បច្ចេកវិទ្យា
អ្នកប្រើប្រាស់ Android សូមប្រយ័ត្ន! មេរោគមួយ អាចលួចប្រាក់ពីគណនីធនាគាររបស់អ្នកគ្មានសល់ កំពុងសំងំលាក់ខ្លួនក្នុងកម្មវិធីទាំងនេះ
ប៉ូលិសបែលហ្ស៊ិក បានព្រមានអំពីការវិលត្រឡប់នៃមេរោគ Joker ដែលវាយប្រហារឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយលាក់ខ្លួននៅក្នុងកម្មវិធីផ្សេងៗក្នុង Google Play Store។ មេរោគនេះ មានលទ្ធភាពយកប្រាក់ អ្នកប្រើប្រាស់ដើ្បម្បីបង់ថ្លៃសេវាកម្មនានា ដោយមិនចាំបាច់មានការអនុញ្ញាតពីពួកគេ និងលួចយកប្រាក់ពីគណនីធនាគាររបស់ពួកគេដោយគ្មានការជូនដំណឹង។

អាជ្ញាធរបែលហ្ស៊ិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីសប្តាហ៍មុន នៅលើគេហទំព័ររបស់ពួកគេថា “មេរោគនេះ ត្រូវបានរកឃើញនៅក្នុងកម្មវិធី Play Store ចំនួន ៨ ដែល Google បានបង្ក្រាប”។
នៅឆ្នាំ ២០១៧ មេរោគ “Joker” បានបង្កភាពល្បីល្បាញ ចំពោះការចម្លងមេរោគនិងប្លន់ជនរងគ្រោះ ដោយលាក់ខ្លួននៅក្នុងកម្មវិធីផ្សេងៗ។ ចាប់តាំងពីពេលនោះមក ប្រព័ន្ធការពាររបស់ Google Play Store បានលុបចោលកម្មវិធីប្រហែល ១,៧០០ ដែលមានមេរោគ Joker មុនពេលត្រូវបានអ្នកប្រើប្រាស់ Download។

នៅខែកញ្ញាឆ្នាំ ២០២០ មេរោគ Joker ត្រូវបានរកឃើញនៅក្នុងកម្មវិធី Android ចំនួន ២៤ ដែលទទួលបានការ Download ជាង ៥០០,០០០លើក មុនពេលត្រូវបាន Remove។ នៅពេលនោះ វាត្រូវគេប៉ាន់ប្រមាណ បានប៉ះពាល់ដល់ប្រទេសជាង ៣០ រួមមានទាំងសហរដ្ឋអាមេរិក ប្រេស៊ីលនិងអេស្ប៉ាញផងដែរ។
អ្វីដែលធ្វើឲ្យមេរោគនេះកាន់តែគ្រោះថ្នាក់នោះ គឺសមត្ថភាពរបស់វាក្នុងការ Subscribe អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទៅនឹងសេវាកម្មបង់ថ្លៃដែលជាធម្មតាគឺ Premium ឬសេវាកម្មថ្លៃបំផុតដោយគ្មានការអនុញ្ញាតជាមុន។

កម្មវិធីបង្កគ្រោះថ្នាក់ដែល Google Play Store បានលុបចោលបន្ទាប់ពីរកឃើញថាមានផ្ទុកមេរោគ Joker មានដូចជា៖
- Auxiliary Message
- Element Scanner
- Fast Magic SMS
- Free CamScanner
- Go Messages
- Super Message
- Super SMS
- Travel Wallpapers

ទន្ទឹមនេះ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធើណិត Zscaler ក៏បានបង្ហាញឈ្មោះកម្មវិធីចំនួន ១៦ ផ្សេងទៀត ដែលក៏មានលេខកូដមេរោគនេះផងដែរ ក្នុងនោះមានដូចជា៖
- Private SMS
- Hummingbird PDF Converter – Photo to PDF
- Style Photo Collage
- Talent Photo Editor – Blur focus
- Paper Doc Scanner
- All Good PDF Scanner
- Care Message
- Part Message
- Blue Scanner
- Direct Messenger
- One Sentence Translator – Multifunctional Translator
- Mint Leaf Message-Your Private Message
- Unique Keyboard – Fancy Fonts & Free Emoticons
- Tangram App Lock
- Desire Translate
- Meticulous Scanner
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Entrepreneur
ចុចអាន៖ ប្រយ័ត្នជាមួយកម្មវិធីមេរោគថ្មីរបស់ Android ដែលអាចលួចយកទិន្នន័យធនាគារ និងលេខសម្ងាត់ផ្សេងៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ