បច្ចេកវិទ្យា
អនាគតនៃឧស្សាហកម្មសិល្បៈកម្សាន្តនិងបច្ចេកវិទ្យា
ក្រៅពីជំនាញ CyberSecurity ឬ ខាង Private Data ឬ Virtual World Designer ឬ ជំនាញ Big Data Science និង AI artificial intelligenc Forbe បានព្យាករណ៍ថា ជំនាញមួយចំនួនក្នុងផ្នែក កម្សាន្ត គឺនៅតែបន្ត មានទីផ្សារខ្ពស់គ្រប់ពេល៥០ឆ្នាំទៅមុខឯណោះ។

មូលហេតុ គ្រប់គ្នារស់នៅក្នុងជីវិតដ៏មមាញឹកនិងសម្ពាធ និងពិសេសវិបត្តិកូវីដនេះទៀតសោត យើងត្រូវការការកម្សាន្តច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ការកម្សាន្តដែលអាចភ្ជាប់មកដល់បន្ទប់គេង គឺកាន់តែជោគជ័យ។ ឧស្សាហកម្មនេះ កំពុងវិវត្តរួមជាមួយនឹងបច្ចេកវិទ្យាដូច្នេះកាសែតចម្រៀង ថាស សៀវភៅ ឬការបោះពុម្ពផ្សាយផ្សេងៗ អាចជារឿងហួសសម័យឆាប់ៗនេះ។
យើងអាចតាមដានមើលគោលដៅរបស់ Disney ។ ក្រុមហ៊ុនយក្សានេះ បានគិតពីអនាគតឧស្សាហកម្មកម្សាន្តបានលឿននិងមុនគេ។ អ្នកផ្ដល់ការកម្សាន្តសោតទស្សន៍ ដ៏ទំនើបនេះ បានលួចទិញ Pixar Film ដែលជាកំពូលស្ទូឌីយោធំជាងគេផ្នែកគំនូរចលនាលើលោកយើងនេះ។ យើងមើល Incredibles 2, Frozen, Finding Dory, ដែលកុនទំាងនេះរកចំណូលបានជាង ១ កោដិដុល្លារដោយគ្មានប្រើតារាសម្ដែងណាម្នាក់ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែងផ្សេងទៀត។

អាចនិយាយថានាពេលអនាគតដ៏ខ្លីខាងមុខ តារាសម្តែងដែលមានប្រជាប្រិយភាពដូចជារ៉ូបឺត Downey Jr នឹងលះបង់សិទ្ធិប្រើសំឡេងមកលក់ដូរជំនួសឲ្យការសម្តែងបច្ចុប្បន្ន ព្រោះស្ទូឌីយោនឹងដាក់អ្នកសំដែងនៅក្នុងខ្សែភាពយន្តបាន ដោយមិនចាំបាច់ឲ្យមនុស្សមកចូលរួមដោយសារពួកគេថ្លៃណាស់ហើយមិនអាចធ្វើគ្រប់យ៉ាងដូចការគូរឡើយ។ បើរូបមានអ្នកជំនួសតើម៉ាស៊ីនក្លូនសំឡេងបានដែរទេ? អ្នកចម្រៀងគួរតែដឹងខ្លួន។ មានតែអ្នកដឹកនាំរឿង និងអ្នកនិពន្ធប៉ុណ្ណោះដែលនឹងរស់នៅជាចីរកាលក្នុងឧស្សាហកម្មនេះ៕
អត្ថបទ៖លីណា
ចុចអាន៖ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?
ចុចអាន៖បុគ្គល១០រូប ក្លា
យជាអ្នកមានដោយសារ Live Stream

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?