បច្ចេកវិទ្យា
KHQR Code មិនត្រឹមតែអាចទូទាត់ក្នុងប្រទេស ថែមទាំងអាចទូទាត់នៅក្រៅប្រទេសក៏បានដែរ
កាន់តែអស្ចារ្យជាមួយKHQR Code របស់ធនាគារអេស៊ីលីដា ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើការស្កែន QR ជាមួយ Visa QR និង Master QR ជាលក្ខណៈអន្តរជាតិ ដោយពុំចាំបាច់ខ្វល់ខ្វាយរឿងការកាន់សាច់ប្រាក់ជាប់ខ្លួនឡើយ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសឡើយ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដាបានមានប្រសាសន៍ថា តាមរយៈការស្កែន KHQR Code នេះ ជាមួយនិងអេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់មិនត្រឹមតែធ្វើការទូរទាត់បាននូវទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្កែន KHQR Code នេះ សម្រាប់ការទូទាត់នៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ ហើយក៏អាចស្កែនជាមួយ Visa QR Code ជាអន្តរជាតិផងដែរ។
លោកស្រីនាយិកាបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖«អេស៊ីលីដាជាធនាគារទី១ ដែលដាក់ឱ្យដំណើការ QR ដែលមាន QR អេស៊ីលីដាតែមួយ គឺគ្រប់គ្រាន់ដែលអាចទទួលយក QR code របស់ធនាគារផ្សេងៗបាន។ ដូច្នេះមិនថាធនាគារណាឬស្ថាប័នណាទេ គឺយើងលែងខ្វល់ខ្វាយ គ្រាន់តែមាន QR អេស៊ីលីដាតែមួយ គឺគាត់ស្កែនភ្លាមគឺអាចធ្វើប្រតិបត្តិការបានដោយជោគជ័យហើយ។ នេះគឺជាមហិច្ឆតានៃការបម្រើសេវាជូនអតិថិជនឱ្យបានដិតដល់ បម្រើជូនអតិថិជនរបស់ស្ថាប័នដទៃៗទៀតដែលគាត់មិនមានលទ្ធភាពអភិវឌ្ឍន៍បម្រើអតិថិជនរបស់គាត់បាន ឬមួយក៏គាត់កំពុងតែអភិវឌ្ឍន៍ប៉ុន្តែអភិវឌ្ឍន៍មិនទាន់បាន ដូច្នេះអេស៊ីលីដាមាន QR តែមួយគត់គឺគ្រប់គ្រាន់សម្រាប់គាត់អាចទទួលបាននៅទូទាំងប្រទេស»។
លោកស្រី សុខ សោភា បានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំក៏ចង់បញ្ជាក់ជូនដែរតាមរយៈ អេស៊ីលីដាម៉ូបាល និង អេស៊ីលីដា QR នេះ គឺសព្វថ្ងៃនេះយើងអាចស្កែនបាននៅប្រទេសថៃ គឺយើងអាចស្កែនទៅវិញទៅមកបាន និងចាយជាលុយរៀល និងមួយទៀត គឺយើងអាចស្កែនបានជាមួយ Visa QR និង Master QR ជាលក្ខណៈអន្តរជាតិតែម្តង។ អញ្ចឹងមានតែអេស៊ីលីដាម៉ូបាលមួយ គឺគ្រប់គ្រាន់ក្នុងការធ្វើដំណើរជុំវិញសកលលោកដោយរីករាយ»។
ធនាគារ អេស៊ីលីដា ភីអិលស៊ី«ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជាបានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ។
សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Codeរបស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?