ព័ត៌មានអន្ដរជាតិ
វៀតណាម បង្ហាញសក្ដានុពលជាប្រទេសលែងប្រើសាច់ប្រាក់
អ្នកជំនាញខាងធនាគារវៀតណាមបាននិយាយនៅក្នុងសន្និសីទមួយថា វៀតណាមនឹងបន្តអនុវត្តបច្ចេកវិទ្យា និងគោលនយោបាយថ្មីក្នុងគោលបំណងដើម្បីក្លាយជាប្រទេសគ្មានសាច់ប្រាក់ ។

ទេសាភិបាលធនាគាររដ្ឋវៀតណាម (SBV) លោក Nguyen Thi Hong បានឲ្យដឹងថា ធនាគារកណ្តាលបានបង្កើតក្របខ័ណ្ឌគោលនយោបាយជាច្រើនសម្រាប់ការអនុវត្តបច្ចេកវិជ្ជាទូទាត់សាច់ប្រាក់តាមអេឡិចត្រូនិក ដូចជា បង្កើតគណនីធនាគារអេឡិចត្រូនិកផ្ទាល់ខ្លួន បង់ប្រាក់តាមទូរស័ព្ទ និងវិធីបង់ប្រាក់ផ្សេងទៀត រួមទាំងការប្រើប្រាស់ QR កូដ និងកាតបន្ទះឈីបជាដើម ។
គោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលកើតឡើង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដែលរួមមានការកាត់បន្ថយថ្លៃសេវាធនាគារអេឡិចត្រូនិក និងការលើកទឹកចិត្តផ្សេងទៀតដល់អ្នកប្រើប្រាស់ឲ្យកាត់បន្ថយប្រតិបត្តិការផ្អែកលើសាច់ប្រាក់ ។

ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារបានកាត់បន្ថយថ្លៃសេវាធនាគារជាង ២ ពាន់ពាន់លានដុង ហើយបានដំណើរការ ៨០ ភាគរយនៃប្រតិបត្តិការធនាគារផ្ទាល់ខ្លួនទាំងអស់ដោយមិនគិតថ្លៃ ។
ទន្ទឹមនោះ គោលបំណងរបស់វៀតណាមនាពេលខាងមុខ គឺបន្តគាំទ្របច្ចេកវិទ្យាធនាគារ និងតភ្ជាប់ការទូទាត់ដល់ផ្នែកដាច់ស្រយាល និងតំបន់ជនបទនៃប្រទេសជាមួយប្រព័ន្ធធនាគារ ផ្តល់ប្រតិបត្តិការខ្នាតតូចតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងប្រទេស ផ្តល់សេវាហិរញ្ញវត្ថុដោយស្វ័យប្រវត្តិ ២៤ ម៉ោងក្នុងមួយថ្ងៃ និងដើម្បីធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាពការទូទាត់តាមអេឡិចត្រូនិក ។

លើសពីនេះ SBV នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសារព័ត៌មានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់វៀតណាមឲ្យប្តូរទៅការទូទាត់ដោយគ្មានសាច់ប្រាក់ ដោយសង្កត់ធ្ងន់លើសុវត្ថិភាព ល្បឿន និងភាពងាយស្រួល ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ចំនួនប្រតិបត្តិការដែលបានធ្វើឡើងដោយប្រើប្រព័ន្ធធនាគារអេឡិចត្រូនិកវៀតណាមបានកើនឡើង ១.៨៨ ភាគរយ និងតម្លៃ ៤២.៥៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួននៃការទូទាត់តាមអ៊ីនធឺណិតបានកើនឡើង ៥១.១៦ ភាគរយ ខណៈនៅចុងខែកញ្ញា ចំនួនគណនីធនាគារផ្ទាល់ខ្លួនបានឈានដល់ជិត ១១១ លានករណី ដែលកើនឡើង ១៥.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ អ្នកជំនាញ វៀតណាម ថា ឆ្នាំក្រោយ កូវីដ នឹងក្លាយជាជំងឺធម្មតា ស្រដៀង ផ្ដាសាយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?