បច្ចេកវិទ្យា
Maxus D60 និង Soueast DX7 ជារថយន្ត ដែលមានតម្លៃសមរម្យ និងបង្ហាញពីភាពលេចធ្លោ នៃប្រណីតភាព របស់ជីវិតលោកអ្នក
មនុស្សជាច្រើនកំពុងស្វែងរករថយន្តប្រភេទ SUV សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងផ្ទាល់ខ្លួន ប៉ុន្តែពួកគេត្រូវការរថយន្តSUV ដែលផ្តល់ឱ្យពួកគេនូវប្រណិតភាព និងទាន់សម័យ។
រថយន្ត SUV គឺជារថយន្តប្រពៃណីសម្រាប់គ្រួសារនៅកម្ពុជា ព្រោះរថយន្តប្រភេទ SUV ទទួលបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការបើកបរ។ ភាពស័ក្ដិសមសម្រាប់គ្រួសារពួកគេមានដូចជា រថយន្តប្រភេទ SUV ខ្នាតធំ ឬ SUV ប្រាំពីរកៅអី។ ដូច្នេះថ្ងៃនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នា ជាមួយរថយន្ត SUV ពីរម៉ូឌែលគឺ Maxus D60 និង Soueast DX7 ដែលផ្តល់ជូននូវតម្លៃសមរម្យ និងភាពងាយស្រួលបូករួមជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់។ Soueast DX7 ជាប្រភេទ SUV ៥កៅអីជាមួយតម្លៃលក់ ៣៨,៨០០ ដុល្លារ និង Maxus D60 ជាប្រភេទ SUV ៧កៅអី ដែលមានតម្លៃចាប់ពី ៤២,៩៩០ដុល្លារ។
Souest DX7 ភ្ជាប់មកជាមួយម៉ាស៊ីនតួបូចំណុះ 1.5T អមនឹងប្រអប់លេខអូតូ៧វគ្គ។ វាមានជម្រើសពីរគឺ DX7 Pro និង DX7 Prime ដែលមានចំណុចខុសគ្នានៃមុខងារប្រើប្រាស់។ Souest DX7 មានប្រវែងតួ 4,585mm, ទទឹង 1,900mm និងកម្ពស់ 1,718mm។ ផ្នែកខាងក្នុងរបស់ Souest DX7 មានពណ៌ខ្មៅ និងពណ៌ស។ Souest DX7 បំពាក់ដោយអេក្រង់កម្សាន្តទំហំ១០អ៊ីញ ដែលអាចភ្ជាប់ជាមួយ Bluetooth, USB, តាប់ឡូឌីជីថល, ប្រព័ន្ធចង្កូតអេឡិចត្រូនិក, សោឆ្លាតវៃ smart key, កៅអីអ្នកបើកបរអូតូ, ដំបូលលើបើកបែប Panoramic Sunroof និងប្រព័ន្ធសុវត្ថិភាពដូចជាកាមេរ៉ាខាងក្រោយ រួមនឹងឧបករណ៍ចាប់សញ្ញាជំនួយពេលចតរថយន្ត, Auto Parking, ប្រព័ន្ធជំនួយពេលចុះចំណោត និងឡើងភ្នំ, ប្រព័ន្ធហ្វ្រាំង ABS និង EPB រួមនឹងលក្ខណៈពិសេសផ្សេងទៀត ដែលពិតជាល្អ សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ ដែលត្រូវការរថយន្តសម្រាប់ធ្វើដំណើរទៅ និងមកពីធ្វើការជារៀងរាល់ថ្ងៃរថយន្ត Souest DX7 ច្បាស់ជាលេចធ្លោសម្រាប់លោកអ្នក។



ការរចនាម៉ូដរបស់រថយន្ត Maxus D60 ជាមួយបច្ចេកវិជ្ជាថ្មីនៃម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់ជូននូវកម្លាំងខ្លាំង 169hp និងកម្លាំងរមួល 250Nm និងមានប្រអប់លេខពីរបែប គឺលេខដៃ និងលេខអូតូ។ ប្រវែងតួវាគឺ 4,720mm, ទទឹង 1,860mm និងកម្ពស់ 1,736mm ដែលល្អសម្រាប់ការបើកបរស្ថានភាពផ្លូវលេចទឹក។ Maxus D60 ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពប្រណីត និងលេចធ្លោ ជាមួយលក្ខណៈពិសេសដ៏អស្ចារ្យដូចជា ប្រព័ន្ធសោរឆ្លាតវៃ smart key, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ, កៅអីអូតូ, តាប់ឡូឌីជីថលដែលអាចប្តូរបានបីស្ទាយ, ចង្កូតប្រើថាមពលអគ្គិសនី, ប្រព័ន្ធកំណត់ល្បឿនថេរ, ដំបូលលើបែប Panoramic Sunroof។ Maxus D60 ក៏រួមបញ្ចូលនូវប្រព័ន្ធសុវត្ថិភាពដូចជា កាមេរ៉ានិងសេនស័រខាងក្រោយ, ប្រព័ន្ធផ្តល់ដំណឹង Blind Sport Detection, ដែកគ្រោងតួរថយន្ត២ជាន់, ប្រព័ន្ធហ្វ្រាំង ABS និង EPB រួមនិងចំណុចពិសេសជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ Maxus D60 រចនាផ្ទៃខាងក្នុងដ៏ប្រណិត គឺពណ៌ឆើរីcherry លាយខ្មៅ ដែលពិតជាអស្ចារ្យសម្រាប់ការរស់នៅបែបទាន់សម័យ។



រថយន្តទាំងពីរខាងលើ រួមបញ្ចូលទាំងការធានារយៈពេល៥ឆ្នាំ ដែលផ្តល់ឱ្យលោកអ្នកនូវទំនុកចិត្តខ្ពស់ និងផាសុកភាព។ ប្រសិនបើអ្នក កំពុងស្វែងរករថយន្តប្រភេទ SUV ដែលមានលក្ខណៈពិសេសល្អៗ និងសន្សំសំចៃ គឺអ្នកអាចក្រឡេកមើលរថយន្តម៉ូដែលទាំងពីរខាងលើ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ