បច្ចេកវិទ្យា
គន្លឹះ ៩ យ៉ាង ក្លាយជាអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម Instagram មានគេតាមដានច្រើន
ក្នុងនាមជាអ្នកបង្កើតវីដេអូ អ្នកត្រូវមានឧបករណ៍ផ្ទុកដ៏មានឥទ្ធិពល ដែលអាចចូលទៅដល់បេះដូងអ្នកទស្សនា និងភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ក្នុងកម្រិតអារម្មណ៍មួយ។

ប្រសិនបើអ្នកថ្មី ឬមិនមានឥទ្ធិពលក្នុង Instagram សុំកុំបារម្ភ ។ នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងនិយាយអំពីគន្លឹះកំពូលមួយចំនួន អំពីរបៀបដើម្បីរីកចម្រើន ក្លាយជាអ្នកមានឥទ្ធិពលលើ Instagram ៖
១ ផ្ដោត មុនពេលបង្កើតមាតិកា ការផ្តោតអារម្មណ៍គឺជាគន្លឹះ បើអ្នកផ្ដោតអារម្មណ៍ច្រើនពេក ដើម្បីសាកល្បងគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសង្ឃឹមថានឹងធ្វើឲ្យមានអ្វីធំកើតឡើង។ នេះប្រហែលជាមិនមែនជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃនោះទេ។ ជំនួសឲ្យការផ្សព្វផ្សាយខ្លួនឯងឥតន័យ នៅលើបណ្តាញផ្សេងៗ ចូរខិតខំផ្តោតលើការខិតខំប្រឹងប្រែងតែមួយ ហើយមើលពីរបៀបដែលអ្នកអាចរីកចម្រើននៅទីនោះ។
២ បង្កើតទំនាក់ទំនង អ្វីដែលសំខាន់បំផុត អាចធ្វើបាននៅពេលដែលអ្នកចាប់ផ្ដើម គឺត្រូវកំណត់អត្តសញ្ញាណ និងបង្កើតទំនាក់ទំនងជាមួយអ្នកដែលមានឥទ្ធិពលក្នុងទីផ្សារពិសេស។ ពួកគេមិនត្រឹមតែជាសម្ព័ន្ធមិត្តដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចជួយយើងក្នុងការចាប់ផ្ដើមផងដែរ។

៣ បង្កើតមាតិកាល្អ ប្រសិនបើអ្នកចង់ឲ្យគណនី Instagram រីកចម្រើន និងទទួលបានអ្នកតាមដានកាន់តែច្រើន នោះត្រូវប្រាកដថា អ្នកកំពុងបង្កើតមាតិកាល្អ។ ឧទាហរណ៍ ប្រសិនបើអ្នកជាអ្នកបង្កើតវីដេអូ ត្រូវប្រាកដថាវីដេអូ តែងតែមានគុណភាពខ្ពស់។ កាលណាអ្នកដាក់ពេលវេលា និងថាមពលកាន់តែច្រើនទៅក្នុងមុខតំណែងនីមួយៗ នោះនឹងមានឱកាសកាន់តែល្អក្នុងការទាក់ទាញ។
៤ ធ្វើឲ្យប្រវត្តិរូបរបស់អ្នកប្រសើរឡើង នៅពេលចាប់ផ្តើម ប្រវត្តិរូបរបស់អ្នកគឺជាទ្រព្យសម្បត្តិសំខាន់បំផុត។ ទោះបីជាអ្វីៗដូចជាជីវប្រវត្តិ និងរូបថតគម្របរបស់អ្នកហាក់បីដូចជាមិនសំខាន់ក៏ដោយ ពួកវាដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យមនុស្សកត់សម្គាល់អ្នក ហើយចុចប៊ូតុងតាមដាន ។ ដូច្នេះបើអ្នកមិនកែសម្រួលវាឲ្យបានត្រឹមត្រូវ គ្មាននរណាមកតាមអ្នកឡើយ។

៥ ចូលរួមជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ការចូលរួមជាមួយអ្នកប្រើប្រាស់ផ្សេងទៀត គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនការតាមដានរបស់អ្នក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ត្រូវប្រាកដថា អ្នកតែងតែសួរសំណួរ ឆ្លើយតបទៅនឹងមតិយោបល់របស់អ្នកដទៃ។
៦ មតិយោបល់លើការបង្ហោះរបស់អ្នកដទៃ មធ្យោបាយដ៏ល្អបំផុតក្នុងការបង្កើនចំនួនទស្សនិកជន គឺបង្ហាញថា អ្នកគឺជាមនុស្សពិតប្រាកដ និងអាចទាក់ទងគ្នាបាន មិនមែនគ្រាន់តែជាអ្នកមានឥទ្ធិពលមកធម្មតា មកមួយភ្លែតក៏ទៅវិញនោះទេ។
៧ ធ្វើជាអ្នកបង្កើតវីដេអូដ៏ទាក់ទាញ ខ្លឹមសារដ៏អស្ចារ្យ គឺចាំបាច់ ប្រសិនបើអ្នកចង់ក្លាយជាអ្នកបង្កើតវីដេអូដ៏ជោគជ័យ ប៉ុន្តែការទាក់ទាញដែលមើលឃើញ គឺមានសារៈសំខាន់ដូចគ្នា។ ត្រូវប្រាកដថា វីដេអូរបស់អ្នកមានសោភ័ណភាព ជាមួយនឹងពន្លឺល្អ និងក្រាហ្វិកដែលមើលទៅអស្ចារ្យ។

៨ ប្រើ Hashtags ឲ្យមានប្រសិទ្ធភាព ក្នុងនាមជាអ្នកបង្កើតវីដេអូ សញ្ញា hashtags គឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការបង្កើនចំនួនទស្សនិកជនរបស់អ្នក។ Hashtags អាចធ្វើឲ្យអ្នកមានការមើលកាន់តែច្រើន និងអាចទទួលបានវីដេអូដោយបណ្ដាញស្វែងរកនៅក្នុង Instagram ។

៩ បង្ហោះជាញឹកញាប់ បើមានរឿង ឬគំនិតមួយ ដែលអ្នកមានអារម្មណ៍រំភើបខ្លាំងចំពោះការដែលអ្នកចង់ប្រាប់ទស្សនិកជនរបស់អ្នកអំពីវា។ ចូរប្រាប់ និងបង្ហោះវា ញឹកញាប់ចុះ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Facebook ដាក់កម្មវិធីថ្មីលើ Instagram ដើម្បីគ្រប់គ្រងអ្នកប្រើប្រាស់វ័យក្មេងអាយុក្រោម ១៣ ឆ្នាំ
ចុចអាន៖នេះមូលហេតុ Facebook, Instagram និង WhatsApp គាំង ៦ម៉ោង យប់មិញ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់