បច្ចេកវិទ្យា
កម្សាន្តដោយរីករាយ ទស្សនារូបភាពភ្លឺច្បាស់ដូចពេជ្រ រំលេចរូបរាងស្អាតទាក់ទាញឥតខ្ចោះជាមួយនឹងកំពូលទូរសទ្សន៍ដ៏ឆ្លាតវៃបំផុត សាមសុង Crystal UHD
(ភ្នំពេញ) ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០៖ ឥឡូវប្រែហើយ! ឥឡូវមិនដូចពីមុនទេ! កាលពីមុនទិញទូរទស្សន៍គឺបានទូរទស្សន៍មើលមែន ដោយមិនសូវបានគិតខ្វល់ខ្វាយពីរឿងតម្លៃ គុណភាព រូបរាង ម៉ាកសញ្ញា សំឡេង កម្រិតភាពច្បាស់ ស៊ីភ្លើងតិច ឬច្រើន ឡើយ! ឱ្យតែមើលឃើញរូប និងឮសំឡេងទៅ នោះគឺបានហើយ!!

ប៉ុន្តែសម័យឥឡូវនេះអ្វីដែលយើងមិនធ្លាប់បានសូវខ្វាយខ្វល់ទាំងអស់នោះត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គិតគូរយ៉ាងយកចិត្តទុកដាក់បំផុតដោយធ្វើការច្នៃប្រតិដ្ឋ និងបង្កើតបានជាកំពូលសមិទ្ធិផលនៃកំពូលទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ (Samsung Crystal UHD TV 2020) ដោយបំពាក់នូវកំពូលបច្ចេកវិទ្យាគ្មានគូប្រៀបក្នុងការផ្តល់ជូននូវរូបភាពភ្លឺច្បាស់ដូចពេជ្រ ពណ៌ធម្មជាតិស្អាតត្រជាក់ភ្នែក រូងរាងស៊ិចស៊ីស្តើងស្អាតទាក់ទាញស៊ីវីល័យ និងមុខងារកម្សាន្តថ្មីដ៏វៃឆ្លាតយ៉ាងច្រើនសម្បូរបែបដូចជា៖
* Khmer Voice Support for YouTube

នេះគឺជាមុខងារយ៉ាងពិសេសក្នុងការបញ្ជាសំឡេងជាភាសាខ្មែរ (Khmer Voice Command) ដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុងកម្មវិធី YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួល និងរហ័សជាទីបំផុត។ ហើយបច្ចេកវិទ្យានេះក៏អាចជួយឱ្យលោកអ្នកទទួលបាននូវការកម្សាន្តជួបជុំយ៉ាងសប្បាយរីករាយនៅពេលដែលលោកអ្នកចង់ច្រៀងកម្សាន្ត ខារ៉ាអូខេ លេង! ដល់ស្វែងរកចម្រៀងលឿនអ៊ីចឹង ដឹងតែកាន់ក្បាលម៉ាក្រូហ្វូនជាប់ហើយមើលទៅ !!
* Boundless Design & Ambient Mode

សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតជាមួយនឹងរូបរាង ស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែមដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យដែលចំណាយថាមពលប្រើប្រាស់អស់ត្រឹមតែ ៤០% នៃការប្រើប្រាស់ថាមពលភ្លើងធម្មតា។ មុខងារនេះគឺអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ និងភាពទាក់ទាញបន្ថែមមួយកម្រិតទៀតជាមួយនឹងរូបទេសភាពស្អាតៗ…រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗដែលលោកអ្នកចង់បានផងដែរ!
* Crystal Processor 4K

នេះគឺជាបច្ចេកវិទ្យាចុងក្រោយដែលអាចបង្ហាញជូនរូបភាពកាន់តែលម្អិតមែនទែន កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution ពេញតែម្តង! ដូច្នេះលោកអ្នកប្រាកដជារីករាយជក់ចិត្ត ជាមួយនឹងកម្រិតភាពច្បាស់ ម៉ដ្ឋខ្លាំង ភ្លឺច្បាស់ត្រជាក់ភ្នែក ស្ទើរតែមិនអាចងាកមុខចេញពីអេក្រង់ទូរទស្សន៍បាន!!
និយាយឱ្យអស់ទៅអ្វីដែល សាមសុង កំពុងផ្តល់ជូនឱ្យលោកអ្នកជាមួយនឹងកំពូលទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ពេលនេះ ហ៊ានធានាថាលោកអ្នកប្រាកដជាគ្មានពាក្យថាអផ្សុក ពាក្យថាធុញ ពាក្យថាតានតឹងឡើយ គឺមានតែពាក្យថារីករាយ សប្បាយជួបជុំ និងមានជីវិតស៊ីវីល័យដ៏រស់រវើក! បើមិនជឿ ទិញមួយគ្រឿងដាក់ផ្ទះទៅនឹងដឹងហើយ!!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32 !
* បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎…!
អត្ថបទ ផ្សាយពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ