បច្ចេកវិទ្យា
PANASONIC CAMBODIA អបអរសាទរខួបអនុស្សាវរីយ៍ ១០ឆ្នាំ ក្នុងបេសកកម្មដ៏មោះមុត ដើម្បីប្រជាជនកម្ពុជា ក្រោមទស្សនវិស័យ “A Better Life, A Better World”
Panasonic Cambodia រៀបចំប្រារព្ធខួបអនុស្សាវរីយ៍ គម្រប់ខួប១០ឆ្នាំ នៃការបើកដំណើរការ Panasonic Cambodia ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១០ ជាមួយនឹងការអបអរសាទរនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរួមចំណែកជួយប្រជាជនកម្ពុជា ក្រោមទស្សនវិស័យរបស់ខ្លួនគឺ “A Better Life, A Better World” ដែលមានអត្ថន័យជាភាសាខ្មែរថា “ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា” ។

ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុន Panasonic បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរ និងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែគាំទ្រ និងទទួលស្គាល់រាល់ផលិតផលរបស់ Panasonic គឺមានគុណភាពខ្ពស់។
ទស្សនវិស័យ “A Better Life, A Better World” របស់យើងនេះហើយ ដែលជំរុញដល់ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ក្នុងការប្រឹងប្រែងសិក្សាស្រាវជ្រាវ កែច្នៃនិងបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិតទាន់សម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន រួមជាមួយនឹងផលិតផល ដែលមានគុណភាពខ្ពស់។ ជាមួយនឹងគោលបំណងរបស់យើង ដែលចង់បានជីវិតរស់នៅកាន់តែល្អប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លានោះ គឺយើងបានធ្វើឲ្យអតិថិជនរបស់យើងទទួលបានការរស់នៅកាន់តែល្អប្រសើរ នៅតាមគេហដ្ឋាន ក៏ដូចជានៅក្នុងសហគមន៍ និងអាជីវកម្មកាន់តែរីកចម្រើន។
ដើម្បីសម្រេចបាន “A Better Life” ជាភាសាខ្មែរមានន័យថា “ជីវិតរស់នៅកាន់តែល្អប្រសើរ” ក្រុមហ៊ុន Panasonic បានប្តេជ្ញាចិត្តក្នុងការរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា ដោយធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួលជាងមុន មានពេលវេលាច្រើនក្នុងការធ្វើអាជីវកម្មផ្សេងៗ និងកាត់បន្ថយភាពនឿយហត់ក្នុងការធ្វើការងារផ្ទះ ជាមួយនឹងគ្រឿងបរិក្ខារអេឡិចត្រូនិកជាច្រើនប្រភេទរបស់ Panasonic ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ ក្នុងពេលបច្ចុប្បន្ននេះ យើងក៏បានសង្កេតឃើញថា Panasonic ទទួលបានការគាំទ្រពីអតិថិជនប្រើប្រាស់នៅគ្រប់ទីកន្លែង ដែលឆ្លើយតបទៅនឹងទស្សនៈរបស់យើង ក្នុងការផ្តល់នូវការរស់នៅដ៏ល្អប្រសើរដល់អតិថិជនគ្រប់រូប។
ជាមួយនឹងគោលបំណងដើម្បីធ្វើឲ្យ “A Better World” ដែលអត្ថន័យជាភាសាខ្មែរគឺ “ពិភពលោកកាន់តែស្រស់ថ្លា” Panasonic បានផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា និងជំនាញពិតប្រាកដដល់អាជីវកម្ម ដោយផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់ សេវាកម្មល្អ និងរក្សាទំនាក់ទំនងល្អយូរអង្វែងជាមួយអតិថិជន។ មួយទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យឧស្សាហកម្មសំណង់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទៅលើគម្រោងសាងសង់លំនៅឋាន អគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន ដែលក្រុមហ៊ុន Panasonic ក៏បាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍលើវិស័យនេះ និងត្រូវបានទទួលស្គាល់ថា Panasonic ជាអ្នកផ្តល់ដំណោះស្រាយម៉ាស៊ីនត្រជាក់លេខ១ និងឈានមុខគេសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗនៅក្នុងទីក្រុង។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Panasonic បានខិតខំរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជន តាមរយៈសកម្មភាពជំនួញ និងសកម្មភាពចូលរួមជួយសង្គម ក្រោមទស្សនវិស័យ “A Better Life, A Better World” របស់យើង។ តាមរយៈសកម្មភាពដ៏មោះមុតក្នុងអំឡុងពេល ១០ឆ្នាំនេះ ក្នុងនាមជាពលរដ្ឋសាជីវកម្មនៅក្នុងប្រទេសកម្ពុជា Panasonic បានជឿជាក់ថា ការអប់រំគឺជាគ្រឹះសំខាន់បំផុត សម្រាប់ការអភិវឌ្ឍប្រទេសឲ្យកាន់តែជឿនលឿន។ ផ្អែកលើជំនឿនេះ Panasonic បានចាប់ផ្តើមបង្កើតនូវកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់និស្សិតសាកលវិទ្យាល័យនៅកម្ពុជា កាលពីឆ្នាំមុន ដែលបានជួយផ្គត់ផ្គង់ទាំងថ្លៃសិក្សា និងការរស់នៅ សម្រាប់សិស្ស ៦នាក់ជារៀងរាល់ឆ្នាំ។ យើងក៏បានផ្គត់ផ្គង់អំពូលភ្លើងសូឡា (ប្រើប្រាស់ពន្លឺព្រះអាទិត្យ) ចំនួន ១៣,០០០ អំពូល ដល់ប្រជាជននៅទីជនបទ ដែលគ្មានអគ្គិសនីប្រើប្រាស់ ដើម្បីជួយក្មេងៗអាចសិក្សាសូម្បីតែពេលយប់។
លោក Maresuke Nagatoshi នាយកប្រតិបត្តិនៃក្រុមហ៊ុន Panasonic Cambodia មានគោលបំណងដឹកនាំចក្ខុវិស័យ របស់ Panasonic ឆ្ពោះទៅមុខដោយភាពមោះមុតជានិរន្តរ។
លោក Maresuke Nagatoshi បន្តទៀតថា ក្រុមហ៊ុន Panasonic បានបង្កើតឡើងជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន រួមចំណែកជាមួយនឹងការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាជន។ ហើយ ក្រុមហ៊ុន Panasonic នៅតែរក្សានូវគោលជំហររបស់ខ្លួន ក្នុងការផ្តល់នូវការរស់នៅដ៏ល្អប្រសើរ តាមគេហដ្ឋានជាមួយនឹងរបៀបរស់នៅកម្រិតស្តង់ដារ និងផលិតផល ដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឲ្យការរស់នៅកាន់តែល្អប្រសើរ។
យើងជឿជាក់ថា “ក្រុមហ៊ុន គឺជាស្ថាប័នសាធារណៈរបស់សង្គម” ដោយសារតែជំនឿនេះ យើងប្តេជ្ញាចិត្តថា នឹងបំពេញនូវទំនួលខុសត្រូវក្នុងសង្គម ដោយដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍពេញមួយជីវិតដល់សហគមន៍ តាមរយៈសកម្មភាពសង្គមរបស់យើង។ យើងនឹងបន្តទំនាក់ទំនងអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យរួមគ្នា ដោយផ្តល់នូវបច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីជួយដល់ការធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន និងតាមរយៈការរីកលូតលាស់របស់យើងក៏ជាការរួមចំណែកផ្តល់នូវឱកាសមានការងារធ្វើកាន់តែច្រើន ហើយយើងជឿជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារសក្ដានុពលដ៏ធំមួយ។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា Panasonic Cambodia នឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់នូវបរិយាកាសរស់នៅក្នុងសង្គមដែលកាន់តែល្អប្រសើរ។ បេសកកម្មនេះ ក៏រួមចំណែកបង្កើនឱកាសមានការងារធ្វើ ហើយបន្តជួយប្រជាជនក្រីក្រ ក៏ដូចជាគាំទ្រក្នុងសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍របស់ Panasonic ។ Panasonic Cambodia នឹងខិតខំបំពេញនូវតម្រូវការនៃអាជីវកម្មធំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពាណិជ្ជកម្ម ក៏ដូចជាតម្រូវការរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ យើងក៏មានផលិតផលជាច្រើនសម្រាប់ប្រតិបត្តិការអាជីវកម្មមានភាពរីកចម្រើន ដូចជា ប្រព័ន្ធ និងដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងអាជីវកម្មឲ្យល្អប្រសើរ។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុន Panasonic រៀបចំកម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ ដែលផ្តល់នូវរង្វាន់ធំដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជាការលើកទឹកចិត្តដល់អតិថិជនបានគាំទ្រផលិតផល Panasonic ហើយកម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃទី១០ ខែធ្នូនេះ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជន នៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 528 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន72 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 7,49 ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2020 ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗ នៅតាមខ្សែស្រឡាយផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតរស់នៅកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លា សម្រាប់អតិថិជនរបស់ខ្លួន។
Panasonic កម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសល្អប្រសើរ និងយូរអង្វែងដល់សង្គម និងសហគមន៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ៖ www.panasonic.com/kh.
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី