បច្ចេកវិទ្យា
រថយន្ត Maxus នៅតែមានស្តុកថ្មី ខណៈពេលដែលរថយន្តថ្មីជាច្រើន កំពុងជួបវិបត្តិកង្វះខាតបន្ទះឈីបបញ្ផា (Chip Shortage)
ឧស្សាហកម្មយានយន្តនៅលើពិភពលោករួមទាំងប្រទេសកម្ពុជា នៅតែបន្តជួបការលំបាក ក្នុងការដោះស្រាយ ដោយសារផលប៉ះពាល់នៃការខ្វះខាតបន្ទះឈីបជុំវិញពិភពលោក, នាយកប្រតិបត្តិតាមបណ្តាក្រុមហ៊ុននីមួយៗបានលើកឡើងថា ការខ្វះខាតការដំឡើងផលិតកម្មទំនងជានៅតែជាបញ្ហាធំ។ ក្រុមហ៊ុនផលិតរថយន្តថ្មីបានបាត់បង់ចំណែកទីផ្សារដោយសារកង្វះបន្ទះឈីបក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ដែលជាមូលហេតុក្នុងការពន្យារពេលប្រគល់រថយន្តទៅឱ្យអតិថិជន។ ការកង្វះខាតបន្ទះឈីបអេឡិចត្រូនិក (Chip Shortage) ដែលជាផលប៉ះពាល់ដល់ការផ្គត់ផ្គង់រថយន្តថ្មី។
ទោះយ៉ាងណាក៏ដោយ ទោះក្នុងអំឡុងពេលមានវិបត្តិឧស្សាហកម្មនេះ តែការបង្កើនស្តុកថ្មីរបស់ក្រុមហ៊ុន Maxus នៅតែមាន និងការគ្រប់គ្រងកាន់តែមានស្ថិរភាពលើសង្វាក់ផ្គត់ផ្គង់ ដែលមានន័យថា វាមានស្តុកថ្មីចូលមកកាន់ប្រទេសកម្ពុជាល្អជាងគូប្រជែងជាច្រើន។ Maxus Cambodia នៅតែមានស្តុកថ្មីនៃរថយន្ត Maxus D60 ដែលជាប្រភេទ SUV ៧កៅអី ហើយម៉ូដែលនេះក៏ជាប្រភេទ SUV ពេញនិយមនៅកម្ពុជាផងដែរ ខណៈពេលដែលម៉ាករថយន្តមួយចំនួននៅកម្ពុជាបានប៉ះពាល់ដល់ការនាំចូលរថយន្ត ដែលបណ្តាលមកពីការខ្វះបន្ទះឈីប។ Maxus ក៏កំពុងស្ថិតក្នុងដំណើរការប៉ាន់ប្រមាណទំហំស្តុកថ្មី ដែលត្រូវផ្គត់ផ្គង់ជូនអតិថិជនឱ្យទាន់ពេលវេលា។ ដូច្នេះអ្នកទិញអាចទទួលបាន Maxus ថ្មីបន្ទាប់ពីពួកគេកក់ ឬរង់ចាំរថយន្តក្នុងរយៈពេលខ្លី។

Maxus Cambodia បានដាក់លក់រថយន្ត៣ម៉ូដែលដូចជា Maxus T60 ដែលជារថយន្តភីកអាប់មានតម្លៃសមរម្យជាមួយតម្លៃចាប់ផ្តើមពី ២៩,៩៩០ ដុល្លារ ហើយផ្តល់ឱ្យអ្នកទិញនូវកម្លាំងខ្លាំងនិងរឹងមាំ, រថយន្ត Maxus G50 គឺជារថយន្តប្រណិត MPV 8កៅអីផ្តល់ជាមួយតម្លៃសមរម្យចាប់ពី ៣៥.៩៩០ ដុល្លារ និងរថយន្ត Maxus D60 ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើបប្រកបដោយផាសុកភាព និងផ្តល់នូវតម្លៃដ៏ពិសេស ៤២,៩៩០ ដុល្លារប៉ុណ្ណោះ។

បច្ចុប្បន្ននេះ Maxus ទើបតែមកដល់ស្តុកថ្មី ដូច្នេះលោកអ្នកអាចមកធ្វើការបើកសាកល្បង និងទស្សនារថយន្តនៅអគារតាំងបង្ហាញរថយន្ត Maxus។ ប្រសិនបើលោកអ្នកគឺជាអ្នកដែលត្រូវការរថយន្តថ្មីបន្ទាន់ អ្នកអាចសាកសួរ និងមើលរថយន្ត Maxus ដែលអាចផ្តល់ជូនរថយន្តបានទាន់ពេលវេលាជាមួយតម្លៃសមរម្យពីគ្រប់ម៉ូឌែលរបស់ Maxus៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?