ព័ត៌មានអន្ដរជាតិ
Apple ចេញ MacBook Pro ស៊េរីថ្មី បំពាក់បន្ទះឈីប M1 Pro និង M1 Max ល្បឿនលឿនកប់
កាលពីថ្ងៃចន្ទក្រុមហ៊ុន Apple បានប្រកាសចេញ MacBook Pro ស៊េរីថ្មីបំពាក់ដោយបន្ទះឈីបថ្មី M1 Pro និង M1 Max ។

MacBook Pro ស៊េរីថ្មីនេះមាន ២ ម៉ូដែលលគឺទំហំ ១៤ អ៊ីញ និង ១៦ អ៊ីញ ។ MacBook Pro ថ្មីនេះមានអេក្រង់ប្រភេទ Liquid Retina XDR និងបានបន្ថែមក្បាលឆកសម្រាប់ផ្ទុកកាមេរ៉ាមុខថ្មី ដែលអាចថតវីដេអូបានកម្រិត 1080p ។

ក្រុមហ៊ុនបាននិយាយថា MacBook Pro ថ្មីនេះក៏បានប្រើបន្ទះឈីបថ្មីដែរគឺ M1 Pro និង M1 Max ដែលផ្តល់នូវដំណើរការ និងល្បឿនលឿនជាងមុន ។

ម៉ូដែល ១៤ អ៊ីញដែលបំពាក់ដោយបន្ទះឈីប M1 Max និង M1 Pro ជាមួយនឹង 10 core CPU អាចគុណនឹងល្បឿន Intel core i7 ៣.៧ ដង ខណៈម៉ូដែល ១៦ អ៊ីញដែលបំពាក់ដោយបន្ទះឈីប M1 Max និង M1 Pro ជាមួយនឹង 10 core CPU អាចគុណនឹងល្បឿន Intel core i9 ២.១ ដង ។

ទន្ទឹមនោះ លោក Greg Joswiak អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន Apple បាននិយាយថា “MacBook Pro ស៊េរីថ្មីនេះគឺជាកុំព្យូទ័រយួរដៃល្អបំផុតដែលយើងធ្លាប់បានបង្កើត” ។
គួរបញ្ជាក់ថា MacBook Pro ម៉ូដែលថ្មីនឹងមានលក់ចាប់ពីថ្ងៃទី ២៦ ខែតុលាតទៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ Apple កាត់បន្ថយការផលិត iphone 13 ដោយសារតែបញ្ហាមួយនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ