បច្ចេកវិទ្យា
ក្រុមហ៊ុនផលិតរថយន្ត Lamborghini បើកយុទ្ធនាការផ្សព្វផ្សាយរថយន្តស្ព័រស៊េរីថ្មី
កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Lamborghini អាស៊ីប៉ាស៊ីហ្វិក បានបើកយុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញសង្គមនូវរថយន្តស្ព័រស៊េរីថ្មី ម៉ូឌែល Huracan STO ជាមួយនឹងប្រធានបទ ភាពច្នៃប្រឌិតនៃពហុវប្បធម៌ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យុទ្ធនាការនេះ ផ្ដល់ឱកាសឱ្យក្រុមអ្នកថតរូបមកពីបណ្ដាប្រទេសសំខាន់ៗដូចជា តៃវ៉ាន់ ថៃ កម្ពុជា និងសិង្ហបុរី ជ្រើសរើសប្រធានបទមួយ ពាក់ព័ន្ធនឹងវប្បធម៌របស់ខ្លួន រួចថតរូបជាមួយរថយន្តម៉ូឌែល Huracan STO ខណៈគោលដៅដំបូងគេនៃការថតរូប គឺនៅកោះតៃវ៉ាន់។
តាមរយៈរូបភាពជាច្រើនដែលផ្ដិតបានពីអ្នកថតដ៏ជំនាញៗ នៅកោះតៃវ៉ាន់ ធ្វើឱ្យអ្នកគាំទ្រក្រុមហ៊ុន Lamborghini ហាក់បីដូចខ្លួនកំពុងដើរកម្សាន្តជាមួយរថយន្តម៉ូឌែល Huracan STO ដោយផ្ទាល់អ៊ីចឹង។ ក្នុងនោះដែរ អ្នកថតរូបមកពីតៃប៉ិ លោក Sheng-Chih Chang បានចាប់យករូបភាពដ៏អស្ចារ្យនៃរថយន្ដស្ព័រ Huracan STO ដែលវាបានបើកបរតាមឆ្នេរសមុទ្រ Ying Yang ទៅកាន់រមណីយដ្ឋាន Shuinandong ។
ចំណែកឯអ្នកថតរូបមកពីទីក្រុងបាងកក លោក Ponpavis Ekphasakun ចាប់រូបភាពដ៏ស្រស់ស្អាតនៃរថយន្ដស្ព័រម៉ូឌែល Huracan STO ដែលបានបរទៅកាន់តំបន់ផ្លូវរថភ្លើង Land of Smiles ដែលលាតសន្ធឹងសរុបជិត ១៣,០០០ ខ្សែ និងឆ្លងកាត់អគារជាច្រើន រហូតបង្កើតបានជារូបភាពដ៏អស្ចារ្យ ប្រៀបបាននឹងស្ពាន Bhumipol នៃប្រទេសថៃដូច្នោះដែរ។
ដោយឡែក ប្រទេសកម្ពុជា អ្នកថតរូបនៅទីក្រុងភ្នំពេញ លោក Alex Buntha បានថតរូបរថយន្ត Huracan STO ដោយបំផុសគំនិតពីបេតិកភណ្ឌជាតិ ជាមួយនឹងប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់សតវត្សនៃរាជវង្សខ្មែរ គឺព្រះបរមរាជវាំង។ លោកបានផ្ដិតរូបនៃ រថយន្តដែលឈ្នះការប្រណាំង គឺម៉ូឌែល Huracan Super Trofeo EVO ហើយបានថតរថយន្តនេះទល់នឹងព្រះបរមរាជវាំង។


រីឯ ដំណើរកម្សាន្តនិម្មិត នៅប្រទេសសិង្ហបុរី អ្នកថតរូបរថយន្តគឺ លោក Adrian Wong បានសិក្សាអំពីប្រព័ន្ធហ្វ្រាំង CCM-R ថ្មីនៅលើម៉ូឌែល Huracan STO និងជាបច្ចេកវិទ្យាប្រភេទប្រណាំង F1 ។ អ្នកថតរូបម្នាក់នេះ បានផ្ដិតរូបភាពដ៏អស្ចារ្យនៃម៉ូឌែល Huracan STO ដែលរំកិលឆ្លងកាត់អគារល្បីៗមួយចំនួនរបស់ប្រទេសសិង្ហបុរី នៅតាមបណ្ដោយផ្លូវ Marina Bay Street Circuit។

ជាមួយគ្នាដែរ លោក Francesco Scardaoni នាយកប្រចាំតំបន់នៃក្រុមហ៊ុន Automobili Lamborghini អាស៊ីប៉ាស៊ីហ្វិក បានអត្ថាធិប្បាយថា លោកពិតជារីករាយជាមួយនឹងយុទ្ធនាការថតរូបដ៏ជោគជ័យនេះ។ តាមរយៈឡេនកាមេរ៉ានៃអ្នកថតរូបដ៏មានទេពកោសល្យជាច្រើនរូប បង្ហាញយ៉ាងច្បាស់ថា រថយន្តស្ព័រម៉ូឌែល Huracan STO មិនត្រឹមតែបើកបរលើផ្លូវប៉ុណ្ណោះទេ ប៉ុន្តែវាមានវិសាលភាពធំធេង និងជាចំណែកជួយថែរក្សាបរិស្ថានផងដែរ៕
Lamborghini’s UnSTOppable Traveller: See through the lens and discover the captivating charm of South East Asia with Huracan STO
South East Asia, 6 December 2021- Following the successful launch of the Huracan STO globally, Lamborghini Asia Pacific has initiated a creative social media campaign where Lamborghini enthusiasts would travel with Huracan STO virtually to discover the multi-cultural and capitivating charm of South East Asia. A regional-scale project, the campaign involved a group of selected local photographers to capture the essence of the Huracan STO through a series compelling images of iconic landmarks in Taiwan, Thailand, Cambodia and Singapore.
Through the lens of the talented photographers, Lamborghini enthusiasts would embark on an UnSTOppable trip with Huracan STO where its first destination is the beautiful island of Taiwan. Amazed by the outstanding performance of the Huracan STO through its three driving modes, Taipei photographer, Sheng-Chih Chang captured magnificent pictures of the Huracan STO conquering every road from curvy coastal route along the Ying Yang Sea to the mysterious Shuinandong Smelter.
Travel to the Land of Smiles where Bangkok photographer, Ponpavis Ekphasakun, marvelled at the precise engineering involving 2,750 components in building a Huracan STO that is akin to the stunning double spanned Bhumipol Bridge that were constructed with a total of nearly 13,000 cables. These two engineering feats are indeed a marvel to behold.
Journey to the kingdom of Cambodia as Phnom Penh photographer, Alex Buntha, took inspiration of the rich racing heritage of the Huracan STO that was built on the legacy of race winning cars like the Huracan Super Trofeo EVO, and captured it against the Royal Palace which held a rich centuries-old history of the royalty.
The virtual trip made a final stop in the cosmopolitan city of Singapore, where automotive photographer, Adrian Wong, learnt about the new CCM-R braking system on Huracan STO that borrows technologies directly from F1 racing. Drawing parrallel to Singapore as F1’s first ever night race, the images brilliantly captured the essence of Huracan STO as an extraordinary race car inspired vehicle whizzing past some of Singapore’s most iconic buildings along Marina Bay Street Circuit.
Francesco Scardaoni, Regional Director of Automobili Lamborghini Asia-Pacific commented, “We are very pleased with how the photography campaign has successfully turned out. Through the lens of these talented local photographers, the images showcased the essence of Huracan STO being a road-homologated super sports car that can be driven not only on track but also on day to-day road environment as well as manifested the captivating charm of South East Asia.”

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ