បច្ចេកវិទ្យា
អ្នកប្រើទូរសព្ទ iPhone កុំចេះតែឱ្យលេខសម្ងាត់គេផ្ដេសផ្ដាស ប្រយ័ត្នបែកធ្លាយរូបភាពអាសអាភាស
អ្នកប្រើប្រាស់ទូរសព្ទ iPhone ដែលមានគណនី iCloud ត្រូវបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទាមទារឱ្យផ្ដល់លេខសម្ងាត់ ព្រោះជនខិលខូច អាចទាញយកទិន្នន័យរបស់អ្នក ជាពិេសសវីដេអូនិងរូបភាពយកទៅប្រើក្នុងផ្លូវមិនល្អ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃនេះ បានឱ្យដឹងថា បុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព និងវីដេអូអាសអាភាសរបស់ពួកគេ។
បើតាមការសារភាពរបស់បុរសរូបនេះ និយាយថា ខ្លួនបានប្រើវិធីសាស្រ្តបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Apple ហើយបានលួងលោមជនរងគ្រោះ (social engineering) ឱ្យផ្ដល់លេខសម្ងាត់ តាមរយៈអុីមែល “applebackupicloud” និង “backupagenticloud.”។
អាជ្ញាធរបានរកឃើញអុីមែលប្រមាណ ៥០ម៉ឺន ដែលក្នុងនោះអុីមែលចំនួន ៤៧០០ មានផ្ទុកលេខសម្ងាត់សម្រាប់គណនី iCloud។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ ទើបនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កម្ពុជា បានក្រើនរំឭកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។
ជាទូទៅអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតអ្នកគួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជា ការជ្រៀតចូលតាមរយៈ phishing ជាដើម៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ Apple នឹងបន្ថែមមុខងារស្កេនរករូបភាពអាសអាភាសសម្រាប់គណនីក្មេងក្រោម ១៨ឆ្នាំ
ចុចអាន៖ ៧ ចំណុចដោះស្រាយបញ្ហាអ្នកលួចប្រើ Wifi និងការពារសុវត្ថិភាពអ៊ិនធរណេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី