បច្ចេកវិទ្យា
កម្មវិធីថ្មី “Session 26” គ្រប់គ្នាដើម្បីកម្ពុជា
បម្រែបម្រួលធម្មជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេសបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កំពុងតែវិវឌ្ឍទៅមុខយ៉ាងលឿន ហើយពិភពលោកទាំងមូលក៏កំពុង តែប្រកួតប្រជែងគ្នាដើម្បីឧតម្តភាព និងធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការរស់រៀនរបស់មនុស្សជាតិប្រកបដោយសុខដុមរមនា។ ក្នុងបរិបទនេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតសុទ្ធតែមានសក្ដានុពលលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប៉ុន្តែដើម្បីជំរុញនូវកម្លាំង និងល្បឿនក្នុងការអភិវឌ្ឍកត្តាខាងលើនេះបាន រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០។
ដើម្បីចង់ជ្រាបច្បាស់ ថាតើគោលនយោបាយជាតិមួយនេះនឹងជួយឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងបន្តរហូតដល់ឆ្នាំ២០៥០ យ៉ាងដូចម្តេច?

កម្មវិធី Session 26 ជាកម្មវិធីថ្មីមួយ ត្រូវបានបង្កើតឡើងដើម្បីតាមឃ្លាំមើល ដើម្បីពិភាក្សា និងបំផុសគំនិតលើប្រធានបទ៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃទី២៦ នៃខែនីមួយៗ។ ដូចនេះ បងប្អូនទស្សនិកជន ជាពិសេសយុវជន សូមមេត្តារង់ចាំតាមដាននូវកិច្ចពិភាក្សា និងរឿងរ៉ាវជាច្រើនជុំវិញប្រធានបទខាងលើនេះ។
ប្រធានបទដំបូងនៃកម្មវិធី Session 26 នឹងជជែកអំពី សារព័ត៌មាន៖ ឱកាស និងបញ្ហាប្រឈមក្នុងសម័យឌីជីថល ដែលផ្សាយជាផ្លូវការលើ Facebook Page និង YouTube Channel ផ្លូវការរបស់ “កម្ពុជាថ្មី” នៅថ្ងៃទី២៦ ខែតុលានេះ វេលាម៉ោង៨ ដល់ ៩យប់។
វាគ្មិន៖
១. លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា
២. លោក ពុយ គា ប្រធានអ្នកឆ្លងឆ្លើយឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ
៣. កញ្ញា កែវ គូនីឡា អ្នកជំនាញផ្នែកសារព័ត៌មានឌីជីថល
សូមចូលរួមគាំទ្រ និងទស្សនាទាំងអស់គ្នា។ “Session 26” គ្រប់គ្នាដើម្បីកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ