បច្ចេកវិទ្យា
ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ
កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរសព្ទនេះ។ យុទ្ធនាការនេះនឹងធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្ត្រីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart។

ជាមួយអ្នកគាំទ្រកម្មវិធីរបស់ខ្លួនជាង ៦សែន ២ម៉ឺន នាក់លើ Facebook យុទ្ធនាការ Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 គឺប្រាកដថានឹងធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាមិនខាន។ ដើម្បីអបអរដល់ទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និងស្នាដៃរបស់ពួកគេ។ អតិថិជនក្រុមហ៊ុន Smart អាចទាញយកកម្មវិធី Pleng by Smart ឫអាចរីករាយជាមួយនឹងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃឬ ពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយគ្រាន់តែចំណាយ ៩៩ សេនក្នុងមួយខែ។
អតិថិជន ដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្ត្រីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនឹងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៊ិនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអ៊ិនធឺណិតក៏ដោយ។

កម្មវិធី Pleng by Smart បានបង្ហាញបទចម្រៀង និងសិល្បករជាតិ និងអន្តរជាតិដែលមានអ្នកស្ដាប់ច្រើនបំផុតលើ Pleng by Smart នឹងត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖ សិល្បការិនីខ្មែរទាំង១០ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ២០២១ សិល្បករ ចំនួនការចូលស្ដាប់ ចំនួនអ្នកចូលស្ដាប់1 តន់ ច័ន្ទសីម៉ា 23,724,579 ដង 526,753 នាក់
2 អ៊ុក សុវណ្ណារី 3,473,980 ដង 260,985 នាក់
3 ពេជ្រ សោភា 1,886,378 ដង 245,936 នាក់
4 ឱក សុគន្ធកញ្ញា 1,838,594 ដង 250,571 នាក់
5 សុគន្ធ នីសា 1,077,787 ដង 172,533 នាក់
6 សុខ ពិសី 821,803 ដង 159,709 នាក់
7 ចិត្ត កញ្ចនា 781,309 ដង 191,308 នាក់
8 ស៊ីរីកា 630,404 ដង 192,895 នាក់
9 មាស សុខសោភា 618,056 ដង 82,755 នាក់
10 រ៉េត ស៊ូហ្សាណា 544,535 ដង 164,684 នាក់
សិល្បករខ្មែរទាំង 10 ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng ត្រឹមពាក់កណ្តាលឆ្នាំ 2021 សិល្បករ ចំនួនការចូលស្ដាប់ ចំនួនអ្នកចូលស្ដាប់ 1 ខេម 9,172,440 ដង 412,249 នាក់
2 ស៊ូលី ផេង 5,919,265 ដង 473,030 នាក់ 3 ខេមរៈ សិរិមន្ត 5,596,141ដង 383,353 នាក់
4 ក្មេងខ្មែរ 4,627,443 ដង 292,072 នាក់ 5 4T5 4,129,514 ដង 399,381 នាក់
6 ព្រាប សុវត្ថិ 3,245,034 ដង 296,515 នាក់ 7 ឆន សុវណ្ណារាជ 3,046,941 ដង 286,010 នាក់
8 Jerm 2,058,864 ដង 247,690 នាក់ 9 ប្រុសឡា 1,890,935 ដង 276,842 នាក់
10 Seav JKS 1,845,574 ដង 294,150 នាក់។
ចម្រៀងខ្មែរទាំង 10 បទចេញឆ្នាំ ២០២១ ដែលទទួលបានការស្តាប់ច្រើនជាងគេ នៅលើ Pleng បទចម្រៀង ចំនួនការចូលស្ដាប់ ចំនួនអ្នកចូលស្ដាប់ 1 ប្រហុក 482,142 ដង 138,503 នាក់
2 ខកខាន (feat. KZ) 435,011ដង 119,263 នាក់ 3 ហួសសម័យ 311,361ដង 135,757 នាក់
4 រកស៊ីជាមួយយក្ស 286,624 ដង92,716 នាក់៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់