បច្ចេកវិទ្យា
មានប័ណ្ណនិម្មិត អេស៊ីលីដា ងាយស្រួលបញ្ជាទិញទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែង
ភ្នំពេញ៖ តើលោកអ្នកមានប័ណ្ណនិម្មិតប្រើហើយឬនៅ? បើនៅមិនទាន់មានទេអាចបង្កើតប័ណ្ណនិម្មិតនេះដោយខ្លួនឯងបានភ្លាមៗតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដាដោយឥតគិតថ្លៃ និងមានអត្ថប្រយោជន៍ជាច្រើន ព្រោះថាមានប័ណ្ណនេះប្រៀបដូចជាមានពិភពលោកស្ថិតក្នុងបាតដៃដែរ។

ជាការពិត នៅពេលមានប័ណ្ណនេះក្នុងដៃ លោកអ្នកអាចបញ្ជាទិញទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួលនៅគ្រប់ទីកន្លែង នៅទូទាំងពិភពលោកដូចជា អាចផ្សព្វផ្សាយ (Boost) Facebook ឬបណ្តាញសង្គមផ្សេងៗតាមអ៊ីខុមមើស ឬអ៊ីនធើណែត អាចកក់សំបុត្រយន្តហោះ ឬសណ្ឋាគារតាមអនឡាញ ចំណេញពេលវេលា កាត់បន្ថយការចំណាយ ងាយស្រួលគ្រប់គ្រងនិងមានសុវត្តិភាពពិសេសកាត់ប ន្ថយហានិភ័យផ្សេងៗទាក់ទងនឹងការប្រើប្រាស់សាច់ប្រាក់ទៀតផង។

គួរបញ្ជាក់ថា ក្នុងវិក្កយបត្រនៃប័ណ្ណនិម្មិតនេះ មាន លេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់ (CVV2), និងចំនួនទឹកប្រាក់ ដែលលោកអ្នកបានបញ្ចូលក្នុងអេធីអឹមពេលបង្កើតប័ណ្ណនិម្មិត។ សូមរក្សាវិក្កយបត្រនេះឱ្យមានសុវត្ថិភាព ដើម្បីប្រើសម្រាប់ទិញទំនិញ-សេវាកម្មតាមអនឡាញ។
ជាងនេះទៀតប័ណ្ណនិម្មិតនេះ មានសុពលភាពប្រើប្រាស់រយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ។

ដើម្បីបញ្ឈប់ការប្រើប្រាស់ប័ណ្ណនេះ អតិថិជនគ្រាន់តែហែក ឬកម្ទេចប័ណ្ណនេះចោល ដើម្បីកុំឱ្យអ្នកផ្សេងយកទៅប្រើប្រាស់បាន ជាការស្រេច ហើយក្នុងករណីបាត់ប័ណ្ណនិម្មិតនេះ អតិថិជនត្រូវជូនដំណឹងមកធនាគារអេស៊ីលីដាដើម្បីបង្ខាំងឱ្យទាន់ពេលវេលា។
សូមស្វែងយល់បន្ថែមតាមរយៈតំណខាងក្រោមនេះ!

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ