បច្ចេកវិទ្យា
iPhone និង Apple Watch ស៊េរីក្រោយ អាចហៅលេខសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ពេលជួបគ្រោះថ្នាក់ចរាចរណ៍
កាលពីខែមុន ក្រុមហ៊ុន Apple បានប្រកាសបង្ហាញផលិតផល iPhone និងនាឡិកាវៃឆ្លាត ម៉ូឌែលចុងក្រោយរបស់ខ្លួនដែលអាចខលទៅលេខ 911 ដោយស្វ័យប្រវត្តិ ដើម្បីហៅឡានសង្គ្រោះបន្ទាន់ ប្រសិនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ឧបករណ៍ឆ្លាតវៃទាំងពីរស៊េរីនឹងមានសមត្ថភាពដឹងខ្លួនភ្លាមៗលើករណីគ្រោះថ្នាក់ ពេលយានជំនិះជាប់គាំងធ្ងន់ធ្ងរ ឬក្រឡាប់។ ឧបករណ៍នេះបំពាក់ជាមួយបន្ទះឈីប accelerometer ដោយអាចមើលឃើញការផ្លាស់ប្តូរខុសប្រក្រតីនៃរថយន្ត ឬកំណត់បាននូវកម្លាំងប៉ះទង្គិចខ្លាំងទៅលើរថយន្តជាដើម។

ប្រភពពីសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុមហ៊ុន Apple ធ្លាប់ធ្វើតេស្តមុខងារនេះកាលពីឆ្នាំមុន ដោយក្រុមហ៊ុនបានប្រមូលទិន្នន័យពីរថយន្តរាប់លានគ្រឿងដែលមានអ្នកបើកបរជាអ្នកប្រើប្រាស់ iPhone និង នាឡិកាវៃឆ្លាត។ ក្នុងចំណោមរថយន្តជាង ១០លានគ្រឿងដែលមានបញ្ហាលើការបើកបរ មានជាង ៥០ម៉ឺនគ្រឿងបានហៅទូរសព្ទទៅ 911។

ដោយមើលឃើញពីបញ្ហាខាងលើ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានប្រើទិន្នន័យរបស់អ្នកហៅទូរសព្ទទៅលេខ 911 ដើម្បីជួយដោះស្រាយការជាប់គាំង ឬគ្រោះថ្នាក់នានាដែលអ្នកបើកបរជួបប្រទះ នៅលើផលិតផលរបស់ខ្លួនវិញ ដោយពុំចាំបាច់ឱ្យអ្នកប្រើប្រាស់ពិបាកហៅឡានសង្គ្រោះបន្ទាន់ដោយខ្លួនឯងនោះទេ។
យ៉ាងណាមិញ ការអភិវឌ្ឃបច្ចេកវិទ្យាថ្មីទាំងពីស៊េរី ដើម្បីទាក់ទងឡានពេទ្យដោយស្វ័យប្រវត្កិនេះដែរ មិនទាន់មានការបញ្ជាក់ច្បាស់ការពីក្រុមហ៊ុននូវថ្ងៃចេញលក់នៅឡើយទេ។

គួររំលឹកថា កាលពីពេលកន្លងទៅក្រុមហ៊ុន Apple ធ្លាប់បញ្ចេញផលិតផលនាឡិកាឆ្លាតវៃដំបូងគេដែលដាក់បញ្ចូលនូវឧបករណ៍វាស់កម្រិតអុកស៊ីសែនក្នុងឈាម និងវាស់បញ្ហាសុខភាពមួយចំនួនទៀត។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Tim Cook ធ្លាប់និយាយកាលពីឆ្នាំ ២០១៩ ថា ក្រុមហ៊ុននឹងបញ្ចេញសមិទ្ធផលដ៏អស្ចារ្យផ្សេងទៀតដែលពាក់ព័ន្ធជាមួយសុខភាព ក៏ដូចជាវិវត្តបច្ចេកវិទ្យាទំនើបៗ ដើម្បីរួមចំណែកលើការរស់នៅរបស់មនុស្សជាតិ។ ដូច្នេះគេអាចដឹងបានថា ទូរសព្ទ iPhone និងនាឡិកាវៃឆ្លាតស៊េរីថ្មី ជាបច្ចេកវិទ្យាសុវត្ថិភាពដែល Apple នឹងចេញលក់ក្នុងពេលដ៏ខ្លីខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Apple កាត់បន្ថយការផលិត iphone 13 ដោយសារតែបញ្ហាមួយនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី