បច្ចេកវិទ្យា
មានដឹងអត់ ហុងដា BeAT ស៊េរីថ្មី បានដាក់លក់ជាផ្លូវការហើយ
ក្រុមហ៊ុន អិន ស៊ី អិច តែងតែគិតគូរពីតម្រូវការ និងយល់ច្បាស់ពីអ្វីដែលអតិថិជនចង់បាន ។ យើងព្យាយាមរកអ្វីដែលថ្មី សម្រាប់អតិថិជនរបស់យើងជានិច្ច។ ដូចដែលអតិថិជនគ្រប់គ្នាបានដឹងហើយ ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា ហើយយើងក៏ទទួលបានសិទ្ធិផ្តាច់មុខក្នុងការផលិតនិងដំឡើងម៉ូតូម៉ាកហុងដា។ ដោយមើលឃើញពីសន្ទុះតម្រូវការរបស់យុវវ័យ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការម៉ូតូម៉ាក ហុងដា BeAT ស៊េរីថ្មី៕

សម្រាប់ម៉ូតូ ហុងដា BeAT ស៊េរីថ្មី នេះដែល យើងបានធ្វើវាឡើង ក្រោមគំនិតច្នៃប្រឌិត #NEW_HONDA_BeAT_Be_So_Bold ដែលគំនិតនេះបានបង្ហាញពីភាពលេចធ្លោ ទាន់សម័យរបស់យុវវ័យផ្សារភ្ជាប់ជាមួយ ម៉ូតូហុងដា BeAT ស៊េរីថ្មី ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពជឿជាក់។ រូបរាងតូចច្រឡឹងបែប Compact Sport A.T ជាមួយតែមថ្មី កាន់តែរស់រវើក ស្ទាយបែប Sporty Metro រំលេចនូវ តែម BeAT ពីរស្រទាប់ បង្កើនភាពស្ព័រ កន្ត្រាក់យកបេះដូងយុវវ័យ កម្លាំងម៉ាស៊ីន110cc ប្រើប្រព័ន្ធប៊ិច PGM-FI ធ្វើឲ្យការធ្វើដំណើរកាន់តែស្រួចស្រាវ ត្រៀមខ្លួនហើយឬនៅក្នុងការបង្អួតភាពលេចធ្លោដ៏រស់រវើក របស់អ្នកទៅកាន់ពិភពសម័យថ្មីជាមួយ ហុងដា BeAT!

ចង្កៀងមុខថ្មី បំពាក់អំពូល LED ដ៏ទំនើបជំនាន់ចុងក្រោយ ភ្លឺច្បាស់ល្អគ្រប់ស្ថានភាពផ្លូវ

- កុងទ័ររចនាបែប SEMI DIGITAL ជាមួយ ECO INDICATOR ដែលមានមុខងារផ្ដល់ដំណឹងប្រសិនបើអ្នកបើកបរ ល្បឿនថេរដើម្បី បង្ហាញពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ
- អស់បារម្ភពីការសាកថ្ម ជាមួយ ហុងដា BeAT ដែលបំពាក់នូវប្រព័ន្ធសាកថ្ម AC SOCKET កាន់តែទំនើបរក្សាទំនាក់ទំនងបានគ្រប់ពេលវេលា
- កុងតាក់សោសុវត្ថិភាព បំពាក់សន្ទះការពារ ជាមួយប៊ូតុងបើក U-BOX បង្កើនសុវត្ថិភាពទ្វេដង
- ឃ្លុបធំ ទំហំ12លីត្រ ដែលអាចដាក់សម្ភារបានច្រើនតាមតម្រូវការ
- ចង្កៀងក្រោយរចនាបែប Sport ជាមួយអំពូល LED ភ្លឺច្បាស់ល្អប្រកបដោយសុវត្ថិភាព
- កាំបន្ទះរចនាបែបស្ព័រ ជាប្រភេទកង់គ្មានពោះវៀន ធន់នឹងការប្រើប្រាស់ ទាន់សម័យសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី

កាន់តែពិសេស តួត្រូវបានអភិវឌ្ឍឡើងជំនាន់ចុងក្រោយ (eSAF) តាមស្តង់ដាររបស់ ហុងដា ធ្វើឲ្យកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
ដើម្បីផ្តល់ជាជម្រើសដល់យុវវ័យសម័យថ្មី ហុងដា BeAT ក៏មាន ៤ ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ ស ពណ៌ ខៀវ ពណ៌ ក្រហម និង ពណ៌ខ្មៅ

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស
ចាប់ពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ
ចូលទៅកាន់គេហទំព័រ: Honda NCX

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក