បច្ចេកវិទ្យា
ហ្វេសប៊ុកជាបណ្ដាញសង្គមធំជាងគេ ដោយសារមូលហេតុនេះ
ហ្វេសប៊ុក (Facebook) គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំជាងគេបំផុតនៅលើពិភពលោក និងមានឥទ្ធិពលបំផុតផងដែរ ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ២.៨ ពាន់លាននាក់ គិតត្រឹមខែកក្កដាឆ្នាំ ២០២១។ វាជាបណ្ដាញដែលអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ បងប្អូនទាំងជិតទាំងឆ្ងាយ ទទួលព័ត៌មាននានា និងអាចផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយទៀតផង។

គិតត្រឹមឆ្នាំ ២០២១ ត្រីមាសទី ២ ទ្រព្យសម្បត្តិសុទ្ធរបស់ហ្វេសប៊ុកមានចំនួន ១៣៨.២២៧ ពាន់លានដុល្លារអាមេរិក ខណៈបុត្រសម្ព័ន្ធដែលស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមហ៊ុនយក្សមួយនេះមាន៖
Messenger

ជាកម្មវិធីប្រើសម្រាប់ឆាត ដោយអាចផ្ញើសារ ខល វីដេអូខល។ល។ វាត្រូវបានបង្កើតឡើងឆ្នាំ ២០១១ ដោយក្រុមហ៊ុន Facebook ផ្ទាល់តែម្ដង។

កម្មវិធីមួយនេះ បានបង្កើតឡើងដំបូងនៅឆ្នាំ ២០១០ ជាកម្មវីធីដែលពេញនិយមបន្ទាប់ពី Facebook ហើយមានអ្នកប្រើប្រាស់ច្រើនបំផុតនៅអាមេរិក និងអឺរ៉ុប។ វាត្រូវបានក្រុមហ៊ុន Facebook ទិញយកនៅឆ្នាំ ២០១២ ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក។

ប្រើសម្រាប់ឆាតស្រដៀងនឹង Messenger ដែរ តែពេញនិយមប្រើខាងប៉ែកអឺរ៉ុប។ WhatsApp បង្កើតកាលពីឆ្នាំ ២០០៩ និងត្រូវបាន Facebook ទិញមកជាបុទ្រសម្ព័ន្ធនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក។
Oculus VR

វាជំនាញខាងផលិតវ៉ែនតា VR សម្រាប់ពាក់លេងហ្គេម។ ក្រុមហ៊ុននេះបង្កើតក្នុងឆ្នាំ ២០១២ ហើយ Facebook បានទិញយកនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ២ ពាន់លានដុល្លារអាមេរិក។
Masquerade (MSQRD)

ជាកម្មវិធីឯកទេសខាង Live រូបភាពដាក់ Filter ប្ដូរមុខ វីដេអូ Selfie ជាដើម។ វាត្រូវបានបង្ដើតឡើងកាលពីឆ្នាំ ២០១៦ និងទិញយកដោយ Facebook នៅឆ្នាំដដែល ក្នុងតម្លៃប៉ាន់ប្រមាណ ១១៧ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Facebook ធ្វើឲ្យប៉ះពាល់ដល់ ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ WhatsApp រាប់លាននាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ