi កុំប្រើឈ្មោះដែលក្រុមហ៊ុនយកមកដាក់ឱ្យ ដោយអ្ន​ក​ប្រើ​ប្រាស់​គួរ​តែ​ប្ដូរ​ឈ្មោះ ​SSID ។ ​ពេល​ប្ដូរ ក៏ពុំគួរ​ប្រើ​ឈ្មោះ​ងាយរាវរកដូចជា​ ​ឈ្មោះ​ខ្លួន​ឯង​ ឬគ្រួសារ​។ល។ ​ព្រោះ​ឈ្មោះ​ទាំង​នោះ​សុទ្ធ​តែបង្កភាព​ងាយស្រួល​ដល់​ពួក​ Hacker ក្នុងការ Hack។

 ២. ដាក់​ពាក្យ​សម្ងាត់ (Password) ពិបាកស្មាន

នៅ​លើ​ WiFi Router ​​ពេល​ទិញ​មកភ្លាម​​តែង​ភ្ជាប់​មក​ជា​មួយ​នឹង​ Default Password  រួច​ជា​ស្រេច ដែលវាមាន​លក្ខណៈ​ស្រាល ​ហើយងាយរាវខ្លាំងណាស់។ ដូច្នេះ​នៅ​ពេល​ដាក់​ Password ​ត្រូវតែ​មាន​យ៉ាង​តិច​ ២០ តួ ​រួម​បញ្ចូល​ទាំង​លេខ​ អក្សរតូចធំ និង សញ្ញា​ផ្សេងៗចម្រុះគ្នា។

៣. ​បិទ WiFi បើមិន​​ប្រើ​ប្រាស់

How to Extend your Wi-Fi: Complete Guide to Extending Your WiFi Network

គួរ​​បិទប្រព័ន្ធ WiFi ចោល ​​ប្រសិន​បើ​ពុំ​ត្រូវការ​ប្រើ​វា​ ដូច​ជា​ពេល​ពុំ​នៅ​ផ្ទះ​​ជា​ដើម​​ ព្រោះ​បើ​បើក​វា​ចោល ​ពួក​ Hacker អាច​តាម​ដាន​ ហើយ​ក៏ជា​ឱកាស​សម្រាប់​ពួក​គេ​​លុកលុយ​ផង​ដែរ។

៤. ​កំណត់​ប្រភេទ​ Encryption

សម្រាប់ WiFi Router គេមានប្រព័ន្ធ Encryption ​ដែលជាជម្រើសពេញ​និយម​​ប្រើប្រាស់រួមមាន​​​ WEP, WPA និង WPA2។ ​ក្នុង​ចំណោមប្រភេទ​ទាំង​បី​ WPA2 គឺ​មាន​សុវត្ថិភាព​ជាង​គេ ព្រោះ​វាអាចបិទប្រព័ន្ធ Wifi ​ពី​ឧបករណ៍​ផ្សេងៗ​ដែល​គ្មាន​ការ​អនុញ្ញាត។

៥. ​បិទ​មុខងារ Remote Access

How To Connect to WiFi without WiFi Password

​ចំពោះ​ Router មួយ​ចំនួន​​អាច​ដំណើរការ​បាន​តាម​រយៈមុខងារ Remote Access ។ ករណីនេះ បើសិនអ្នកបើកវា នោះក៏​ជា​ឱកាស​​សម្រាប់​ឲ្យ​ Hacker អាច​ចូល​ទៅ​ដំណើរ​ និង​កំណត់​​ Private Setting របស់​ Router បាន​។ ដូច្នេះ​គួរ​​តែ​បិទ​មុខងារ​ Remote Access ទើប​ការ​ល្អ។

៦. បើកដំណើរការ​ Firewall

​ករណី​ដែល​ Router មិន​មាន​ Firewall ត្រូវ​ប្រាកដ​ថា​ កុំព្យូទ័រ​បាន​បើក​ដំណើការ​ Firewall ​ឬក៏​បានត្រូវ​​ដំឡើង​​កម្មវិធី​ Firewall​ ​​ដើម្បី​​ការពារ​ និង​តាម​ដាន​ការ​លួច​ដំណើរការ Wireless ​ខុស​ប្រក្រតី​ណាមួយ​ដែលអ្នកមិនដឹង។

៧. ​ធ្វើបច្ចុប្បន្នភាព (Update ​Router ) ​

What do people really believe affects their wifi? From ghosts to the  government | The Independent | The Independent

កម្មវិធីណាក៏ដោយ ឱ្យតែមិនធ្វើបច្ចុប្បន្នភាព (Update) វានឹងផុតកំណត់ ព្រមទាំងមានមេរោគអុកឡុកផងដែរ។ ដូចគ្នាដែរ អ្នកត្រូវ អាប់ដេត  ​Router  ឱ្យបានទៀងទាត់ចៀសវាង​ចំណុចខ្វះខាត​ណា​មួយ​ដែល​​នាំឱ្យ​ប្រព័ន្ធ​សុវត្ថិភាព​​ថយ​ចុះ​ ហើយវាក៏អាចការពារ​​​ការ​វាយ​ប្រហារ និង​​បញ្ហា​ផ្សេង​ទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MARTECH

ចុចអាន៖ អាថ៌កំបាំង​ធំ​បួន​យ៉ាង​របស់​បណ្ដាញwifiដែល​មិន​ងាយ​មាន​អ្នក​ណា​ដឹង

ចុចអាន៖ ប្រយ័ត្ន ៥ ​ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម