បច្ចេកវិទ្យា
ចុះឈ្មោះចូលរួមកម្មវិធី ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា តាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ
ក្រោយខកខានរៀបចំការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតសកលកូវីដ-១៩ កាលពីឆ្នាំ ២០២០ ក៏ប៉ុន្តែ ក្នុងឆ្នាំនេះ កម្មវិធីតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានវិលត្រឡប់មកវិញហើយ។

យ៉ាងណាមិញសម្រាប់ឆ្នាំនេះវិញ កម្មវិធី Air & Tech Show តម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះអនឡាញ ឬ Online Registration ក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែទូលាយ និងមានភាពរីកចម្រើន ព្រមទាំងបង្កើនភាពងាយស្រួលដល់អ្នកចូលរួមទស្សនាផងដែរ។ ចំពោះការចុះឈ្មោះនេះ គឺដោយឥតគិតថ្លៃ និងបើកឲ្យចូលរួមទស្សនាពិព័រណ៍ដោយសេរី។

គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជនកម្ពុជាមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ហើយនៅក្នុងឆ្នាំនេះ ការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី ១៧ ដល់ ១៩ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

ខាងក្រោមនេះ គឺវីដេអូណែនាំពីវិធីងាយៗ ក្នុងការចុះឈ្មោះចូលរួមទស្សនាការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ ២០២១ ៖ https://www.facebook.com/2067214390256971/posts/2906449426333459/




-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់