បច្ចេកវិទ្យា
Apple នឹងបន្ថែមមុខងារស្កេនរករូបភាពអាសអាភាសសម្រាប់គណនីក្មេងក្រោម ១៨ឆ្នាំ
ក្រុមហ៊ុន Apple បានបញ្ជាក់ថា មុខងារថ្មីរបស់ខ្លួននៅលើទូរសព្ទ iPhone ដែលអាចស្កេនរករូបភាពអាសអាភាស គឺសម្រាប់តែគណនីក្មេងៗអាយុក្រោម ១៨ឆ្នាំ ហើយវានឹងដំណើរការទៅបានដោយតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាល។
ការស្រាយបំភ្លឺនេះបានធ្វើឡើង ក្រោយមានក្រុមអ្នកឃ្លាំមើលបង្ហាញការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15 ។

ពាក់ព័ន្ធនឹងករណីនេះក្រុមហ៊ុនបានឱ្យដឹងថា សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពព្រិលទេ ថែមទាំងបង្ហាញនូវពាក្យពេចន៍ព្រមានទាក់ទងនឹងរូបភាពទាំងនោះផងដែរ។

ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹងទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបើកប្រើឬបិទមុខងារនេះបាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនបានប្រើកុំព្យូទ័រដើម្បីស្កេនរករូបភាពដែលមាននៅក្នុង iMessage ជាមួយនឹងប្រព័ន្ធសុវត្ថិភាព end-to-end encryption ដូច្នេះពុំមានអ្នកណាអាចចូលទៅមើលរូបភាពទាំងនោះបានឡើយ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ ជនខិលខូចបញ្ចេញស្នៀតបោកបញ្ឆោតថ្មី ចំពោះអ្នកប្រើប្រាស់សេវាកម្ម PayPal

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល