បច្ចេកវិទ្យា
Libra Coin នៅលើហ្វេសប៊ុកជាអ្វី?
ក្រុមហ៊ុន Calibra ដែលជាបុត្រសម្ព័ន្ធរបស់ហ្វេសប៊ុក បានព្យាយាមដាក់ដំណើរការគម្រោងលុយអនឡាញផ្ទាល់ខ្លួនដ៏ល្បីកក្រើកមួយ មានគោលដៅក្លាយជាកាក់លុយអ៊ីនធើណេតប្រើបានទូទាំងសាកលលោក ឈ្មោះថា LIBRA Coin។

វាជាទម្រង់ថ្មីនៃរូប៉ិយប័ណ្ណឌីជីថលដែលអាចប្រើប្រាស់តែលើទីផ្សារហ្វេសប៊ុក។
ដើម្បីបានសម្រេចមហិច្ឆតានេះ ហ្វេសប៊ុក បានព្យាយាមទាក់ទាញយកក្រុមហ៊ុនហិរញ្ញវត្ថុយក្ខចំនួន ២៧ មកប្រមូលផ្តុំគ្នា ជាដៃគូជាមួយខ្លួន រួមមាន PayPal, Visa, MasterCard, Uber, Coinbase, Spotify, Stripe, Vodafone និងម៉ាកផ្សេងទៀតដែលយើងកំពុងឃើញនៅលើអេក្រង់រាល់ថ្ងៃ។
តើ Libra ខុសគ្នពី concurrency របៀបណា? ហើយវាធ្វើចរាចរណ៍ដូចម្តេច?

ពិតណាស់ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយលើវិស័យធនាគារទៅអនាគត។
ដោយសំអាងលើមនុស្ស២,៧ កោដិនាក់កំពុងប្រើប្រាស់ហ្វេសប៊ុក WhatsApp, Instagram និងMessenger ជារៀងរាល់ខែ Mark ជឿថា ពួកគេនឹងទទួលយកវិធីរក្សាលុយក្នុងកាបូបឌីជីថលមួយ ដើម្បីចំណាយសម្រាប់ទំនិញ និងផ្ទេរលុយលើការលក់ដូរអនឡាញទំាងអស់។
អ្នកបង្កើត Libra ឡើងមកនេះគេជឿថា នៅទូទាំងពិភពលោកយើងនៅមានប្រជាជនប្រមាណជា ១.៧ ប៊ីលាននាក់ដែលមិនមានលទ្ធភាពក្នុងប្រើប្រាស់ប្រពន្ធធនាគារ។ ពួកគេមិនមានកាតឥណទានហើយរឹតតែមិនចូលចិត្តធ្វើប្រតិបត្តិការតាមទម្រង់ឥណទានឬរូបិយប័ណ្ណឌីជីថលណាមួយទំាងអស់ ដោយសារបញ្ហាភាសានិងចំណេះដឹង។
Mark Zuckerberg អះអាងថា Libra អាចជួយអ្នកប្រើប្រាស់ហ្វេសប៊ុក ឱ្យធ្វើជំនួញដោយផ្ទាល់ មិនបាច់វេរលុយនៅកន្លែងផ្សេង ហើយក៏នាំឱ្យតម្លៃផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុកកាន់តែប្រសើរឡើង ជាប្រយោជន៍ដល់បណ្តាអ្នកដែល Post រឿងល្អៗឱ្យហ្វេសប៊ុកទៀត។
ទោះយ៉ាងណាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ គម្រោងរូបិយប័ណ្ណឌីជីថលនេះ មិនទទួលបានភ្លើងខៀវពីសភាអាមេរិកទេ។

ហ្វេសប៊ុក ធ្លាប់សង្ឃឹមថា នឹងអាចដាក់ LIbra ចេញធ្វើនៅពាក់កណ្តាលឆ្នាំ ២០២០ ប៉ុន្តែឥឡូវ ការកំណត់ពេលវេលា ហាក់ដូចជាមិនច្បាស់លាស់វិញ ដោយសារសក្ខីកម្មរបស់លោក Zuckerberg មិនមានភាពវិជ្ជមាន ដល់ការស្នើសុំរបស់ខ្លួនជាការលំបាកក្នុងការទទូចឱ្យសភាអាមេរិកអនុម័តយល់ព្រម។
ជាហេតុផលនៃការបដិសេធ សភាអាមរិក បានដាក់សំនួរជាច្រើនទៅលើផ្នែកអសន្តិសុខនៃព័ត៌មានសម្ងាត់ និងមិនរលូននៃបណ្តាញហ្វេសប៊ុក ដែលនេះអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងសង្គមជាច្រើនករណីទៅហើយ ទម្រាំការប្រើរូបិយប័ណ្ណឌីជីថលទៀត ថាតើនឹងរង្គោះរង្គើដល់ ទីផ្សាររូបិយវត្ថុអន្តរជាតិកម្រិតណា?
ឱកាសនោះដែរ Mark Zuckerberg បានឆ្លើយតបថា បើផ្អែកតាមការបើកចំហររបស់ LIbra នូវទិន្នន័យរបស់ខ្លួន រួមជាមួយការគោរពលក្ខខ័ណ្ឌនានានៃយន្តការពិនិត្យហិរញ្ញវត្ថុរបស់ពិភពលោកគឺវា គ្រប់គ្រាន់ពេកហើយក្នុងការធ្វើឱ្យមានសន្តិសុខផ្នែកនេះ។
តើអ្នកអានយល់យ៉ាងណាវិញ?
ប្រែសម្រួល៖ មាន រស្មី
ចុចអាន៖ អាថ៌កំបាំងធំបួនយ៉ាងរបស់បណ្ដាញwifiដែលមិនងាយមានអ្នកណាដឹង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី