បច្ចេកវិទ្យា
លក្ខណៈពិសេសរបស់រថយន្ត Toyota Rush, Maxus G50 និង Mitsubishi Xpander ដែលកំពុងពេញនិយមនៅកម្ពុជា
រថយន្តប្រភេទ MPV នៅតែបន្តការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងលក្ខខណ្ឌនៃមុខងារប្រើប្រាស់ និងតម្លៃ។ សព្វថ្ងៃនេះអ្នកទិញជាច្រើនបានគិតទៅលើតម្លៃជាចម្បង, ដំណើរការល្អ, ស៊ីប្រេងឥន្ធនៈទាប និងភាពធំទូលាយ។ ក្រៅពីរថយន្ត Toyota Rush, Mitsubishi Xpander, Maxus ក៏បានឈានមុខគេផងដែរដោយបាននាំយកនូវម៉ូឌែលថ្មីគឺ Maxus G50 ដែលជារថយន្ត MPV 8កៅអី។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានគុណភាពល្អ បូករួមជាមួយនឹងមុខងារប្រើប្រាស់ជាច្រើនដែលផ្តល់នូវភាពងាយស្រួល, កន្លែងធំទូលាយ និងកម្លាំងខ្លាំង។ ខាងក្រោមនេះ ជាចំណុច៣សំខាន់ៗដែលអ្នកទិញតែងតែគិត មុននឹងសម្រេចចិត្តទិញរថយន្តប្រភេទ MPV។

– កម្លាំង និងដំណើរការម៉ាស៊ីន: រថយន្ត Maxus G50, Toyota Rush និង Xpander បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ 1.5Lប៉ុន្តែមានតែ Maxus G50 ប៉ុណ្ណោះដែលត្រូវបានបំពាក់បន្ថែមដោយម៉ាស៊ីនតួបូ។ រថយន្ត Mitsubishi Xpander ផ្តល់នូវកម្លាំង 103 hp និងកម្លាំងរមួល 141 Nm ដែលគ្រប់គ្រាន់សម្រាប់និងស័ក្ដិសមជាមួយនឹងទំហំរបស់វា។ ទន្ទឹមនឹងនេះ Maxus G50 បានបំពាក់ម៉ាស៊ីនតួបូ 1.5T ដែលផលិតថាមពលបាន 169hp និងកម្លាំងរមួល 250Nm ដែលធ្វើឱ្យការបើកបរមានដំណើរការបានយ៉ាងរលូន និងខ្លាំង។ ចំពោះប្រអប់លេខវិញ Maxus ត្រូវបានភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ DCT ៧វគ្គ។ ខណៈពេលដែល Mitsubishi និង Toyota Rush មានទំហំម៉ាស៊ីនដូចគ្នាទៅនឹង Toyota Avanza 1.5L។ ប៉ុន្តែម៉ូដែលទាំងនេះត្រូវបានបំពាក់យ៉ាងល្អជាមួយនឹងមុខងារសុវត្ថិភាពជាច្រើនដែលធ្វើឱ្យវាល្អសម្រាប់អ្នកដែលត្រូវការរថយន្តប្រភេទ MPV ។

– ប្រព័ន្ធប្រេងឥន្ធនៈ: ចំណុចនេះក៏ជាចំណុចសំខាន់ផងដែរជាពិសេស គឺក្នុងអំឡុងពេលដែលតម្លៃសាំងកំពុងចាប់ផ្តើមឡើងខ្ពស់។ ដូច្នេះគ្រួសារជាច្រើនត្រូវការសន្សំថវិកាទៅលើប្រេងឥន្ធនៈដោយកាត់បន្ថយការបើកបរ។ ដូច្នេះ ប្រសិនបើលោកអ្នកស្ថិតក្នុងគ្រួសារ ដែលត្រូវការបើកបររថយន្តច្រើនតែមិនចង់ចំណាយច្រើនលើប្រេងឥន្ធនៈ លោកអ្នកប្រហែលជាត្រូវងាកមកមើលរថយន្តថ្មីលក្ខណៈគ្រួសារ ដែលផ្តល់ការចំណាយប្រេងឥន្ធនៈតិច។ បច្ចេកវិទ្យាថ្មីរបស់ Maxus G50, Toyota Rush និង Mitsubishi Xpander ត្រូវបានកែលម្អនិងអភិវឌ្ឍន៏ទៅជាជម្រើសដ៏ល្អលើការសន្សំសំចៃប្រេងឥន្ធនៈ ដោយស៊ីប្រេងឥន្ធនៈចាប់ពី 6.5L/100km សម្រាប់ Maxus G50 និង Toyota Rush ហើយ 7L/100Km សម្រាប់ Mitsubishi Xpander។ កម្រិតប្រេងឥន្ធនៈទាំងនេះគឺពិតជាសន្សំសំចៃខ្លាំង ព្រមទាំងផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់ម្ចាស់រថយន្ត។

– រូបរាងខាងក្រៅ និងផ្នែកខាងក្នុង: គួរកត់សម្គាល់ផងដែរថា Maxus G50 មានប្រវែងជាង, ធំទូលាយ និងខ្ពស់ជាង Mitsubishi Xpander និង Toyota Rush ។ យោងតាមឯកសារ Maxus G50 មានប្រវែងបណ្តោយ4,825mm, ប្រវែងទទឹង 1,825mm, កម្ពស់ 1,778mm និងគម្លាតពីកង់មុខទៅកង់ក្រោយគឺ 2,800mm។ Mitsubishi Xpander មានទំហំតូចជាងដោយមានប្រវែងបណ្តោយ 4,500mm, ប្រវែងទទឹង 1,800mm, កម្ពស់1,750mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,775mm ប៉ុន្តែវាប្រហាក់ប្រហែលទៅនឹង Toyota Rush ដែលមានប្រវែងបណ្តោយ 4,435mm, ទទឹង1,695mm, កម្ពស់ 1,705mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 2,685mm។ បន្ថែមពីលើនេះទៀត រថយន្តទាំងបីនេះ ក៏មានទំហំធំទូលាយផងដែរ ហើយ Maxus G50 អាចបត់កៅអីជួរទីពីរនិងទីបីបានដែលអាចឲ្យលោកអ្នកផ្ទុកសម្ភារៈបានធំល្អរហូតដល់ចំណុះ2,000លីត្រ។ Mitsubishi Xpander វាមានកន្លែងផ្ទុកសម្ភារៈលើសពី1,600លីត្របន្ទាប់ពីបត់កៅអីទាំងពីរជួរ ដែលមានទំហំតូចជាង Maxus G50 ប្រមាណជាង30%។ ក្នុងពេលជាមួយគ្នានេះផងដែរ Toyota Rush ផ្តល់កន្លែងដាក់សម្ភារៈបានធំល្អដូច Xpander ដែរ។

ក្នុងករណីកៅអីជួរទីបី, រថយន្តទាំង៣ខាងលើ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលបន្តិច ដោយសារវាជារថយន្តដែលបំពាក់ដោយកៅអី៣ជួរ មិនមែនជាកៅអីពីរជួរ។ ហើយវាផ្តល់កន្លែងដាក់ជើងបានធំទូលាយល្អសម្រាប់អ្នករួមដំណើរ។ លើសពីនេះ វាពិតជាពិសេសសម្រាប់ Maxus G50 ព្រោះវាបានផ្តល់ជូនកៅអីចំនួន8 មិនមែន7 ដូច Toyota Rush និង Mitsubishi Xpander នោះទេ។


ដូចដែលបានរៀបរាប់រួចមក វាមានភាពខុសប្លែកគ្នាបន្តិចបន្តួចរវាងរថយន្តទាំងបីម៉ូឌែលទាក់ទងនឹង កម្លាំង, ភាពធំទូលាយ និងការស៊ីប្រេងឥន្ធនៈ។ ជាពិសេស Maxus G50, Toyota Rush និង Xpander លក់ក្នុងតម្លៃពិសេសចាប់ពី $35,500 តែប៉ុណ្ណោះ ដែលជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជាដែលចង់បានរថយន្តជាលក្ខណៈគ្រួសារសម្រាប់ការធ្វើដំណើរនានា ឬសម្រាប់ផ្គត់ផ្គង់ការងារអាជីវកម្ម៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ