Connect with us

បច្ចេកវិទ្យា

Libra Coin នៅលើហ្វេសប៊ុកជាអ្វី?

បានផុស

នៅ

ក្រុមហ៊ុន Calibra ដែល​ជាបុត្រសម្ព័ន្ធរបស់​ហ្វេសប៊ុក​ បាន​ព្យាយាម​ដាក់​ដំណើរការគម្រោង​លុយអនឡាញផ្ទាល់ខ្លួនដ៏ល្បីកក្រើកមួយ មាន​គោលដៅក្លាយជាកាក់លុយ​អ៊ីនធើណេតប្រើបាន​​ទូទាំង​សាកលលោក​ ​ឈ្មោះថា LIBRA Coin។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជាទម្រង់ថ្មីនៃរូប៉ិយប័ណ្ណ​ឌីជីថល​ដែល​អាចប្រើប្រាស់​តែលើទីផ្សារ​ហ្វេសប៊ុក។

ដើម្បីបានសម្រេច​មហិច្ឆតានេះ​ ហ្វេសប៊ុក ​បានព្យាយាម​ទាក់ទាញ​យក​ក្រុមហ៊ុនហិរញ្ញវត្ថុយក្ខចំនួន ២៧ មក​ប្រមូលផ្តុំគ្នា​ ជាដៃគូជាមួយ​ខ្លួន ​រួមមាន​ PayPal, Visa, MasterCard, Uber, Coinbase, Spotify, Stripe, Vodafone និងម៉ាកផ្សេងទៀតដែល​យើង​កំពុងឃើញនៅលើអេក្រង់រាល់ថ្ងៃ។

តើ Libra ខុសគ្នពី​ concurrency របៀបណា? ហើយ​វាធ្វើ​ចរាចរណ៍​ដូចម្តេច?​

ពិត​ណាស់ នេះគឺជាការ​ផ្លាស់ប្តូរ​ដ៏​ធំមួយ​លើវិស័យ​ធនាគារ​ទៅអនាគត។

ដោយសំអាងលើមនុស្ស​២,៧ កោដិនាក់​កំពុងប្រើប្រាស់ហ្វេសប៊ុក WhatsApp, Instagram និងMessenger ជារៀងរាល់ខែ Mark ជឿថា​ ពួកគេ​នឹង​ទទួលយក​វិធី​រក្សា​លុយ​ក្នុង​កាបូបឌីជីថលមួយ ​ដើម្បី​ចំណាយ​សម្រាប់ទំនិញ និងផ្ទេរលុយ​លើ​ការលក់ដូរ​អនឡាញ​ទំាងអស់។​

អ្នកបង្កើត​ Libra ឡើងមកនេះ​គេជឿថា នៅទូទាំងពិភពលោកយើង​នៅ​មានប្រជាជនប្រមាណ​ជា​ ១.៧ ប៊ីលាននាក់​ដែលមិនមានលទ្ធភាពក្នុងប្រើប្រាស់ប្រពន្ធ​ធនាគារ។ ពួកគេមិនមាន​កាតឥណទាន​ហើយរឹតតែ​មិន​ចូលចិត្ត​ធ្វើ​ប្រតិបត្តិការតាមទម្រង់ឥណទាន​ឬរូបិយប័ណ្ណឌីជីថលណាមួយទំាងអស់ ​ដោយសារបញ្ហាភាសា​និងចំណេះដឹង​។

Mark Zuckerberg អះអាងថា Libra អាចជួយអ្នកប្រើប្រាស់ហ្វេសប៊ុក ​ឱ្យធ្វើជំនួញដោយផ្ទាល់ ​មិនបាច់វេរលុយនៅកន្លែង​ផ្សេង ហើយ​ក៏​នាំឱ្យតម្លៃផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក​កាន់តែប្រសើរឡើង​ ជា​ប្រយោជន៍​ដល់បណ្តាអ្នកដែល ​Post រឿងល្អៗឱ្យហ្វេសប៊ុកទៀត។

ទោះយ៉ាងណា​កាលពីថ្ងៃទី២២ ខែតុលា ​ឆ្នាំ​២០១៩​ គម្រោង​​រូបិយប័ណ្ណឌីជីថលនេះ មិនទទួលបាន​ភ្លើងខៀវ​ពីសភាអាមេរិកទេ។

ហ្វេសប៊ុក ធ្លាប់​សង្ឃឹមថា នឹងអាច​ដាក់ LIbra ចេញ​ធ្វើនៅពាក់កណ្តាលឆ្នាំ ២០២០ ប៉ុន្តែ​ឥឡូវ ការកំណត់​ពេលវេលា ហាក់ដូចជាមិនច្បាស់លាស់វិញ ដោយសារ​សក្ខីកម្មរបស់លោក Zuckerberg មិនមាន​ភាព​វិជ្ជមាន​ ដល់ការស្នើសុំ​របស់ខ្លួន​ជា​ការ​លំបាកក្នុងការ​ទទូចឱ្យសភាអាមេរិកអនុម័តយល់ព្រម។

ជាហេតុផលនៃការបដិសេធ សភា​អាមរិក បានដាក់សំនួរ​ជា​ច្រើន​ទៅលើផ្នែក​អសន្តិសុខ​នៃព័ត៌មាន​សម្ងាត់ និង​មិនរលូន​នៃបណ្តាញ​​ហ្វេសប៊ុក ដែលនេះ​អាចនឹង​ប៉ះពាល់ដល់​​ទំនាក់​ទំនងសង្គមជាច្រើន​ករណីទៅហើយ ទម្រាំ​ការ​ប្រើរូបិយប័ណ្ណឌីជីថលទៀត​ ថាតើ​នឹង​រង្គោះរង្គើ​ដល់ ទីផ្សារ​រូបិយវត្ថុ​អន្តរជាតិកម្រិតណា?

ឱកាសនោះ​ដែរ Mark Zuckerberg បានឆ្លើយតបថា បើផ្អែក​តាម​ការបើកចំហរ​របស់ ​LIbra​ នូវទិន្នន័យ​របស់ខ្លួន រួមជាមួយ​ការគោរពលក្ខខ័ណ្ឌនានា​នៃ​យន្តការ​ពិនិត្យ​ហិរញ្ញវត្ថុរបស់ពិភពលោក​គឺវា គ្រប់គ្រាន់ពេក​ហើយក្នុងការ​ធ្វើឱ្យមាន​សន្តិសុខផ្នែកនេះ​។

តើអ្នកអានយល់យ៉ាងណា​វិញ?

ប្រែសម្រួល៖ មាន រស្មី

ចុចអាន៖ អាថ៌កំបាំង​ធំ​បួន​យ៉ាង​របស់​បណ្ដាញwifiដែល​មិន​ងាយ​មាន​អ្នក​ណា​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម