Connect with us

បច្ចេកវិទ្យា

សម័យ​មេរោគ គំនិត​ដែល​ធ្លាប់​មិន​ឲ្យ​តម្លៃ​លើ​បណ្ដាញ​បច្ចេកវិទ្យា​នឹង​ខកចិត្ត

បានផុស

នៅ

បច្ចេកវិទ្យា​ពី​ចម្ងាយ​កំពុង​ជួយ​ដល់​ការ​ផ្លាស់ប្ដូរ​របៀប​ធ្វើការ​ក្នុងឆ្នាំ២០២១ សូម្បីតែ​កន្លែង​ធ្វើការ​ក៏​មាន​​ការ​វិវឌ្ឍ​ទៅ​រក​សភាព​ថ្មី​ដែរ។

នៅ​ពេល​ដែល​យើង​កំពុង​ធ្វើការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​ដូចជា អាច​ធ្វើការ​ធម្មតាពីផ្ទះ ពីហាង​កាហ្វេ ឬ​ពី​ស្រុក​មក ព្រោះ​មេរោគ កូវីដ ១៩ ដែល​មាន​ឥទ្ធិពល​យ៉ាង​ច្របូកច្របល់​ដល់​ជីវិត​យើង​ទាំង​នៅ​កន្លែង​ធ្វើការ​និង​នៅ​ផ្ទះ ជំហាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ភាព​ជោគជ័យ​ក្នុង​ការ​បត់បែន​គឺ  ប្រើ​បច្ចេកវិទ្យា។

ជាជាងងាកទៅសោកស្តាយ​តែនឹង​ឥរិយាបទប្រកបដោយផាសុកភាពចាស់របស់យើង​កាល​ពី​អតីតកាល​មុន​មេរោគ​បង្ហាញខ្លួន ត្រូវរកវិធីដើម្បីរួមរស់ជាមួយនឹង​ផលប៉ះពាល់​រយៈពេលវែង​នៃ​វីរុស​នេះ។

សម្រាប់​អាជីវកម្មដែលមាននៅក្នុងរូបវន្ត​ចាំបាច់ដូចជា ហាង​និង​ភោជនីយដ្ឋាន អាច​នឹង​កែលម្អ រក្សា​រយៈ​ចម្ងាយ​ឲ្យ​ហើយ​ទោះតំបន់យើងមិនទាន់មាន​ច្បាស់តឹងរឹង តែ​ចាប់​អនុវត្ត​ការផ្លាស់ប្តូរសន្សឹមៗ ប្រសើរ​ជា​ការ​ប្ដូរ​​គំហុគយ៉ាង​ខ្លាំង។

សម្រាប់មនុស្សជាច្រើនអត្ថប្រយោជន៍នៃការលើកទឹកចិត្តនិយោជិត​ឲ្យ​ធ្វើការពីផ្ទះបានក្លាយ​ជាផល​នៅ​ពេលមេរោគបង្ហាញខ្លួន ហើយ​ការ​ចំណាយ​ទាប​ទាំង​ទីតាំង​ភ្លើង​ទឹក ស្ទះផ្លូវ​ថ្លៃ​សាំង និង​តម្លៃ​សេវា​ផ្សេងៗ​ទៀត បាន​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​ឲ្យ​ពិចារណា​លើ​ការ​បង្កើត​ការងារ​ពី​ចម្ងាយ​ឲ្យ​ក្លាយ​ជា​មុខងារ តួនាទី​អចិន្ត្រៃយ៍។

មិនមែនគ្រប់កន្លែងធ្វើការទាំងអស់អាចធ្វើការផ្លាស់ប្តូរទាំងនេះក្នុងរយៈពេលខ្លីទេ យើងត្រូវពិនិត្យមើលវិធីសំខាន់ៗដែលបច្ចេកវិទ្យាណាមួយ អាចធ្វើ​ឲ្យ​ប្រតិបត្តិការពីចម្ងាយ​ក្លាយ​ជា​ជម្រើស​ជាក់ស្ដែង​និង​មាន​សុវត្ថិភាព មាន​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​នៅ​ពេល​យើង​ឆ្ពោះ​ទៅ​រក​អនាគត​មួយ ដែល​គ្មាន​អ្នកណា​ច្បាស់លាស់។

អ្នកវិភាគ​ផ្នែកធនធានមនុស្ស​នៃក្រុមហ៊ុនធំៗលើលោកចាប់ផ្តើម​គិតអំពីអនាគត​នៃ​ការងារ​ការិយាល័យ​ដែមានដូចជា៖

១ ការិយាល័យ​និម្មិត

វេទិកាលើអ៊ីនធើណេតជាច្រើនរូបភាព កំពុង​ត្រូវបាន​នឹង​ច្នៃ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ឲ្យ​ការងារនិង​ការ​ប្រាស្រ័យ​ទាក់ទង​ដំណើរការ​ដូច​នៅ​ក្បែរ​គ្នា​ពិតៗ មិន​ថា​ប្រជុំ ពិភាក្សា​ឬ​ការងារ​សេវាកម្មផ្សេងទៀត។

Slack, Cisco Spark និង Hive ផ្តល់ជម្រើសដល់​ក្រុមហ៊ុន ដើម្បី​ទំនាក់ទំនង​ជាមួយគ្នា​សម្រាប់​គោលបំណង​ជាក់លាក់ ដូចជា ការពិភាក្សា​គម្រោង​នីមួយៗ​ឬ​ដោះស្រាយ​បញ្ហា​។ល។

២ ការ​ប្រជុំ​វីដេអូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីមាន​ការចាក់សោរទីក្រុង​ព្រោះមេរោគ ការផ្លាស់ប្តូរ​ពីការ​ប្រជុំ​ដោយ​ផ្ទាល់​ទៅ​ការ​ហៅ​ជា​វីដេអូបានក្លាយជាចំណុចសំខាន់នៃវប្បធម៌ការងារ​សម័យកាល​នេះ។ វេទិកា​ពេញ​និយមជច្រើន​កំពុង​ជំរុញការ​អភិវឌ្ឍ​ដែល​ជួយបំពេញតម្រូវការ​ជាក់ស្ដែង​ជាមួយ​នឹង​ជម្រើស​ដើម្បី​បង្ហាញ​សាវតា យីហោដែលនៅពីក្រោយខ្នង​អ្នកកំពុងប្រជុំបានទៀត។

នៅ​ពេលដែលការប្រាស្រ័យទាក់ទង​ងាយស្រួល​និង​ជាក់ស្តែង​តាម​រយៈ​វេទិកា​ដែល​កំពុង​លេចចេញថ្មីៗ យើងក៏ត្រូវប្រយ័ត្នផងដែរអំពីសន្តិសុខរបស់អាជីវកម្ម។ នៅពេលនិយោជិកប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួននិងបណ្តាញទំនាក់ទំនង​អ៊ីនធើណេត ហានិភ័យនៃការបំពានទិន្នន័យឬការប៉ះពាល់នឹងមេរោគកើនឡើង។

អ្នកដឹកនាំអាជីវកម្មចាំបាច់ត្រូវធ្វើការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា​និង​សន្តិសុខ​តាម​អ៊ីនធឺណិត ដើម្បី​ធានា​ថា​និយោជក មាន​លទ្ធភាព​ប្រើប្រាស់​ឧបករណ៍​និង​សូហ្វវែរ​ដែល​ធានា​សុវត្ថិភាព។

ប្រើការផ្ទុកឯកសារបណ្តាញពពក អាច​កំណត់ការចូលប្រើ​សម្ភារៈដែល​ងាយរងគ្រោះ​ព្រមទាំង​ត្រូវ​ផ្ដល់​ការអប់រំ បណ្ដុះបណ្ដាល​គ្រប់គ្រាន់​​លើ​ការ​អនុវត្ត​ប្រកបដោយ​សុវត្ថិភាព​តាម​រយៈ​ឧបករណ៍​បច្ចេកវិទ្យា​ផង​ដែរ។

៣ ចំណេះ​លើ​បណ្ដាញ​សង្គម

ការ​ស្ទាត់ជំនាញ ក្នុង​ការ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគ្រិន អតិថិជន សមាជិក​ក្រុម ឬ​អ្នកណានៅពីចម្ងាយផ្សេងទៀត មិនត្រឹមតែអាចជួយបង្កើន​ភាព​មើលឃើញ​និង​ភាព​ជឿជាក់​ចំពោះ​ម៉ាកយីហោ​របស់​យើងប៉ុណ្ណោះទេប៉ុន្តែវាក៏អាចមានឥទ្ធិពលវដ្តនៃការទាក់ទាញដៃគូនិងនិយោជិកដែលមានសក្តានុពលផងដែរ។

សរុប​មក​ដើម្បីឲ្យ​អាជីវកម្មឈានទៅមុខទៅអនាគត​ យើង​ត្រូវតែយល់ពីវិធី​ដែល​ឧបករណ៍នានា អាច​ជួយយើង​ឲ្យ​បត់បានល្អ​និង​រហ័ស​គ្រប់​កាលៈទេសៈ ដោយ​ការ​ស្វែងយល់​ថា​តើ​វេទិកា​អ៊ិនធើណេតណាមួយ ដែលសមនឹងគោលដៅអាជីវកម្ម ជាមួយ​ធនធាន​មនុស្ស​និង​កម្មវិធី​បណ្តុះបណ្តាលរបស់យើង ដែលត្រូវបានរចនាឡើងដោយប្រើការិយាល័យ​និម្មិត​ហើយ​ចុងក្រោយ​ការងារ​ពី​ចម្ងាយ​ទៅ​ជា​ទម្លាប់ និងជា​ផ្នែកសំខាន់នៃវប្បធម៌​របស់ក្រុមហ៊ុន។

ពិតណាស់ បច្ចេកវិទ្យាសម្រួលដល់ដំណើររបស់យើង ប៉ុន្តែវិធីសាស្រ្តរបស់​យើង​ចំពោះ​ឧបករណ៍​ទាំង​នោះ​ទេ ដែល​នឹង​កំណត់​ភាព​ជោគជ័យ​ឬ​បរាជ័យ​ក្នុង​អនាគត​ទៅមុខ៕

ប្រែសម្រួល៖ សុភា

ប្រភព ៖inside

ចុចអាន៖ឥឡូវនេះ​វ័យ​ជំទង់​ក៏​អាច​មាន​អាជីវកម្ម​ខ្លួនឯង​បាន​ បើ​ចេះ​យក​ប្រយោជន៍​ពី Instagram

ចុចអាន៖លេង Tik Tok យ៉ាងណា​អាច​បង្កើន​ជំនាញ​និង​រកចំណូល​បាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម