បច្ចេកវិទ្យា
20 ចំណុចដែល Ford EcoSport អាចផ្តួលគូប្រកួតប្រជែងបាន
ថ្មីៗនេះយើងសង្កេតឃើញថាទីផ្សាររថយន្ត Mini SUV ឬ Compact SUV កាន់តែមានភាពប្រកួតប្រជែងឡើង ហើយក៏មានម៉ូឌែលរថយន្ត Mini SUV មួយចំនួនទើបតែលេចវត្តមានមកប្រទេសកម្ពុជាដែរ ប៉ុន្តែ Ford EcoSport នៅតែជារថយន្ត Mini SUV ដែលទទួលបានការគាំទ្រខ្លាំងជាងគេដដែល ដោយសារតែរថយន្ត Ford EcoSport មានរូបរាងដ៍រឹងមាំ ផាសុកភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីដៃគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែល។
ពោលគឺ Ford EcoSport នៅជារថយន្ត Mini SUV ដែលអាចឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ និងពេញនិយមពីអតិថិជនគ្រប់វ័យតែម្តង។ សម្រាប់អត្ថបទនេះដែរយើងខ្ញុំនឹងលើកយកចំណុចពិសេសទាំង 20 នៃរថយន្ត Ford EcoSport ដែលអាចយកឈ្នះដៃគូប្រកួតប្រជែងបានមកចែកជូនប្រិយមិត្តទាំងអស់គ្នា។
1. ទំហំនៃរថយន្ត មានប្រិយមិត្តមួយចំនួនបាននិយាយថា រថយន្ដនេះមើលពីក្រៅទៅឃើញដូចជាតូច មិនសូវខ្ពស់នោះទេ។ តែតាមពិតទៅមិនដូច្នោះទេ សម្រាប់ទទឹងរថយន្តមានប្រវែង 1765mm ដែលប្រវែងនេះ គឺលើសពីដៃគូប្រកួតប្រជែងបាត់ទៅហើយ រីឯបណ្តោយនៃរថយន្តវិញគឺមានប្រវែងរហូតដល់ទៅ 4325mm ឯណោះ ប៉ុន្តែអ្វីដែលអាចទាក់ចិត្តអតិថិជនខ្លាំងបំផុតនោះ គឺ កម្ពស់ខ្ពស់ពីដីនៃរថយន្តនេះរហូតដល់ទៅ 209mm វាពិតជាខ្ពស់ជាងរថយន្ដ Mini SUV ដទៃដែលតែងតែនិយាយថាខ្ពស់ជាង Ford Ecosport ប៉ុន្តែតាមពិតរថយន្ដដទៃទៀត មានកម្ពស់ពីដីត្រឹមតែ 200mm ឬក៏ទាបជាងនេះប៉ុណ្ណោះ ហើយវាក៏ជាចំណុចមួយល្អខ្លាំងក្នុងការបើកបរទាំងផ្លូវខេត្ត គឺខ្ពស់ស្រឡះងាយស្រួលមើលផ្លូវខាងមុខ និងនៅក្នុងក្រុងវិញក៏ស្រួលក្នុងការចូលចត ឬឡើងចំណោតខ្ពស់ៗផងដែរ។
2. ជាចំណុចសំខាន់ដែលលោកអ្នកមិនគួរមើលរំលងនោះគឺ កម្លាំងម៉ាស៊ីន Ford Ecosport មានកម្លាំងម៉ាស៊ីន 1.0L ក៏ពិតមែន ប៉ុន្តែរថយន្ដនេះបំពាក់ជាមួយម៉ាស៊ីនសាំងប្រភេទ EcoBoost ដែលជាម៉ាស៊ីនតែមួយគត់របស់ក្រុមហ៊ុន Ford ដែលផ្ដល់កម្លាំងខ្លាំងមែនទែន គឺអាចផលិតកម្លាំងសេសរហូតទៅដល់ 125PS និងកម្លាំងរមួល 170Nm បើធៀបទៅនឹងក្រុមហ៊ុនរថយន្តមួយចំនួនបានអះអាងថា ម៉ាស៊ីន 1.0L របស់ពួកគាត់មានសភាពស្ទុះប៉ុន្តែជាក់ស្តែងកម្លាំងសេះ គឺមិនទាន់ដល់ 100 PS នៅឡើយទេ ហើយសម្រាប់រថយន្ដក្រុមហ៊ុនដទៃទម្រាំតែបានកម្លាំង125PS យ៉ាងហោចណាស់ក៏ម៉ាស៊ីន2.0L 4 ស៊ីឡាំងដែរ។ ដូច្នេះការបើកបរក្នុងល្បឿនលឿនគឺមានភាពស្ទុះ និងរលូនប៉ុន្តែចំពោះរថយន្ដរបស់ក្រុមហ៊ុនដទៃដែលមានកម្លាំងម៉ាស៊ីន1.0Lដូចគ្នានេះ គឺថាពេលដែលជាន់ហ្គ៊ែរទៅគឺស្ទក់ មិនsmoothដូច Ford Ecosportនោះទេ ហើយថែមទាំងមានសំឡេងរំខានពីម៉ាស៊ីនទៀត។ មិនតែប៉ុណ្ណោះ Ford EcoSport ថែមទាំងគិតគូរដល់បរិស្ថានផងដែរ ដែលបានបំពាក់មកជាមួយនឹងប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System) ដែលវាជាបំពង់ចម្រោះនៅលើកស៊ីមុំាង ដែលអាចកាត់បន្ថយផ្សែងពុលចេញពីរថយន្តទៅបរិស្ថាន។
3. ជាចំណុចដ៏សាមញ្ញមួយប៉ុន្តែបែរជារថយន្តដៃគូប្រកួតប្រជែងមិនមានបំពាក់ទៅវិញ នោះគឺ ផ្លិតទឹកអូតូ ដែលវានឹងដំណើរការពេលមានទឹកសាច ឬភ្លៀង។
4. ចូលមកដល់ការរចនារូបរាងផ្នែកខាងក្នុងដ៏មានផាសុកភាព អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺដំបូលផ្នែកខាងលើស្រលះ ធំ បើប្រៀបធៀបជាមួយរថយន្ដដទៃពេលយើងចូលមកដល់ផ្នែកខាងក្នុង គឺមិនធំស្រលះដូចទៅរថយន្ដ Ford Ecosport ទេ គឺដំបូលផ្នែកខាងលើរបស់ Ford EcoSport មានលក្ខណៈទូលាយស្រឡះល្អ ដែលងាយស្រួលក្នុងការចេញចូលរថយន្ត ការបើកបរផ្លូវជិតផ្លូវឆ្ងាយ បូករួមជាមួយនឹងតាបឡូស្បែកធំទូលាយ ធ្វើឲ្យអ្នកបើកបរ និងអ្នកអមដំណើរមានផាសុកភាព និងមិនងាយពុលឡាននោះទេ។
5. ការប្រើប្រាស់ស្បែកទន់បែបប្រណិតនៅលើកៅអី ដែលមានជម្រើស 2 ពណ៌ដូចជាពណ៌ទឹកដោះគោ និងពណ៌ខ្មៅ។ កៅអីរបស់រថយន្ដនេះ គឺប្រណិត និងមានផាសុកភាពមែនទែន។ ចំពោះរថយន្ដមួយចំនួន គឺកៅអីរបស់គេមិនធ្វើអំពីស្បែកនោះទេ គឺធ្វើអំពីក្រណាត់ពូកធម្មតាដែលងាយនឹងជក់ទឹក ឬបែកញើសពេលយើងបើកបរយូរ ហើយធ្វើឲ្យមានក្លិនមិនល្អថែមទៀតផង តែដោយឡែក Ford EcoSport កៅអីធ្វើឡើងពីស្បែកសុទ្ធដែលធ្វើឲ្យការបើកបរមានផាសុកភាព។
6. តាបឡូស្បែកដែលខុសពីរថយន្ដដទៃដែលតាបឡូធ្វើឡើងពីជ័រ ដែលងាយនឹងប្រេះពេលត្រូវថ្ងៃក្ដៅខ្លាំង ដូច្នេះចំពោះតាបឡូស្បែករបស់រថយន្ដមួយនេះលោកអ្នកអស់បារម្ភជាមួយនឹងបញ្ហាដូចរថយន្ដ SUV ដទៃដែលមានតម្លៃប្រហាក់ប្រហែលហើយ។
7. កញ្ចក់មើលក្រោយ គឺពិសេសអាចកាត់ចំណាំងផ្លាតបាន ដូច្នេះវាពិតជាជួយសម្រួលដល់ការបើកបរលោកអ្នកបានច្រើនមែនទែន គឺមិនចាំងភ្នែកខ្លាំងទោះបីជារថយន្តក្រោយបើកភ្លើងខ្លាំង ឬបើកភ្លើងហ្វាក៏ដោយ ចង់បញ្ជាក់ថាចំណុចនេះក៏រថយន្តដៃគូប្រកួតប្រជែងមិនមានបំពាក់ជូនដែរ
8. ចង្កូតបូមអេឡិចត្រូនិក (EPAS) លោកអ្នកច្បាស់ជាធ្លាប់បើកបររថយន្ដ ដែលមានដៃចង្កូតតឹង និងប្រើកម្លាំងខ្លាំងពេលលោកអ្នកបើកបរ ប៉ុន្តែដោយសារ Ford Ecosport បំពាក់ជាមួយចង្កូតបូមអេឡិចត្រូនិក ដែលផ្ដល់ភាពងាយស្រួលក្នុងការបើកបរដែលសម្រាប់ផ្លូវក្នុងក្រុងវាមានលក្ខណៈងាយស្រួលបត់បែន ជាពិសេសសម្រាប់មិត្តៗនារីតែម្តង រីឯផ្លូវខេត្ត ឬបើកបរល្បឿនលឿនវានឹងជួយបន្តឹងដើម្បីឲ្យរថយន្តមានលំនឹងបន្ថែមទៀត។
9. អេក្រង់ Touch Screen ទំហំ 8 អ៊ីញដែលផ្តល់នូវរូបភាពរស់រវើកច្បាស់ល្អ និងងាយស្រួលចុច គឺគ្រាន់តែយកម្រាមទៅចុចអូស ដូចទូរស័ព្ទ Smart Phone យើងអញ្ចឹង ដែលខុសពីរថយន្តដៃគូប្រកួតប្រជែងគឺ Touch Screen ផ្តល់រូបភាពមិនច្បាស់ ព្រិលៗ ហើយទាល់តែយកដៃទៅសង្កត់ទើបអាចចាប់យកចំណុចដែលយើងចង់បាន និយាយរួមគឺដូច Touch Screen ទូរស័ព្ទចាស់ៗជំនាន់មុនអញ្ចឹង។ ជាពិសេសនោះ គឺមានបំពាក់មកជាមួយ SYNC 3 ជំនាន់ថ្មី ដែលមានមុខងារ Apple CarPlay, Android Auto និង Google Map ហើយងាយស្រួលភ្ជាប់ខ្លាំងមែនទែនគ្រាន់តែយកខ្សែសាកទូរស័ព្ទមកដោតជាមួយនឹងរថយន្ត USB នេះវានឹងស្គាល់ភ្លាមតែម្តង។
10. បំពាក់មកជាមួយកាមេរ៉ាដែលមានខ្សែគំនូស ពណ៌សរេតាមចង្កូត និងអាចពង្រីកបង្រួមបាន ដែលផ្តល់ជូននូវរូបភាពច្បាស់ត្រជាក់ភ្នែក ដែលខុសពីរថយន្តដៃគូប្រកូតប្រជែងដែលមិនមានខ្សែគំនូសរេតាមចង្កូត និងមិនអាច Zoom បានទៀត រីឯរូបភាពក៏មិនសូវច្បាស់ដែរ។
11. សេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ឯណោះ គឺ 4 ផ្នែកខាងមុខ និង 4 ផ្នែកខាងក្រោយ ដែលក្រុមហ៊ុនរថយន្ដមួយចំនួនមានត្រឹមតែ 4 គ្រាប់ប៉ុណ្ណោះ។ ជាពិសេសនោះគឺវាលោតបង្ហាញនៅលើអេក្រង់ Touch Screen នេះផ្ទាល់តែម្តង ដែលវាលោតចេញជា 3 ពណ៌គឺពណ៌បៃតង ទឹកក្រូច និងពណ៌ក្រហមនៅពេលដែលឧបសគ្គកាន់តែកៀក ដែលនេះប្រៀបដូចជាវិញ្ញាណអញ្ចឹង គឺខុសពីរថយន្តដៃគូប្រកួតប្រជែងគឺបានត្រឹមលោតនៅលើកុងទ័រ ហើយចាប់យកឧបសគ្គ និងបង្ហាញទិន្នន័យមិនល្អដូច Ford EcoSport ទេ។
12. មានកន្លែងផ្ទុកសម្ភារៈរហូត 25 កន្លែង ដែលយើងឃើញសូម្បីតែនៅក្រោមតាបឡូនេះក៏អាចដាក់បាន និងកន្លែងដែលអតិថិជនមួយចំនួនមិនបានដឹងនោះគឺ ក្រោមកៅអីអ្នកអង្គុយផ្នែកខាងមុខក៏អាចដាក់អីវ៉ាន់បានដែរ។
13. ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន លើសពីនេះទៅទៀត កៅអីជួរទីពីរអាចបត់បានផងដែរ ងាយស្រួលផ្ទុកសម្ភារៈបានកាន់តែច្រើន ដែលរថយន្ដដទៃមានទំហំប៉ុនគ្នាមិនអាចបត់បាននោះទេ ម្យ៉ាងទៀតកន្លែងដាក់សម្ភារៈក៏មិនធំទូលាយដូច Ford EcoSport ដែរ។
14. ទម្រដាក់អីវ៉ាន់ផ្នែកខាងក្រោយ មានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន មិនដូចរថយន្តដៃគូប្រកួតប្រជែងនោះទេ ដែលប្រើប្រាស់ជាប្រភេទសាច់ក្រណាត់ធម្មតា និងទន់ខ្លាំង មិនអាចផ្ទុកអីវ៉ាន់បាន។
15. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ដែលសងខាងជាប្រភេទវាំងននវែងពីមុខដល់ក្រោយ ជាក់ស្តែងវាមានដល់ទៅ 8 គ្រាប់ឯណោះតែសម្រាប់ភាសាបច្ចេកទេស គឺរាប់តែ 6 ទេ ដែលសងខាងជាប្រភេទវាំងនននេះគឺរាប់តែម្ខាង 1 តែដៃគូប្រកួតប្រជែងរាប់ម្ខាង 2។
16. កាន់តែផ្តល់សុវត្ថិភាពបន្ថែមជូនដល់អតិថិជននោះ គឺស្ទើរគ្រប់ម៉ូឌែលនៃរថយន្ត Ford សុទ្ធតែបានបំពាក់មកជាមួយនឹងដែកថែបដែលបង្កប់ក្នុងទា្វរ (Side Impact Beam Bar) ដែលអាចការពារលោកអ្នកពីការប៉ះទង្គិចផ្សេងៗបានយ៉ាងល្អ។
17. ល្បឿននៃរថយន្តនេះវិញ គឺថារថយន្ដនេះពិតជាស្ទុះមែនទែន ដោយគ្រាន់តែយកជើងគងទៅលើហ្គ៊ែរបន្តិចទេ មិនចាំបាច់ខំជាន់បង្ខំ។ ដូច្នេះវាពិតជាងាយស្រួលសម្រាប់លោកអ្នកក្នុងការបើកបរផ្លូវលាត ជាពិសេសសម្រាប់ការជែង ដោយសាររថយន្ដនេះពិតជាមានលំនឹង និងស្ងាត់ល្អ។
18. បន្ថែមពីនេះទៅទៀត រថយន្ដនេះក៏មាននូវប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត ដែលលោតចេញជាសីតុណ្ហភាពអង់ហ្សាសេ (OC) ច្បាស់ៗងាយស្រួលសារេដែលធ្វើឲ្យកាន់តែមានផាសុកភាពពេលបើកបរ។
19. ប្រព័ន្ធហ្វ្រាំង ABS, EBD និងប្រព័ន្ធទប់លំនឹងរថយន្ដពេលបើកបរលើផ្លូវកោងរអិល និងបញ្ចៀសការក្រឡាប់។
20. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ដែលជួយទប់លំនឹងរថយន្តលោកអ្នកកុំឲ្យរអិលថយក្រោយពេលឈប់នៅទីខ្ពស់ និងចោត ដែលទាំងនេះសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការបើកបររបស់លោកអ្នក។
ជាសរុបមកវិញរថយន្ត Ford EcoSport នៅតែនាំមុខគេក្នុងទីផ្សាររថយន្ត Mini SUV ក្នុងប្រទេសកម្ពុជាដោយសារតែវាមានចំណុចពិសេសទាំង 20 នេះលើសពីរថយន្តដែលជាដៃគូប្រកួតប្រជែង ដូច្នេះលោកអ្នកគួរពិចារណាជាមួយនឹងរថយន្ត Ford EcoSport នេះដែលមានសមត្ថភាពលើសគេ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាដែលអាចជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងល្អ។ សម្រាប់តម្លៃវិញត្រឹមតែជាង 2ម៉ឺនដុល្លារតែប៉ុណ្ណោះ សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ ដែលមានអត្រាការប្រាក់ទាបជាងគេ គឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។
ជាពិសេសនោះ គឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម មិនចាំបាច់រង់ចាំយូរដូចក្រុមហ៊ុនដទៃដែលចាំរហូតដល់ទៅជាងកន្លះឆ្នាំ ឬមួយឆ្នាំនោះទេ។ ជាមួយនឹងជម្រើស 7ពណ៌ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រមៅ និងប្រផេះ។ រថយន្ត Ford EcoSport ត្រូវបានដាក់តាំងនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដូច្នេះបើលោកអ្នកចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៌មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះនៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖
• អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លូវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
• អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
• អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
• អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
• អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់