បច្ចេកវិទ្យា
ធនាគារ អេស៊ីលីដា ប្រកាសដាក់ឱ្យដំណើរការនូវសេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)
ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” និងជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានអភិវឌ្ឍន៍និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិ នៃកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-25_12-23-09-1024x626.jpg)
KHQR Code ជាស្តង់ដារឃ្យូអរកូតតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈ អេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗ បាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-25_14-51-21-1024x1024.jpg)
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា នៅតាមបញ្ជរហាងទំនិញ និងអ្នកផ្តល់នូវសេវាកម្មនានាបានដាក់ ឃ្យូអរកូត សម្រាប់ទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការលំបាកក្នុងការជ្រើសរើស ដើម្បីទូទាត់។ លោកបណ្ឌិតបានបន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា “KHQR” ដែលជាប្រព័ន្ធទូទាត់ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូត សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិការទូទាត់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិក សំដៅផ្តល់នូវភាពងាយស្រួលជូនអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ទាន់សម័យ មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-25_14-06-47-1024x576.jpg)
លោកបណ្ឌិតបានបន្តទៀតថា ការបង្កើត “KHQR” ក្នុងវិស័យធនាគារនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិ នៃកម្ពុជា ជាពិសេស លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា និងជាស្ថាបនិកប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។
លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃ កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ បានផ្តល់ឱកាស និងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដាក់ចេញនូវឧបករណ៍ និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជា ការទូទាត់តាមប្រព័ន្ធអ៊ីនធើណែត តាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូត ជាដើម។ លោកជំទាវបានបន្តថាទោះជាយ៉ាងនេះក៏ដោយ ការទូទាត់តាម ឃ្យូអរកូត កន្លងមក នៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមកបាន។ លោកជំទាវបានបន្តទៀតថាដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃ កម្ពុជា បានដាក់ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេកទេសខេអេចឃ្យូអរកូត (KHQR Code) សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។
លោកជំទាវបានបន្ថែមថា ធនាគារជាតិ នៃ កម្ពុជា សូមអបអរសាទរចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍ និងដាក់ឲ្យដំណើរការសេវាទូទាត់តាម ខេអេចឃ្យូអរកូត ដែលនឹងផ្តល់ភាពងាយស្រួលដល់អតិថិជន អាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មបានយ៉ាងឆាប់រហ័ស តាមកម្មវិធីបាគង (Bakong App) កម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) និងកម្មវិធីម៉ូបាលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ផ្សេងៗ ទៅវិញទៅមកបាន។
លោកជំទាវបានបញ្ជាក់ថា« ខ្ញុំសង្ឃឹមថា ការដាក់ឲ្យដំណើរការសេវាទូទាត់តាម KHQR Code នេះ នឹងចូលរួមលើកកម្ពស់នវានុវត្តន៍ប្រព័ន្ធទូទាត់សងប្រាក់ ជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថាន កាត់បន្ថយចំណាយប្រតិបត្តិការ និងពង្រីកសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា»។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?