បច្ចេកវិទ្យា
Microsoft ប្រកាសល្បិចថ្មីដែលពួក Hacker ប្រើបន្លំលួចយកលេខសម្ងាត់
កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួន មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអុីមែល ដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ ដែលពួកគេឱ្យឈ្មោះថា TodayZoo។

ប្រភពពី នាយកដ្ក្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានរកឃើញជនខិលខូចដែលបង្កើតកម្មវិធីមេរោគ TodayZoo ដោយប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូលដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះគឺមិនមានដំណើរការនោះទេ។ នៅក្នុងអុីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។

ដោយសារកន្លងមក អ្នកប្រើប្រាស់បអ៊ីនធរណិត ឧស្សាហ៍ចាញ់បោកការបញ្ឆោតពីពួក Hacker ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានានា នាយកដ្ក្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ ព្រោះភាគច្រើនសារទាំងនោះគឺជាសារបោកបញ្ឆោតតែប៉ុណ្ណោះ ហើយអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈទូរសព្ទដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម៕
ចុចអាន៖ បង្ហោះកាតធនាគារជាសាធារណៈ មាន ៣ ចំណុចធំៗនេះ Hacker មិនទុកលុយឲ្យសូម្បីមួយរៀល
ចុចអាន៖ ៧ ចំណុចបង្កើតលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីក្នុងប្រព័ន្ធឌីជីថល

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល