បច្ចេកវិទ្យា
មាន KHQR អេស៊ីលីដាតែមួយ ស្កេនបានគ្រប់ស្ថាប័ន
អត់ដែលដឹងសោះថា ងាយអើយសែនងាយ លែងខ្វល់ខ្វាយរឿងទៅតាមរក QR Code របស់ស្ថាប័ននេះ ស្ថាប័ននោះ និងមិនរញ៉េរញ៉ៃពេលអតិថិជិនសួររកម្តងៗដើម្បីទូទាត់ទៀតហើយ មានតែ KHQR របស់ធនាគារអេស៊ីលីដាតែមួយស្កេន QR បានគ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ចំណែកអតិថិជនដែលមកទិញឥវ៉ាន់ចាប់ហួយរបស់យើងក៏កាន់តែងាយស្រួល ក្នុងការទិញទំនិញរបស់យើងកាន់តែច្រើនថែមទៀតផង។

តោះអស់ក្តីបារម្ភក្នុងការស្កេនទូទាត់ទំនិញឬសេវាកម្មទៀតហើយ មានតែ KHQR របស់ធនាគារអេស៊ីលីដាតែមួយដោះស្រាយការចាយវាយបានគ្រប់ពេល និងទីកន្លែង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា បានអភិវឌ្ឍន៍ និងបានដាក់ឱ្យប្រើប្រាស់នូវសេវាទូទាត់តាមKHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ។ សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឱ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕
ដើម្បីស្នើសុំ KHQR Code របស់ធនាគារ អេស៊ីលីដា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗ សូមចុចទីនេះ https://www.acledabank.com.kh/kh/khm/frm_mobile

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ