Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Facebook ប្តូរឈ្មោះទៅជា Meta

បានផុស

នៅ

លោក Mark Zuckerberg បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ឈ្មោះសាជីវកម្មថ្មីរបស់ក្រុមហ៊ុន Facebook គឺ Meta។

នេះត្រូវបានគេដឹងថា ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្តាររូបភាពជាសាធារណៈរបស់ក្រុមហ៊ុន ពីបណ្តាញសង្គម ទៅជាអ្នកច្នៃប្រឌិតបច្ចេកវិទ្យា ដោយផ្តោតលើការកសាងអន្តរកម្មអ៊ីនធើណិតជំនាន់ក្រោយ ដែលត្រូវបានគេស្គាល់ថា “Metaverse”។

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី (App) Facebook ដែលប្រើដោយមនុស្សជិត៣ពាន់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ខែ នឹងនៅតែរក្សាឈ្មោះដដែល។ ប៉ុន្តែថ្លែងនៅក្នុងសន្និសីទរបស់ក្រុមហ៊ុន លោក Zuckerberg បាននិយាយថា វាដល់ពេលហើយក្នុងការកែលម្អអត្តសញ្ញាណរបស់សាជីវកម្ម ដើម្បីឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏កាន់តែធំធេងរបស់ខ្លួន។

លោក​បាន​បន្ត​ថា​ “​វា​ដល់​ពេល​ហើយ​សម្រាប់​យើង​ក្នុង​ការ​អនុម័ត​ម៉ាក​យីហោ​ក្រុមហ៊ុន​ថ្មី​ ដើម្បី​គ្រប​ដណ្ដប់​លើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បានធ្វើ​។ ចាប់ពីពេលនេះតទៅ ពួកយើងនឹងឆ្ពោះទៅរក Metaverse មុនគេ មិនមែន Facebook មុនគេនោះទេ”។

ដប់ប្រាំពីរឆ្នាំបន្ទាប់ពីលោក Zuckerberg បានបង្កើត Facebook នៅក្នុងបន្ទប់ដេកនៃសកលវិទ្យាល័យ Harvard, ម៉ាកយីហោរបស់ក្រុមហ៊ុននេះ ត្រូវបានញាំញីយ៉ាងធ្ងន់ធ្ងរដោយវិបត្តិជាបន្តបន្ទាប់ ចាប់តាំងពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ រហូតដល់រឿងអាស្រូវទិន្នន័យឯកជន Cambridge Analytica ដែលបានបែកធ្លាយជាសាធារណៈនៅឆ្នាំ២០១៨ និង ការ​លាតត្រដាង​ដ៏​អាក្រក់ពី​អតីត​បុគ្គលិក Facebook ​ឈ្មោះ Frances Haugen កាលពីខែមុន។

ប៉ុន្តែទោះបីជាក្រុមហ៊ុនត្រូវរងគ្រោះដោយរលកនៃការផ្សាយព័ត៌មានអំពីគ្រោះថ្នាក់នៃវេទិការបស់ខ្លួនក៏ដោយ ក៏លោក Zuckerberg នៅតែផ្តោតការយកចិត្តទុកដាក់របស់គាត់លើ Metaverse ដោយចាត់ទុកវាថាជា “តារាទិសខាងជើង” ថ្មីរបស់ក្រុមហ៊ុន។

គាត់និយាយថា Metaverse គឺជាវេទិកាគណនាដ៏ធំបន្ទាប់ ដែលនឹងធ្វើឲ្យការយកចិត្តទុកដាក់របស់មនុស្ស ផ្លាស់ប្តូរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយគាត់ចង់ឲ្យ Meta ដើរតួសំខាន់ក្នុងការបង្កើតវា ហើយប្រែក្លាយវាទៅជាអាជីវកម្មដ៏ធំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NPR

ចុចអាន៖ ល្បីថាឆាប់ៗនេះ Facebook នឹងប្ដូរទៅឈ្មោះថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

Sokha Hotels

ព័ត៌មានពេញនិយម