Connect with us

ព័ត៌មានអន្ដរជាតិ

Apple កាត់បន្ថយការផលិត iphone 13 ដោយសារតែបញ្ហាមួយនេះ

បានផុស

នៅ

ក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរស័ព្ទ iPhone 13 ថ្មីចំនួន ១០ លានគ្រឿង (ប្រហែល ១១ ភាគរយ) ប៉ុណ្ណោះ ពោលតិចជាងការគ្រោងទុកដំបូង ខណៈក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២១ ក្រុមហ៊ុនមានគម្រោងផលិតទូរស័ព្ទនេះចំនួន ៩០ លានគ្រឿង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ប្រភពមួយ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Apple ត្រូវបានបង្ខំឲ្យកែសម្រួលគោលដៅផលិតរបស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone 13 ថ្មី ដោយសារតែការខ្វះខាតបន្ទះឈីបអេឡិចត្រូនិក​ជា​សកល ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងផលិតទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន ៩០ លានគ្រឿងនៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន Broadcom និងក្រុមហ៊ុន Texas Instruments មិនអាចផ្គត់ផ្គង់តាមការចង់បាន ហើយជាលទ្ធផលក្រុមហ៊ុន Apple ប្រហែលជាត្រូវកាត់បន្ថយគោលដៅផលិត iPhone 13 នៅឆ្នាំនេះចំនួន ១០ លានគ្រឿង ។

Bloomberg បានរាយការណ៍ទៀតថា កន្លងមកក្រុមហ៊ុន Apple គឺជាអ្នកទិញបន្ទះឈីបដ៏សំខាន់មួយនៅលើពិភពលោក ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមួយនេះក៏ប្រឈមនឹងបញ្ហាដូចក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដទៃទៀតដែរ ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតបន្ទះឈីបធំ ៗបានព្រមានថា តម្រូវការនឹងបន្តលើសការផ្គត់ផ្គង់នៅឆ្នាំក្រោយ ហើយអាចនៅពេលក្រោយទៀតផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននៅទូទាំងពិភពលោកក៏កំពុងប្រឈមមុខនឹងការខ្វះខាតបន្ទះឈីបផងដែរ ហើយបណ្ដាលឲ្យមានការកាត់បន្ថយការផលិត និងបង្ខំឲ្យបិទរោងចក្រទាំងមូលតែម្ដង ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បង្ហាញ​ទូរស័ព្ទ iPhones សេរ៊ីថ្មីកាលពី​ខែកញ្ញា ដែល​មាន​ ៤ ​ប្រភេទ រួមទាំង iPhone 13 Mini ដែល​លក់​ពី​តម្លៃ​ ៧០០ ​ដុល្លារ​ក្នុង​មួយគ្រឿង និង iPhone 13 Pro Max ដែលមាន​តម្លៃ​ ១,១០០ ​ដុល្លារ​ក្នុង​មួយគ្រឿង​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Instagram គាំងទៀតហើយ អ្នកប្រើប្រាស់មិនអាចស៊ែររូបបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៥ វិនាទី មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

ព័ត៌មានជាតិ៤ នាទីutes មុន

វិទ្យាល័យព្រែកលាប នឹងរៀបចំកម្មវិធីប្រកួតសំណេរ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី

កីឡា១២ នាទីutes មុន

សូម្បី ចាន់​ រតនា​ ក៏សរសើរ​ យ៉ាស៊ីន​ មហាម៉ាត់​ មិន​ដាច់​ពី​មាត់​ដែរ​ពិសេស​ជ្រំជើង​សេះ​ដើរ​ចូល​

កីឡា១៣ នាទីutes មុន

ក្លិប KKIF នឹង​រៀប​ចំ​ការ​ប្រកួត​ខ្សែ​ក្រវាត់​ WBC ៣ខ្សែនៅខេត្តព្រះសីហនុ

ព័ត៌មានជាតិ១៥ នាទីutes មុន

ទេសចរកម្ពុជាប្រមាណ ៥ ម៉ឺននាក់ ចេញទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម